ការដកស្រង់សេចក្តីអធិប្បាយ ពិធីសំណេះសំណាលជាមួយកីឡាករ/រិនី ប៉ារ៉ាអូឡាំពិក និងបំពាក់ មេដាយកីឡាករប្រកួតនៅសាធារណរដ្ឋកូរ៉េ

អបអរសាទរ ចំពោះកីឡាករជនពិការ ដែលទទួលបានមេដាយ ថ្ងៃនេះ យើងពិតជាមានការរីករាយ ហើយរួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត ខ្ញុំសូមសំដែងនូវការអបអរ ចំពោះ កីឡាករ យ៉ាវ វណ្ណៈ ដែលបានទទួលមេដាយមាសជូនជាតិមាតុភូមិរបស់យើង សូមអបអរសាទរ (និង) ក្រោកឈរឡើង ហើយក៏សូមអ្នកគ្រូរបស់ យ៉ាវ វណ្ណៈ គឺអ្នកគ្រូ នៅ លក្ខិណា បង្ហាញខ្លួនផងដែរ។ អបអរសាទរផងដែរជាមួយ លោក យ៉យ កុសល ដែលទទួលមេដាយសំរិទ្ធពីការប្រកួត។ អរគុណណាស់។ អង្គុយចុះ។ ក៏អប​អរ​សា​ទរ​ជាមួយនឹងគ្រូបង្វឹកទាំងអស់ ដែលថ្ងៃនេះមានវត្តមាន ខ្ញុំពិតជាមានមោទនភាព ហើយធ្លាប់បាននិយាយ​ថា កីឡាជនពិការរបស់យើង ប៉ារ៉ាឡាំពិក បញ្ជូនកីឡាករទៅតិច ប៉ុន្តែ ទទួលបានមេដាយគ្រប់កម្រិតបាន​ច្រើន។ នេះមិនមែនជាការបន្តុះបង្អាប់ជាមួយនឹងកីឡា ដែលមិនមែនជាជនពិការនោះទេ ក៏ប៉ុន្តែ វាជារឿងពិត​យ៉ាង​ដូច្នេះ។ យើងទៅ ២០ នាក់ បានមេដាយដល់ទៅ ១០ នាក់ ក្នុងពេលដែលយើងទៅឯណោះ ប្រកួតអ្នក​ដែល​មិន​មែនពិការ ជួនកាលទៅ ៣០០ នាក់ បានមេដាយ ១០…