ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាលជូនជ័យលាភីមេដាយមាស ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានជួបអ្នកទាំងអស់គ្នាសាជាថ្មីម្តងទៀត ហើយក៏សូមយក​ឱកាស​នេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសំដែងការអបអរសាទរ ចំពោះជ័យលាភីទាំងអស់ គឺគ្រប់កម្រិតនៃ​ការ​ប្រកួត ដែលបាននាំមកនូវកិត្តិយសជាតិថ្ងៃនេះ ដែលខ្ញុំសូមស្នើអោយអង្គពិធីទាំងមូលទះដៃអបអរសាទរ។ កីឡាមិនមែនដើម្បីដូរប្រាក់ ត្រូវរក្សាតម្លៃ និងមានការយោគយល់គ្នាទៅវិញទៅមក កីឡារបស់យើងពិតជានាំមកនូវវឌ្ឍនភាព ហើយដែលអម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន ក៏បានធ្វើ របាយការណ៍ជូនអង្គប្រជុំរួចហើយ សូម្បីតែឥណទានថវិកាដែលបានត្រៀមបម្រុង គឺមិនគ្រប់គ្រាន់ យើង​បានចាយលើសពី ៣ ពាន់លានរៀល ឡើងទៅដល់ជាង ១២ ពាន់លានរៀល ហើយក៏មិនទាន់គ្រប់ ជាមួយនឹងកីឡាករ/ការិនីថ្មីៗ ដែលទើបនឹងបានទទួល។ ក្នុងពេលដែលខ្ញុំអបអរសាទរ​ជាមួយនឹង​កីឡា​ករ/ការិនី ដែលជាជ័យលាភីនៅទីនេះ ខ្ញុំក៏សូមយកឱកាសនេះ និយាយទៅកាន់ក្មួយៗ ក៏ដូចជា អ្នក​គាំទ្រ​ទាំងឡាយ មេត្តាយោគយល់ អធ្យាស្រ័យ ហើយយើងតាំងខ្លួនជាអ្នកកីឡាស្អាតស្អំ កីឡាមិន​មែន​ដើម្បី​ដូរប្រាក់ ព្រោះរយៈពេលកន្លងទៅ ខ្ញុំក៏បានឃើញនូវការបង្ហោះតាមហ្វេសប៊ុកមួយចំនួន ដែល​នេះ​ជាការ​ទម្លាក់ខ្លួនរបស់ក្មួយៗ ឬក៏អ្នកគាំទ្រក្មួយៗទៅវិញទេ។ ទោះបីជាមេដាយថ្នាក់ណាក៏ដោយ បើសិនជាអង្គុយទាមទារនូវប្រាក់ប្រញាប់ប្រញាល់ហួស ច្បាស់ជានឹង ធ្វើអោយតម្លៃ…