សុន្ទរកថា និងសង្កថា ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ១១ ឆ្នាំ ២០២៣

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គពិធី ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង “ពិធី​អបអរសាទរ​​​ទិវាជាតិទីក្រុងស្អាត​លើកទី ១១ ឆ្នាំ ២០២៣” ក្រោម​ប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់​ភាពកក់ក្តៅ” អមជាមួយពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី ៣ នាពេលនេះ។           ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបំពេញប្រកបដោយជោគជ័យ នាពេលកន្លងមក ពិសេសការផ្តួចផ្តើមឱ្យមានចលនាប្រឡងប្រណាំង    ទីក្រុងស្អាតនៅថ្នាក់ជាតិ និងទីក្រុងទេសចរណ៍ស្អាត នៅថ្នាក់តំបន់អាស៊ាន។ ខ្ញុំក៏សូមកោតសរសើរចំពោះថ្នាក់នាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន, សហភាពសហព័ន្ធយុវជនកម្ពុជា, ដៃគូអភិវឌ្ឍ និងប្រជាជនគ្រប់រូប ដែលតែងតែផ្តល់កិច្ចសហការល្អចូលរួមគាំទ្រដល់ការងារទីក្រុងស្អាត សំដៅចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយភាពធន់, ចីរភាព, គុណភាព និងបរិយាប័ន្ន។           ទន្ទឹមនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរបាយការណ៍បូកសរុបលទ្ធផលនៃការវាយតម្លៃការប្រឡងប្រណាំង ទីក្រុងស្អាតលើកទី ៣ និងសូមអបអរសាទរដល់ក្រុង/ខណ្ឌជ័យលាភីទាំងអស់ និងសូមបន្តខិតខំអនុវត្តការងារ ដើម្បីទទួលបានចំណាត់ថ្នាក់កាន់តែល្អប្រសើរនៅក្នុងការប្រឡងប្រណាំង។           នៅឆ្នាំ…