សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួន២ ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ជិត ៥ ពាន់នាក់

ចាប់ពីថ្ងៃនេះដល់ថ្ងៃដែលកម្ពុជាបើកការប្រកួតស៊ីហ្គេម យើងនៅសល់ ៦៥ ថ្ងៃទៀត ដែលជាការរង់ចាំរបស់យើង នៃការរង់ចាំ(អស់)រយៈពេល ៦៤ ឆ្នាំ។ សូមអ្នកទាំងអស់គ្នាអបអរសាទរជាមួយខ្ញុំ។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅ​ថ្ងៃនេះ! (១) ចាប់ផ្តើមការសិក្សាឡើងវិញពីដៃទទេ ក្នុងស្ថានភាពសង្គ្រាម និងទណ្ឌកម្មដ៏អយុត្តិធម៌ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលចូលជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក៏ដូចជា និស្សិតជ័យលាភី ដើម្បីធ្វើកម្មវិធីពីរជាមួយគ្នា ទី(១) សម្ពោធដាក់ឱ្យប្រើប្រាស់​នូវអគារ ២ ខ្នង ដូច​ដែល​ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍អម្បាញ់មិញ។ ទី(២) កាផ្ដល់សញ្ញាបត្រ​សម្រាប់​និស្សិតជ័យលាភី (ចំនួន) ៤ ៦១៧ នាក់។ ត្រឹមតែក្នុងរយៈពេល ៣ ថ្ងៃតែប៉ុណ្ណោះ ខ្ញុំបានធ្វើកិច្ច​ការងារចែកសញ្ញាបត្រនៅទីនេះ គឺមានចំនួនច្រើន។ ក្នុងផ្នែកវិស័យសិក្សាធិការកម្រិតថ្នាក់ឧត្តមសិក្សានេះ (ខ្ញុំ) នឹងត្រូវចែក​សញ្ញាបត្រជាបន្ដបន្ទាប់ ដែលបង្ហាញឱ្យឃើញពីវឌ្ឍនភាពនៃវិស័យអប់រំនិងការបណ្ដុះបណ្ដាលធនធាន​មនុស្សនៅក្នុងប្រទេសរបស់យើង។ អម្បាញ់មិញ ឯកឧត្តម…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង ៧ ពាន់នាក់

សល់តែ ៧០ ថ្ងៃទៀតទេ ដល់ថ្ងៃស៊ីហ្គេម។ កម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម។ សូមអបអរសាទរ។ ថ្ងៃណាក៏យើងត្រូវរំលឹកដែរ ព្រោះយើងបាននិយាយពីការរាប់ថយក្រោយ។ អញ្ចឹង ចាប់ផ្តើមដំបូងមុននមស្សការ គឺនិយាយដល់ថ្ងៃដែលនៅសល់។ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ជ័យលាភីនិស្សិត ដែលទទួលសញ្ញាប័ត្រនៅថ្ងៃនេះ ជាទីស្រឡាញ់! (១) ធនធានបញ្ញាថ្មី ៧ ០២១ ជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងដំណាក់កាលសេដ្ឋកិច្ចចំណេះដឹង ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់និស្សិត ៧ ០២១ នាក់ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ យើងអាចចាត់ទុកថា (នេះ)ជាការផ្តល់សញ្ញាបត្រដ៏ច្រើនបំផុតមួយ ក្នុងចំណោមសាកលវិទ្យាល័យនានា។ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលជាតិ/ប្រជាជនយើងទទួលបាន ជាពិសេស វាបានផ្តល់ឱ្យយើងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងដំណាក់កាលនៃសេដ្ឋកិច្ចចំណេះដឹងរបស់យើង។ វាមិនមែនជាការចៃដន្យទេ ហើយក៏មិនមែនទេវតាប្រទាន/ធ្លាក់ពីលើមេឃទេ តែវាជាការខិតខំប្រឹងប្រែងរួមរបស់យើង ដើម្បីបង្កើតឱ្យមានវឌ្ឍនភាព នៃការអភិវឌ្ឍប្រទេសជាតិ និយាយដោយឡែក គឺការបណ្តុះបណ្តាលធនធានមនុស្ស។ (២) ៤៤ ឆ្នាំមកនេះ…