សេចក្ដីដកស្រង់ប្រសាសន៍ ក្នុងពិធីសម្ពោធអគារវឌ្ឍនៈកាពីតាល់ និងសណ្ឋាគារ រ៉ូសវូដ

វឌ្ឍនភាពកម្ពុជាបច្ចុប្បន្ន សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្ងៃនេះ យើងពិតជាមានការរីករាយ ខ្ញុំ និងភរិយាពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់អោយប្រើប្រាស់ នូវមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈកាពីតាល់ (Vattanac Capital) និងសណ្ឋាគារ រ៉ូសវូដ (Rosewood) ដែលកំពុងតែប្រព្រឹត្តទៅនេះ។ អម្បាញ់​មិញនេះ ខ្ញុំ និងភរិយាក៏បានរួមជាមួយនឹងលោកជំទាវ ឧកញ៉ា ឃុន លាង ​និងឯកឧត្តម ឧកញ៉ា សំ អាង កាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់​។ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលសមិទ្ធផលនេះបានកើតចេញជារូបរាង។ ខ្ញុំសូមអរគុណជាមួយនឹងការរំលឹកពីគ្រាលំបាករបស់លោកជំទាវ ឃុន លាង។ ពាក់ព័ន្ធនឹងដំណើវិវឌ្ឍ​សភាពការណ៍នៃប្រទេសរបស់យើង ខ្លួនខ្ញុំផ្ទាល់ ក៏មិននឹកស្មានថា កម្ពុជានិយាយជារួម និងភ្នំពេញនិយាយដោយឡែក អាចមានការវិវឌ្ឍរហូតមកដល់កម្រិតនេះ។ នៅពេលដែលខ្ញុំចូលមកដល់ទីក្រុងភ្នំពេញ ខ្ញុំជួបប្រជាជនត្រឹមតែ ៧០ នាក់ តែប៉ុណ្ណោះ វាមិនមែនជាការងាយស្រួលទេ នៅក្នុងការដឹកនាំប្រទេសមួយ ដែលចេញពីភាពខ្ទេចខ្ទាំ ហើយវាកាន់តែពិបាកជាងនេះទៅទៀត នៅពេលដែលប្រទេសនេះ ត្រូវទទួលនៅបន្តមរតក នៃសង្គ្រាមបែកបាក់ ព្រមទាំងការហ៊ុមព័ទ្ធដោយអយុត្តិធម៌ពីសំណាក់ខាងក្រៅ។ ទប់ស្កាត់ ប៉ុល…