សេចក្តីដកស្រង់ប្រសាសន៍ ពិធីផ្ទេរសាលា កុមារ ពិការ ភ្នែក និង គ ថ្លង់ ពីអង្គការ គ្រួសារថ្មី ទៅ ក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម លោកជំទាវ លោក លោកស្រី កូនៗ ចៅៗ ដែលជាកុមារគ-ថ្លង់ ជាទីស្រលាញ់! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបគ្នាសាជាថ្មីម្ដងទៀត នៅក្នុងឱកាស នៃការផ្ទេរការគ្រប់​គ្រងសាលា ពី(សាលា)កុមារពិការភ្នែក និងគ-ថ្លង់ នៃគ្រួសារថ្មី ឱ្យស្ថិតនៅក្រោមការទទួលខុសត្រូវ នៃក្រសួងអប់រំ យុវជន និងកីឡា។ អភ័យទោស ចំពោះភាពរអាក់រអួល នៃពេលវេលា ខ្ញុំអរគុណជាមួយនឹងការចូលរួមរបស់លោកជំទាវអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ក៏ដូចជា អគ្គរដ្ឋទូត នៃព្រះរាជាណាចក្រថៃ និងប្រិយមិត្តបរទេសទាំងឡាយ ដែលបានមកកាន់ទីនេះ។ ខ្ញុំក៏សូមអភ័យទោសផងដែរ អំពីភាពរអាក់រអួល នៃពេលវេលារបស់ខ្ញុំ ដែលមុននេះ ខ្ញុំបានកំណត់យកថ្ងៃទី ២ កក្កដា ២០១៩ គឺជាថ្ងៃទទួល(ផ្ទេរ) គឺនៅថ្ងៃស្អែក ប៉ុន្តែ ដោយសារតែមានការជូនដំណឹងពីទីក្រុងហ្សឺណែវថា ឆ្នាំនេះកម្ពុជានឹងអានសុន្ទរកថាបើកសន្និសីទនៅក្នុងក្របខណ្ឌ នៃអង្គការពាណិជ្ជកម្មពិភពលោក។ អញ្ចឹងទេ ខ្ញុំក៏បានស្នើសុំប្ដូរកម្មវិធីនេះ ទៅថ្ងៃទី ៨ កក្កដា វិញ ប៉ុន្តែ លោក Arminjon ក៏បានបញ្ជាក់ថា មិត្តភក្តិ…

សេចក្តីដកស្រង់ប្រសាសន៍ ការជួបជាមួយកុមារកំព្រា (គ-ថ្លង់) គ្រួសារថ្មី

ជាង ២ ឆ្នាំ មិនបានមកជួបគ្នា ថ្ងៃនេះ បានមកជួបជាមួយនឹងចៅៗ ក៏ដូចជា ថ្នាក់ដឹកនាំ ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលបានមើលថែទាំ ចំ​ពោះចៅៗនៅតាមសាលារហូតទៅដល់បួន។ បើគិតពីចុងឆ្នាំ ២០១៥ មកដល់ឥឡូវ គឺរយៈជាង ២ ឆ្នាំ ដែលយើងមិនបានជួបគ្នា។ ប៉ុន្តែ អ្វីដែលបាន(សន្យាថានឹង)ផ្តល់មក គឺផ្តល់ជារៀងរាល់ខែទៀតទាត់ទៅតាមការកំណត់ នៅក្នុងរយៈពេលមុននេះ។ ក្នុងនោះ មជ្ឈមណ្ឌលគ-ថ្លង់ ទាំងនៅកន្លែងនេះ និងនៅកន្លែងពីរផ្សេងទៀត ព្រមទាំងកុមារកំព្រាភ្នំពេញ ដែលមុននេះហៅថា អាស្ប៉េកា ក៏បានផ្តល់ជាទៀងទាត់ ទាំងអង្ករ/ថវិកា និងថ្លៃភ្លើង ដែលត្រូវទូទាត់ជូន ហើយយាយក៏បានផ្តល់ ២០ លានរៀល/១ ឆ្នាំ។ អធ្យាស្រ័យចំពោះការអាក់ខានមិនបានមកប៉ុន្មានឆ្នាំ ថ្ងៃនេះ បានវិលត្រឡប់មកជួបចៅៗ ហើយសូមអធ្យាស្រ័យ ចំពោះលោកគ្រូ អ្នកគ្រូ ក៏ដូចជា ថ្នាក់ដឹកនាំ ព្រមទាំងចៅៗ អំពីការអាក់ខាន។ ប្រហែលជាចៅៗបានដឹងហើយថា តា និងយាយរវល់ពេក។ យាយចង់មកតាំងពីថ្ងៃម្សិលមិញឯណោះ ប៉ុន្តែ តាហត់។ មកពីប្រជុំនៅប្រទេសសាំងហ្គាពួរ…