សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១,០៤៩នាក់ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២

ជាដំបូងអនុញ្ញាតឱ្យខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ លោក/ស្រី ជាពិសេសលោក/ស្រី ដែលជានាយក/នា​យិកា គ្រូបង្រៀន និងសំខាន់ជាង(នេះ)ទៀត ចំពោះចៅៗ ដែលជាសិស្សប្រឡងជាប់និទ្ទេស A។ ខ្ញុំពិតជាមានការរីករាយ ដោយថ្ងៃនេះយើងបានធ្វើការជួបជុំ សម្រាប់សិស្សនិទ្ទេស A ដែលបានប្រឡងជាប់ក្នុងឆ្នាំសិក្សា ២០២១-២២។ សុំការអធ្យាស្រ័យ (១) ចំពោះការលើកពេលប្រឡងមធ្យមសិក្សាទុតិយភូមិ (២) ចំពោះការយឺតយ៉ាវក្នុងការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ខ្ញុំក៏សូមយកឱកាសនេះ សុំការអធ្យាស្រ័យពីលោក/អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ទី(១) សម័យប្រឡង(មធ្យមសិក្សាទុតិយភូមិ)ត្រូវបានលើកពេលមកដល់ថ្ងៃទី ០៥ ធ្នូ (២០២២) បើតាមគម្រោងដើម គឺត្រូវប្រឡង(មធ្យមសិក្សាទុតិយភូមិ) នៅក្នុងខែវិច្ឆិកា (ឆ្នាំ២០២២) ក៏ប៉ុន្តែ ពេលនោះយើងជាប់ប្រជុំអាស៊ាន ដូច្នេះ កម្មវិធីប្រឡង(មធ្យមសិក្សាទុតិយភូមិ)ក៏ត្រូវបានពន្យារ(ពេល)។ សង្ឃឹមថា លោក/អ្នកគ្រូ សិស្សានុសិស្សរបស់យើងនឹងមានយោគយល់។ ទី(២) ក៏សុំការអធ្យាស្រ័យ(ដែរ) ដែលមានការយឺតយ៉ាវ ដោយអូសបន្លាយតាំងពីដើមខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២៣ (ទើប)យើង(បាន)ជួបជុំគ្នា។ ការពន្យារពេលនេះដោយសារយើងត្រូវបញ្ជាទិញ iPad ដែលត្រូវផលិត…