សារសម្លេង សម្ដេចតេជោ ហ៊ុន សែន ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ថ្ងៃ ២៣ កក្កដា ២០២៣

សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ,បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់, ថ្ងៃនេះ យើងបានដំណើរការបោះឆ្នោតនៅក្របខណ្ឌទូទាំងប្រទេស (ស្របគ្នានឹងមាន)ការរារាំងនៃក្រុមជ្រុលនិ​យម (បំផុស)ប្រជាជនកុំឱ្យទៅធ្វើការបោះឆ្នោត ឬទៅ(បោះឆ្នោតតែ)គូសបំផ្លាញសន្លឹកឆ្នោតចោល។ ប៉ុន្តែ មកដល់ពេលនេះ លទ្ធផលដែលខ្ញុំព្រះករុណាខ្ញុំទទួលបានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាបណ្ដោះ​អាសន្ន គឺចំនួនប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតមានរហូតដល់ ៨៤,២១% ហើយអាចនឹងមានការកើនឡើងថែមទៀត។ បើប្រៀបធៀបទៅនឹងការបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ ២០២២ ដែលមានប្រជាជនចេញទៅបោះឆ្នោត ៨០,៣២% ក្នុងពេលដែលពេលនោះ(គណបក្ស)ភ្លើងទៀនចូលរួមបោះឆ្នោត និងពេលនេះខាងភ្លើងទៀននិងមេអ្នកបង្កើតភ្លើងទៀនអំពាវនាវកុំឱ្យប្រជាជនទៅបោះឆ្នោត ឃើញថាអត្រាមានការខុសគ្នា។ពីមុន (គណៈបក្ស)ភ្លើងទៀនចូលរួមបោះឆ្នោត ដោយមានការលើកទឹកចិត្តពីសំណាក់(បក្ស)ភ្លើងទៀនផង ប៉ុន្តែប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតត្រឹមតែ ៨០,៣២%។ ឥឡូវនេះ ទោះបីជាមានការដឹកនាំពីខាងក្រៅជា(អ្នក)បង្កើត(គណ​បក្ស)ភ្លើង​ទៀនអំពាវនាវឱ្យប្រជាជនកុំទៅបោះឆ្នោតនិងទៅគូសសន្លឹកឆ្នោតចោល(ក៏ដោយ) ប៉ុន្តែបែរជាមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត រហូតទៅដល់ជាង ៨៤% ទៅវិញ។ ចំណុចទាំងនេះ យើងអាចសន្និដ្ឋានបានថា​ ប្រជាពលរដ្ឋបានចូលរួមនៅក្នុងចលនាប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងច្បាស់។ ប្រជាពលរដ្ឋចង់ទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើនក្រោមដំបូលសន្តិភាពដែលបាននិងកំ​ពុងមាន ហើយចង់ចេញចាកឆ្ងាយពីក្រុមជ្រុលនិយមដែលតែងតែបានបំផ្លាញ(ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា)។ ឥឡូវនេះ (ជាការ)ប្រៀប(ធៀប) ចំនួនប្រជាជនដែលបានចេញទៅបោះឆ្នោតគឺមានចំនួនច្រើនលើស(ពី)ការបោះឆ្នោតដែលមាន(គណបក្ស)ភ្លើងទៀនចូលរួមទៀតផង។ យើងរង់ចាំមើលថាតើមានសន្លឹកឆ្នោតដែល​គូសខ្វែងប៉ុន្មានសន្លឹក? ព្រោះមេដឹកនាំក្រុមជ្រុលនិយមបាននិយាយយ៉ាងច្បាស់ថា សន្លឹកឆ្នោតណាដែលគូសខ្វែងគឺជាសន្លឹកឆ្នោតគាំទ្រពួកគេ។ ដូច្នេះតើមានសន្លឹកឆ្នោតគូសខ្វែងប៉ុន្មានសន្លឹក? ឯអត្រាសន្លឹកឆ្នោតមោឃៈដូចជាការគូសខុសគឺវាជារឿងធម្មតាដែលមានកម្រិតប្រមាណជា២%។ នៅក្នុង Channel Telegram ដែលហៅថា Sbai សប្បាយ Telegram យើងបានឃើញគេបោះ(ឆ្នោតជា)គំរូ ហើយគេផ្ញើទៅកាន់ប្រធានរបស់គេនៅទីក្រុងប៉ារីស។ ខ្ញុំសូមជម្រាបជូនខាងក្រុមប្រឆាំងឱ្យបានជ្រាបថា យប់មិញនេះ អស់លោកបានដំណើរការ…