ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ឧបនាយករដ្ឋមន្រ្តី សុខ អាន ជា «សម្តេចវិបុលបញ្ញា សុខ អាន»

FN ​៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០១៧នេះ បានត្រាស់បង្គាប់តែងតាំង ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យមានគោរមងារជា«សម្តេចវិបុលបញ្ញា សុខ អាន»។ សម្តេចវិបុលបញ្ញា សុខ អាន បានធ្វើការបម្រើប្រទេសជាតិ អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានក្លាយជា មន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ជាអ្នកដឹកនាំបានចូលរួមដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិ លើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានស្ថិរភាពសន្តិសុខសង្គមបានល្អប្រសើរ ព្រមទាំងរក្សា និងការពារបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន។ សម្តេចវិបុលបញ្ញា សុខ អាន ក៏ជាអ្នកដឹកនាំមានស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារ…

សម្តេចតេជោ ហ៊ុន សែន៖ ការទម្លាក់អត្រាការប្រាក់កម្ចីកម្រិត១៨%ក្នុង១ឆ្នាំ ជាការចូលរួមចំណែកដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ

FN ៖ បន្ទាប់ពីសម្រេចដាក់ឲ្យអនុវត្តន៍អត្រាការប្រាក់ឥណទាន (ប្រាក់កម្ចី) មកនៅត្រឹមតែ១៨% ក្នុងមួយឆ្នាំ ឬ១.៥%ក្នុងមួយខែនោះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ បានស្នើឲ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់ឥណទាន មីក្រូហិរញ្ញវត្ថុ ដោយភាពទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជៀងវាងជួបបញ្ហា។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការទម្លាក់អត្រាការប្រាក់ឥណទានមកត្រឹម១៨%នេះ ជាការចូលរួមចំណែកដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលត្រូវការឥណទាន ដើម្បីដោះស្រាយជីវភាព ដែលកន្លងមកប្រជាពលរដ្ឋមួយចំនួនធំ បានខ្ចីប្រាក់ពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់ខ្ពស់រហូតដល់ជាង៣០%។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា៖ «ដើម្បីជំរុញល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងជួយសម្រួលដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ជាពិសេសបងប្អូនដែលកំពុងប្រឈម និងអត្រាការប្រាក់ខ្ពស់ និងម៉្យាងវិញទឿត ដើម្បីជំរុញការប្រើប្រាស់ឥណទាន មីក្រូហិរញ្ញវត្ថុឲ្យកាន់តែមានប្រសិទ្ឋភាព គឺចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ នេះតទៅ ពិដានអត្រាការប្រាក់ឥណទាន មានកម្រិតតែ១៨%ទេក្នុងមួយឆ្នាំ»។ សម្តេចតេជោ បានស្នើដល់ប្រជាពលរដ្ឋយ៉ាងដូច្នេះថា «សូមបងប្អូន…

​សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បន្តចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងកម្មករសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បន្តចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ជាង៥,០០០នាក់​ដោយឥតគិតថ្លៃ នៅខណ្ឌមានជ័យ

FN ៖ សម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១២ ខែមីនានេះ បានចុះពិនិត្យព្យាបាលជំងឺ ដល់ប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ជាង៥,០០០នាក់ ដោយឥតគិតថ្លៃ ដែលរស់នៅ ក្នុងភូមិដំណាក់ធំ៥ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលប្រព្រឹត្ដទៅក្នុងវិមានសុភមង្គល។ ក្នុងការចុះពិនិត្យនោះ ដឹកនាំដោយ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក លោក ហេង សុខគង់ តំណាងឲ្យលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងជាប្រធានកិត្ដិយស សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក រួមទាំងប្រធានក្រុមការងារសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន និងសមាជិកសមាជិកាក្រុមប្រឹក្សាភិបាល និងក្រុមការងារសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក។ លោក ហេង សុខគង់ បានថ្លែងថា «នេះជាលើកទីមួយហើយ ដែលក្រុមការងារយើង បានចុះមកព្យាបាលប្រជាពលរដ្ឋ និងបងប្អូនកម្មករ-កម្មការិនី ដែលធ្វើការ និងរស់នៅទីតាំងនេះ តែជាលើកទី២៧ដែលក្រុមការងារយើងខ្ញុំ បានចុះមកព្យាបាលប្រជាពលរដ្ឋ ដោយគិតថ្លៃ នៅតាមបណ្ដាទីតាំងផ្សេងទៀត ដោយយើងមាននូវគ្រូពេទ្យ ដែលមានជំនាញទាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ ដើម្បីជួយព្យាបាលដល់ប្រជាពលរដ្ឋយើង…