សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៥ ឆ្នាំ ២០២៣” និង “ពិធីសំណេះសំណាលជាមួយសិល្បករសិល្បការិនីទូទាំងប្រទេសលើកទី ៤

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលមានវត្តមាននៅទីនេះ ក៏ដូចជាកំពុងទស្សនាការផ្សាយផ្ទាល់ ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករ-សិល្បការិនី សាស្រា្ដចារ្យ អ្នកគ្រូ លោកគ្រូ លោក លោកស្រី និងបងប្អូន កូនក្មួយដែលជាអ្នកសិល្បៈទាំងអស់​ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយដែលបានមកជួបជុំដោយផ្ទាល់ជាមួយមហាគ្រួសារអ្នកសិល្បៈ វប្បធម៌ប្រមាណ ៤ ពាន់នាក់ ក្នុងឱកាសប្រារព្ធ “ទិវាវប្បធម៌​​ជាតិ៣មីនា លើកទី២៥ ឆ្នាំ២០២៣” រួមជាមួយនឹង “ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនីទូទាំងប្រទេសលើក​ទី៤” ។ ក្នុងឱកាសនេះ ខ្ញុំក៏សូមចូលរួមអបអរចំពោះព្រឹទ្ធាចារ្យមរតកមនុស្សរស់ចំនួន ៩ រូប ដែលបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះ- រាជាណាចក្រកម្ពុជាប្រោសប្រទានគោរមងារថ្នាក់ជាតិក្នុងពេល ដែលជាការសបញ្ជាក់នូវព្រះរាជហឫទ័យយកចិត្តទុកដាក់ជា     ទីបំផុតចំពោះធនធានមនុស្សនៅក្នុងវិស័យវប្បធម៌ជាតិ ។ ជាការពិតជំនួបក្នុងកម្រិតទ្រង់ទ្រាយធំបែបនេះ ត្រូវបានអាក់ខានអស់រយៈពេល ២ ឆ្នាំ ដោយសា​រ​​វិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែយ៉ាងណាក្ដី ខ្ញុំបានដាក់ចេញសារាចរណែនាំឱ្យ​ក្រសួង​វប្បធម៌​ និង វិចិត្រសិល្បៈ ក្រសួងស្ថាប័នស្ថានតំណាង​កម្ពុជានៅបរទេស និងភាគីពាក់ព័ន្ធបន្តរៀបចំកម្មវិធី​ដើម្បីរំលឹក និងអបអរទិវាវប្បធម៌ជាតិដោយក្នុងឆ្នាំ…

សារលើហ្វេសប៊ុក អបអរសាទរកីឡាករ/ការិនី ដែលឈ្នះមេដាយមាស ក្នុងការប្រកួតកីឡា SEA Games លើកទី ២៩ នៅប្រទេសម៉ាឡេស៊ី

ខ្ញុំសូមអបអរសាទរដល់កីឡាប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ដែលទើបបានទទួលមេដាយមាស បន្ទាប់ពីបាន ប្រកួតឈ្នះកីឡាករថៃ និងកីឡាការិនី ស៊ន សៀវម៉ី ដែលបានប្រកួតឈ្នះកីឡាការិនីប្រទេសហ្វីលីពីន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី ២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ។ រហូតមកដល់ពេលនេះ កម្ពុជាយើងទទួលបាន មេដាយមាស ៣ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១២។ នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករ/កីឡាការិនីក្នុងផ្នែកវិញ្ញាសាដទៃទៀតទទួលបានជោគជ័យដូចគ្នា នៅក្នុងការប្រកួត SEA Games នៅប្រទេសម៉ាឡេស៊ី៕