បាឋកថា របស់ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំពេញអង្គសភាអង្គរជាតិដើម្បីភាព អត់ឱន និងសន្តិភាព (IPTP) លើកទី១១

[ចាប់ផ្តើមសេចក្តីអធិប្បាយ១] ថ្ងៃនេះ ដែលខ្ញុំអង្គុយតុមួយម្នាក់ឯង ប្រហែលជាមិនហួសហេតុពេកទេ។ នេះក៏ជាការស្មើភាពដែរ ដោយ​ថាអ្នកទាំងអស់គ្នាអង្គុយស្តាប់ ឯខ្ញុំអ្នកនិយាយ។ បើសិនខ្ញុំទៅនិយាយនៅទីនោះ គឺប្រហែលជាវាត្រឹមត្រូវហើយ ក៏ប៉ុន្តែវាអយុត្តិធម៌បន្តិចសម្រាប់ខ្ញុំ ដោយសារតែខ្ញុំត្រូវនិយាយច្រើន។ គេតម្រូវឱ្យខ្ញុំត្រូវធ្វើបាឋកថាទាក់ទងនឹងបទពិសោធន៍របស់កម្ពុជា។ ដូច្នេះ សូមមានការយោគយល់ដែលខ្ញុំត្រូវអង្គុយនិយាយ ត្រឹមតែ ១ម៉ោង ឬលើស ១ម៉ោងបន្តិច អំពីបញ្ហាដែលមានមកស្ទើរតែកន្លះសតវត្សរ៍ ឬអាចនិយាយថាជាងកន្លះសតវត្សរ៍ផង។ អាចនឹង(មានពេលមិន)មិនគ្រប់គ្រាន់។ ប៉ុន្តែ សូមអធ្យាស្រ័យដោយសារតែបាឋកថាទាក់ទងនឹងបទពិសោធរបស់កម្ពុជាវាវែងបន្តិច បើឱ្យខ្ញុំធ្វើសុន្ទរកថាវាខ្លី។ អញ្ចឹងសូមអធ្យាស្រ័យ។ [ចប់សេចក្តីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមជាគណៈអធិបតី នាឱកាសដ៏វិសេសវិសាលនេះ និងចែករំលែកបទពិសោធដឹកនាំផ្ទាល់របស់ខ្ញុំ ក្នុងការកសាងកម្ពុជាឡើងវិញ ទាំងក្នុងដំណាក់កាលសង្គ្រាម និងក្រោយសង្គ្រាម ជាពិសេស ក្នុងការរំដោះជាតិ ការផ្សះផ្សាជាតិ ដំណើរការនៃការកសាងជាតិឡើងវិញ និងការកសាងសន្តិភាព ដែលរំដោះប្រទេសដ៏កម្សត់មួយនេះ ឱ្យចាកផុតទាំងស្រុងពីរបបប្រល័យពូជសាសន៍ដ៏ឃោឃៅ និងពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ ដោយសម្រេចបានសន្តិភាពពេញលេញ ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈពេល ៥០០ ឆ្នាំនៅ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ការថែរក្សាបាននូវចីរភាពនៃសន្តិភាព និងវឌ្ឍនភាពសង្គមយ៉ាងឆាប់រហ័ស ដែលប្រជាជនកម្ពុជាទាំងអស់កំពុងក្រេបជញ្ជក់ផ្លែផ្កាសព្វថ្ងៃនេះ។ កាលពីដើមខែកញ្ញាកន្លងទៅនេះ ខ្ញុំបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពី…

សង្កថា ក្នុងពិធីបិទបញ្ចប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ឈាន ទៅការបោះឆ្នោតឃុំ/សង្កាត់ ០៤ មិថុនា ២០១៧

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រទាំងឡាយ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី! ខ្ញុំក៏សូមគោរពផងដែរ ចំពោះសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជានៅក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាប្រជាជន និងថ្វាយបង្គំចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ដែលកំពុងតែមើលតាមការផ្សាយបន្តផ្ទាល់ពីស្ថា នីយ៍ ទូរទស្សន៍មួយចំនួន ដែលគណបក្សប្រជាជនបានជួលម៉ោងសម្រាប់ការផ្សព្វផ្សាយនេះ។ ជោគជ័យរបស់បេក្ខជន គឺជាជោគជ័យរបស់បក្ស និងប្រជាជាតិយើង ថ្ងៃនេះ យើងមកជួបជុំគ្នានៅទីនេះ ដើម្បីធ្វើពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ ២០១៧​ ដែល ជាអាណត្តិទី ៤ ហើយដែលត្រូវធ្វើការបោះឆ្នោតនៅថ្ងៃទី ៤ ខែ មិថុនា ខាងមុខនេះ។ យើងរួមជាមួយសមាជិក សមាជិកា ដែលនៅទីនេះ និងនៅទូទាំងប្រទេសរាប់លាននាក់ ចេញមកសម្តែងការគាំទ្រចំពោះបេក្ខជន បេក្ខ​នារី នៃគណបក្សប្រជាជនកម្ពុជា ទាំងពេញសិទ្ធិ ទាំងបម្រុង ចំនួន ២៧.១១៤ នាក់ ដែលឈរឈ្មោះនៅគ្រប់ ឃុំ/សង្កាត់ទាំង ១.៦៤៦ នៅទូទាំងប្រទេស។ ហេតុអ្វីបានជាយើងទាំងអស់គ្នាត្រូវមកជួបជុំគ្នា ដើម្បីផ្តល់នូវ ការគាំទ្រចំពោះបេក្ខជនបេក្ខនារី…