សេចក្តីដកស្រង់ប្រសាសន៍សម្ដេចតេជោ អភិសេករូបសំណាកព្រះថោងនាងនាគ ក្រុងព្រះសីហនុ

រូបបដិមាព្រះថោងនាងនាគនិងសិង្ហ ជាការយកចិត្តទុក​ដាក់ដល់ការកើតឡើងទឹកដី ក៏ដូចខេត្តព្រះសីហនុ ខ្ញុំព្រះករុណាខ្ញុំ​ ​សូមក្រាបថ្វាយបង្គំ សម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ​ជាទីគោរពស្រលាញ់។​ ថ្ងៃនេះ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ហើយក៏ត្រូវជាថ្ងៃទី ៣ នៃថ្ងៃចូលឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ហើយក៏ជាថ្ងៃវារៈឡើងស័ក នៃពិធីចូលឆ្នាំ​ផងដែរ។ ថ្ងៃនេះ យើងធ្វើពិធីអភិសេករូបបដិមាព្រះថោងនាងនាគ ឬហៅថា រូបសំណាក ឬហៅថា ព្រះបរមរូបព្រះថោងនាងនាគ នៅទីនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងក្រុមការងារ ក៏ដូចជាវិស្វករ និងអ្នកបច្ចេកទេសរបស់យើង ដែលបានគិតគូរយ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ រូបសំណាកនានា ដែលតំណាងឱ្យទឹកដីនៃខេត្តព្រះសីហនុផង ក៏ដូចជាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ វាមិនមែនជាការគាប់ជួន និងជាការចៃដន្យទេ អ្វីដែលបានកើតឡើងក្នុងការការអភិវឌ្ឍតំបន់ឆ្នេរនៅទីនេះគឺសុទ្ធតែកើតចេញពីការគិតគូរយ៉ាងហ្មត់ចត់ពីថ្នាក់ដឹកនាំ ក្រុមការងារដែលបានធ្វើនៅទីនេះ ហើយដែលទីក្រុងនេះជាទីក្រុងដែលផ្សារភ្ជាប់ដោយអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ…

សារសម្លេង ស្នើបញ្ឈប់សំណូមពរសុំចាក់ AstraZeneca ជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់ AstraZeneca ជាដូសទី ១ និងទី ២ រួចហើយ

ជូនចំពោះសម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី! ក្នុងមួយរយៈថ្មីៗនេះ តែប៉ុន្មានថ្ងៃ មានសំណូមពរជាច្រើន ឬក៏ថាមួយចំនួន ពីសំណាក់ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី អ្នកឧកញ៉ា ដែលបានចាក់ AstraZeneca ស្នើសុំចាក់ AstraZeneca ដូសទី ៣។ បញ្ហានេះខ្ញុំសូមបញ្ជាក់ជូនដើម្បីចៀសវាងការលំបាក ប្រទេសវាលំបាកណាស់ទៅហើយ កុំឲ្យលំបាកតាំងពីរឿងប៉ុណ្ណឹង។ ខ្ញុំសូមបញ្ជាក់ថា មានបញ្ហា ២ ដែលយើងមិនទាន់អាចផ្ដល់ជូនបាន ហើយសូមស្នើឲ្យបញ្ឈប់ការស្នើសុំជាបន្តទៀតពីសំណាក់ស្ថាប័ន ឬអ្នកដែលចង់ស្នើ។ បញ្ហាទី ១ យើងមិនទាន់បានសិក្សាអំពីគម្លាតរវាងដូសទី ១ ដូសទី ២ និងដូសទី ៣ អំពីវ៉ាក់សាំង AstraZeneca នោះទេ។ យើងបានសិក្សាតែគម្លាតរបស់ Sinivac និង Sinopharm តែប៉ុណ្ណោះ ដែលយើងអាចនឹងផ្ដល់ AstraZeneca សម្រាប់ការចាក់ជាដូសទី ៣ ឬដូសជំរុញ។ ប៉ុន្តែ សម្រាប់អ្នកដែលចាក់ AstraZeneca វិញ…