សុន្ទរកថា និងការដកស្រង់ប្រសាសន៍ ក្នុងវេទិកាថ្នាក់ជាតិលើកទី ២ ស្តីពី «ការការពារ និងអភិ រក្សធនធានធម្មជាតិ»

សូមថ្វាយបង្គំព្រថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ សម្តេច, ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមនៅក្នុង វេទិកាថ្នាក់ជាតិលើកទី ២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលជាវេទិកាសំខាន់មួយរវាងរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងបរិស្ថាននាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងមន្ត្រីឧទ្យា នុរក្សនៃក្រសួងបរិស្ថាន ដែលបានខិតខំអស់ពីកម្លាំងកាយ, បញ្ញាស្មារតី ក្នុងបុព្វហេតុការពារបរិស្ថាន និង ការពារធនធានធម្មជាតិ ដែលជាឧត្តមប្រយោជន៍មួយរបស់ជាតិមាតុភូមិ និងប្រជាជនយើង។ ទន្ទឹមនេះ ខ្ញុំព្រះករុណាខ្ញុំក៏សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័ន, រដ្ឋបាលថ្នាក់ ក្រោមជាតិ, ដៃគូអភិវឌ្ឍ, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន, សហគមន៍មូលដ្ឋាន, សកម្មជន បរិស្ថាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ក្នុង ការអនុវត្តរាល់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន, រួមគ្នាជាកម្លាំងធំមួយ ដើម្បីកសាងសង្គមកម្ពុជា ឱ្យ មានបរិស្ថានល្អ, ធានាបាននូវសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ី,…