សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃដែគូសន្ទនា សហប្រតិបត្តិការឤស៊ីលើកទី ២ និងសន្និសីទអន្តរជាតិអង្គការយូណេស្កូ «អង្គការទេសចរណ៍ពិភព លោក» លើកទី ១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និង ទីក្រុងបេតិកភណ្ឌ

ឯកឧត្តមលោកជំទាវ រដ្ឋមន្ត្រី និង ប្រធានប្រតិភូ នៃប្រទេសសមាជិកដៃគូសន្ទនាសហប្រតិបត្តិការឤស៊ី  លោកជំទាវ ឤន លឺម៉េស្ត្រ តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ឯកឧត្តម ហ្សាងហ្សុង ជូ នាយកប្រតិបត្តិអង្គការទេសចរណ៍ពិភពលោក  ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង អង្គសន្និសីទទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃដៃគូសន្ទនា សហប្រតិបត្តិការឤស៊ីលើកទី ២ និងសន្និសីទអន្តរជាតិ អង្គការយូណេស្កូ អង្គការទេសចរណ៍ពិភព លោក លើកទី ១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ ក្រោមប្រធានបទ «ការអភិ រក្ស និងការការពារទីក្រុងបេតិកភណ្ឌ» នាពេលនេះ។ កិច្ចប្រជុំ និងអង្គសន្និសីទអន្តរជាតិនេះ គឺជាវេទិកា ដ៏មានសារៈសំខាន់សម្រាប់ពិភាក្សា, ចែករំលែកបទពិសោធន៍រវាងស្ថាប័នជាតិ និងអន្តរជាតិ, អ្នកជំនាញ, អ្នកសិក្សាស្រាវជ្រាវដែលពាក់ព័ន្ធ សំដៅដាក់ចេញនូវវិធាន និងទិសដៅថ្មីៗ សម្រាប់ពិពិធកម្មផលិតផល​ទេសចរណ៍, ការតម្រង់ទិសការអភិវឌ្ឍ ទេសចរណ៍បេតិកភណ្ឌវប្បធម៌ប្រកបដោយចីរភាព, ទាំងនៅ កម្ពុជា និងប្រទេសសមាជិកដៃគូសន្ទនាសហប្រតិបត្តិការឤស៊ី និងពិភពលោក។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរចំញេះលេខាធិការដ្ឋាន អេស៊ីឌី អង្គការយូណេស្កូ, អង្គការទេសចរណ៍ពិភពលោក, សមាគមប៉ាតា និងសាកលវិទ្យាល័យសាន់សាញខូស, អូស្ត្រាលី ដែល ផ្តល់កិច្ចសហការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា…