សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ និយោជិត នៅរោងចក្រចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ថ្ងៃទី២)

សុខសប្បាយទេទាំងអស់គ្នា? អប្បាញ់មិញឯកឧត្តម អ៊ិត សំហេង ថាមានភ្លៀង។ ខ្ញុំបានគិតថាបើសិនជាហ៊ានតែភ្លៀង រាំវង់តែម្ដងអត់មានទៅណាទេ។ ផ្អាកនិយាយ ចេញរាំកណ្ដាលភ្លៀងតែម្ដង លើកលែងតែអ្នកមានផ្ទៃពោះទេមិនឱ្យចេញរាំ។ ចាប់ផ្ដើមត្រៀមបទ ផ្លូវទៅផ្ទះម៉ែក្មេក, សុំទឹកមួយផ្ដិល, ដួលកង់, មីឆុង មីកំប៉ុង មីឆា។ មានគេជេរ ព្រាប សុវត្ថិ ថាច្រៀង មីឆុង មីកំប៉ុង មីឆានៅស៊ីហ្គេម។ គ្នាសំដែងមុនពេលកំដរឆាក អាហ្នឹងយកភ្លេងខ្លងខែកទៅលេងអត់បានទេ វាទាល់តែធុនហ្នឹងបានទៅរួច មួយស្តាដភាគច្រើនសុទ្ធតែយុវជន។ (១) ជំនួបជុំទី២ ពិនិត្យការអនុវត្តអនុសាសន៍ទាំង ១០ និងលទ្ធផលនៃជំនួបទី១ ខ្ញុំរីករាយដែលបានមកជួបជាថ្ងៃទី២ បន្ទាប់ពីម្សិលមិញជួបជាមួយហ្នឹងរោងចក្រផ្សេង។ ឯថ្ងៃនេះយើងជួបជាមួយរោងចក្រផ្សេងទៀត ជាមួយកម្មករ/ការិនីជិត២ម៉ឺននាក់ គឺ ១៩ ០០០នាក់ កៀកហ្នឹង២ម៉ឺននាក់។ ខ្ញុំសូមអរគុណសាជាថ្មីម្ដងទៀតចំពោះតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ ក៏ដូចជាបណ្ដារោងចក្រទាំងអស់ដែលបានផ្ដល់ទីតាំង ក៏ដូចជាផ្ដល់ឱកាសសម្រាប់កម្មករ/ការិនី មកជួបជុំសំណេះសំណាលជាមួយគ្នា។ ម្សិលមិញខ្ញុំក៏បានជម្រាបជូន អំពីគោលបំណងនៃការមកជួបជុំទី២ ដែលដំបូងឡើយគ្រោងធ្វើនៅ២០២០ ប៉ុន្តែឆ្នាំ ២០២០ គឺយើងជួបកូវីដ-១៩។ ២០២១,២០២២ ក៏នៅជួបកូវីដ-១៩។ ២០២៣…