សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន​​ សែន ខួបលើកទី៤៥ ទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ ​មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ជយោ! ព្រះរាជាណាចក្រកម្ពុជា! ជយោ! ចំណងសាមគ្គីភាពកម្ពុជា-វៀតណាមស្ថិតស្ថិរចេរកាល! ឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម! សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ-អន្តរជាតិ នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងយុវជនទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ថ្ងៃនេះ គឺជាខួបលើកទី ៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងធ្វើពិធីរំលឹកខួបនៅពេលនេះ រួមជាមួយនឹងការសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16។ អស់លោកនាយទាហាន ពលទាហាន នាយនគរបាល ពលនគរបាល អាវុធហត្ថ ក៏ដូចជា យុវជនរបស់យើងបានឈរយូរណាស់មកហើយ។ សូមសំរួសឥរិយាបថតាមការគួរ ព្រោះថាយើងឈរយូរហើយ។ យើងអាចសំរួលឥរិយាបថបាន។ ដំបូងនេះ អនុញ្ញាតឱ្យខ្ញុំសូមសម្តែងនូវ អំណរគុណ ចំពោះឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ដែលបានទទួលនូវការអញ្ជើញរបស់ខ្ញុំ មកចូលរួមនៅក្នុងពិធីសំណេះសំណាលរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា…

សង្កថា, សារសម្តេចតេជោតាមហ្វេសប៊ុក ថ្ងៃ ០២ ធ្នូ ២០១៦ ស្តីពី “ចងចាំ និងអបអរសាទរខួបទី ៣៨ នៃរណសិរ្សសង្គ្រោះជាតិ ២ ធ្នូ”

ចងចាំ និងអបអរសាទរខួបទី ៣៨ នៃរណសិរ្សសង្គ្រោះជាតិ ២ ធ្នូ ថ្ងៃនេះជាខួបលើកទី ៣៨ នៃរណសិរ្សសង្គ្រោះជាតិ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៦) ដែលជាថ្ងៃចាប់កំណើត នៃចលនាតស៊ូក្នុងគោលដៅ​រំដោះប្រទេសពីរបបឃោរឃៅ ប៉ុល ពត ដែលបានបណ្តាលអោយប្រជាពល រដ្ឋស្លាប់យ៉ាងវេទនា អស់ជាង ៣ លាននាក់ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)។ រណសិរ្ស ២ ធ្នូ គឺ បានកើតចេញពីកម្លាំងមហាសាមគ្គីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែល​មាន សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង វីរជនស្នេហាជាតិជាច្រើនរូបទៀត។ ខួប ៣៨ ឆ្នាំ នៃថ្ងៃបង្កើតរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃនេះ ក៏ត្រូវនឹងខួបលើកទី ២៩ (២ ធ្នូ…