មន្រ្តី និងដៃគូពាក់ព័ន្ធ ផ្សព្វផ្សាយលទ្ធផល​​ និងបិទបញ្ចប់​គម្រោងសិក្សា​​ស្រាវជ្រាវ ស្តីពីការបង្ការ​មេរោគ​អេដស៍ និងគ្រឿងញៀន​នៅប្រទេស​កម្ពុជា

FN ៖ អង្កការ FHI360កម្ពុជា, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន, នាយយកដ្ឋានកម្មវិធី​ជាតិសុខភាពផ្លូវចិត្ត​ និងការបំពានគ្រឿងញៀន​នៃ​ក្រសួងសុខាភិបាល, សាកលវិទ្យាល័យកាលីហ្វរញ៉ា​សាន់ហ្វ្រាន់​ស៊ីស្កូ​ស​ហរដ្ឋអា​មេរិក(UCSF), មជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខភាព នៃសាកលវិទ្យាល័យញ៉ូមិចសិចកូ, សាកលវិទ្យាល័យម៉ៃអាម៉ី(UM), វិទ្យាស្ថានឃឺប៊ី សម្រាប់ការចម្លងរោគ និងភាព​ស៊ាំនៃសាកលវិទ្យាល័យ ញ៉ូសាវវ៉ែល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផល​​ និងបិទបញ្ចប់​គម្រោងសិក្សា​ស្រាវជ្រាវ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន នៅប្រទេសកម្ពុជា (CIPI)។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គ​លេខា​​ធិការដ្ឋានអាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការអញ្ជើញចូលរួមតំណាង អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ក្រសួងស្ថាប័ន​ក្រោមឱវាទសុខាភិបាល​ ប្រធានលេខាធិការត្រួតពិនិត្យគ្រឿងញៀន​ ស្នងការ​ ស្នងការរងនគរបាល​ មេបញ្ជាការរងកងរាជអាវុធហត្ថ​ រាជធានីភ្នំពេញ​ កំពង់ស្ពឺ​ កណ្តាល​ ប៉ៃលិន​ បន្ទាយមានជ័យ​ បាត់ដំបង​ សៀមរាប​ កំពង់ចាម​ កំពង់ឆ្នាំង​ ព្រះសីហនុ​ និងបណ្តាអង្គការដែគូ​ពាក់ព័ន្ធ​ចូលរួម។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា CIPI បានអនុវត្តន៍កម្មវិធីបង្ការដែលរួមបញ្ចូលគ្នា រវាងការពារ​មេរោគអេដស៍ និង​ការប្រើប្រាស់គ្រឿងញៀនក្នុង​ខេត្ត​-ក្រុងចំនួន១០…

ការដំឡើងប្រាក់ខែជូន មន្ត្រីរាជការមុនចូលឆ្នាំថ្មី៖ ចៅសង្កាត់២រូប បង្ហាញក្តីសប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល

FN ៖ ដើម្បីលើកកម្ពស់ដល់ជីវភាព និងការរស់នៅរបស់គ្រូបង្រៀន មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ភេទ ឲ្យកាន់តែប្រសើរ ជាងមុននោះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង យកចិត្តដាក់យ៉ាងខ្លាំង សម្រាប់ការដំឡើងប្រាក់បៀវត្សរ៍ ជូនពួកគាត់ចំនួន ២ដងក្នុង១ឆ្នាំ ដោយលើកទី១ បានដំឡើងរួចមកហើយ នៅខែមករា តាមអត្រា១២% នៃមូលដ្ឋានប្រាក់បៀវត្សរ៍ និងលើកទី២ ដំឡើងនៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់ បំណាច់មុខងារ។ ការដំឡើងប្រាប់ខែនេះ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ បានបង្ហាញនូវក្តីរីករាយ សប្បាយចិត្ត ហើយចាត់ទុកថា ការដំឡើង ប្រាក់ខែនេះ គឺជាការជំរុញលើកទឹកចិត្តជូនដល់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងអស់។ ជាក់ស្តែងចៅសង្កាត់ នៅក្នុងរាជធានីភ្នំពេញ២រូប សុទ្ធតែបង្ហាញនូវក្តីត្រេកអរ ចំពោះការដំឡើងប្រាក់ខែនេះ នៅមុនចូលឆ្នាំខ្មែរ ខាងមុខនេះ។ លោក ព្រាប មុន្នី ចៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានថ្លែងប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា ក្នុងនាមក្រុមប្រឹក្សាសង្កាត់ព្រែកលៀប មានចិត្តសប្បាយរីករាយ នៅពេលទទួលព័ត៌មាន រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ…

​លោក កែវ រ៉េមី៖ ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី បានផ្តល់ឱកាសឲ្យជនពិការបម្រើការងារ រហូតលើសពីការកំណត់ របស់រាជរដ្ឋាភិបាល

FN ៖ លោក កែវ រ៉េមី ប្រធានក្រុមការងារសកម្មភាពជនពិការ នៅទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សា សកម្មភាពជនពិការ បានលើកឡើងថា នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមការដឹកនាំរបស់សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី ខិតខំជ្រើសរើសមន្រ្តីរាជការ ជាជនពិការឲ្យបានលើស​២ភាគរយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទៅទៀត។ លោក កែវ រ៉េមី បានបន្ថែមទៀតថា កន្លងមកថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមការងារក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បានខិតខំប្រឹងប្រែងក្នុងការជំរុញការងារលើកកម្ពស់ជនពិការ ឲ្យល្អប្រសើរជាងមុនបន្ថែមទៀត។ ការលើកឡើងរបស់ លោក កែវ រ៉េមី បានធ្វើឡើងខណៈលោកចូលរួមនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកសាងផែនការ​សកម្មភាពឆ្នាំ២០១៧ របស់ក្រុមការងារសកម្មភាពជនពិការ រៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្រ្តី​ក្រោមអធិបតីភាព លោក កែវ រ៉េមី ប្រធានក្រុមការងារសកម្មភាពជនពិការ នៅទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការចូលរួមពីមន្រ្តី ក្រុមចំណុះនាយកដ្ឋាន នៃទីស្តីការគណៈរដ្ឋមន្រ្តី ប្រមាណជាង៧០នាក់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ។ ក្រៅពីនេះលោក កែវ រ៉េមី បានលើកឡើងទៀតថា រាជរដ្ឋាភិបាល ជានិច្ចកាលបានយកចិត្តទុកដាក់…