សេចក្តីដកស្រង់ប្រសាសន៍ សន្និសីទសារព័ត៌មានក្រោយចាក់វ៉ាក់សាំង កូវីដ-១៩

ប្រកាសបើកជាផ្លូវការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ អស់លោក លោកស្រី លោកជំទាវតំណាងអង្គការសុខភាពពិភពលោក, លោកជំទាវតំណាងអង្គការ UNICEF ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមចាក់វ៉ាក់សាំង ជាមួយនឹងភរិយារបស់ខ្ញុំ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត ហើយក៏យកឱកាសនេះ ដើម្បីប្រកាសបើកជាផ្លូវការនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩។ ហេតុអ្វីបានជាយើងត្រូវយកថ្ងៃនេះ ធ្វើជាថ្ងៃប្រកាសបើកជាផ្លូវការនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ នៅពេលដែលយើងបានចាក់លើចំនួនមនុស្សរហូតទៅ​ ១២៥,០០០ ជាងរួចទៅហើយ ដោយប្រើវ៉ាក់សាំង Sinopharm​ របស់សា​ធារណរដ្ឋប្រជាមានិតចិន? បញ្ហាសិ្ថតនៅត្រង់ថា ពេលដែលយើងចាប់ផ្ដើមចាក់វ៉ាក់សាំងនៅថ្ងៃទី ១០ ខែកុម្ភៈ ពេលនោះមិនមានគ្របដណ្ដប់ទៅលើមនុស្សទូទៅទេ។ វ៉ាក់សាំងនោះ (Sinopharm) បានគ្របដណ្ដប់ត្រឹមតែអ្នកមានអាយុពី ៥៩ ឆ្នាំចុះក្រោមតែប៉ុណ្ណោះ។ ប៉ុន្តែ ថ្ងៃនេះ ជាមួយនឹងវត្តមានរបស់វ៉ាក់សាំង AstraZeneca ដែលទទួលបានពីអង្គការ​សុខភាពពិភពលោក តាមរយៈ COVAX គឺយើងមានលទ្ធភាពគ្របដណ្ដប់អ្នកដែលមានអាយុក្រោម ៥៩ ឆ្នាំផង និងមានលទ្ធភាពគ្របដណ្ដប់ទៅលើអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំផងដែរ។​ មុនចូលឆ្នាំខ្មែរ Sinopharm ៤០ ម៉ឺនដូសទៀតនឹងមកដល់កម្ពុជា ខ្ញុំសូមជម្រាបជូនថា មកដល់ពេលនេះ យើងបានទទួលវ៉ាក់សាំងចំនួន ២…