សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ និយោជិត នៅសួនឧស្សាហកម្មខេមតុន (Camton) ស្រុកពញាឮ ខេត្តកណ្ដាល

(១) តំបន់ប្រយុទ្ធបានក្លាយជាតំបន់អភិវឌ្ឍនិងមានតំបន់រោងចក្រ ដំបូងចង់សួរបន្តិចផ្លូវណាទៅផ្ទះម៉ែក្មេកៗ? ឥឡូវហ្នឹងមកមិញហ្នឹងមិនដឹងថា ឯណាស្រុកពញាឮ​? ហើយវាបែកវាត្រង់ថាទៅត្រង់ណា? វង្វេងមែន ពិតជាវង្វង មិនមែនត្រឹមតែវង្វេងក្រុងទេណា ឥឡូវក្រុងភ្នំពេញ បើថាឲ្យបើកឡានខ្លួនឯងចប់បណ្តោយ ឥឡូវហ្នឹងវង្វេងនៅជនបទ។ កន្លែងនេះ គឺជាកន្លែងវាយគ្នា កាលពីទសវត្សរ៍ទី ៨០ ម្តុំនេះជាតំបន់ដែលមានការវាយឆ្មក់ ប៉ុន្តែ ឥឡូវនេះបានក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ហើយមានតំបន់រោងចក្រ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដើម្បីជួបកម្មករ/ការិនី នៅស្រុកពញាឮសាជាថ្មីម្តងទៀត។ (២) បើគណបក្សប្រជាជនឈ្នះឆ្នោតនឹងបន្តជួបកម្មករ ដូចដែលឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍អម្បាញ់មិញ ហើយខ្ញុំក៏នៅចាំ ដោយសារតែមានការកត់ត្រា ក្នុងនោះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ខ្ញុំបាននិយាយថា “ក្មួយៗដែលមិនទាន់បានជួប សង្ឃឹមថានឹងជួបគ្នានៅពេលក្រោយបោះឆ្នោត។ លក្ខខណ្ឌនៅត្រង់ចំណុចនេះ បើសិនជាពូឈ្នះឆ្នោតគឺដំណើរជួបជាមួយនឹងកម្មករនឹងបន្តធ្វើ (ពូបាននិយាយថា)ក្នុងរយៈពេល១០ ឆ្នាំទៀត។ បើសិនជាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ បែរជាគណបក្សប្រជាជនចាញ់ឆ្នោត ពូពុំមានឱកាសដើម្បីធ្វើនាយករដ្ឋមន្រ្តីតទៅទៀតទេ។ ដូច្នេះដំណើរការជួបគ្នាគឺមិនអាចជួបបានតទៅទៀតដែរ។ សង្ឃឹមថាក្មួយៗនឹងបោះឆ្នោតឲ្យពូ ឲ្យគណបក្សប្រជាជន ដើម្បីឲ្យពូមានលទ្ធភាពដឹកនាំ”។…