ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំតុមូលចិន លើកទី៥ នៅសៀមរាប នាព្រឹកថ្ងៃនេះ

FN ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំតុមូលចិន លើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ក្រោមប្រធានបទ «ឧត្តមានុវត្តន៍ស្តីពីការចូលជាសមាជិក នៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)»។ កិច្ចប្រជុំតុមូលចិនលើកទី៥ ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយ WTO និងរដ្ឋាភិបាលនៃប្រទេស ជាប្រធានក្រុមសម្របសម្រួល ប្រទេសអភិវឌ្ឍន៍តិចតួច។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន អរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងលេខាធិការដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំតុមូលនេះ។ * ដោយសារតែកម្ពុជាជាប្រធានក្រុមនៃប្រទេសអភិវឌ្ឍន៍តូច ដើម្បីចរចាស្វែងរយកប្រយោជន៍ពីអង្គការពាណិជ្ជកម្មនោះ សម្តេចតេជោ ហ៊ុន សែន បានឡើងបង្ហាញនូវបទពិសោធន៍មួយចំនួនរបស់កម្ពុជាចែកជូនដល់អ្នកចូលរួមក្នុងកិច្ចប្រជុំតុមូលចិនលើកទី៥។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានប្រែក្លាយពីសង្រ្គាមស៊ីវិល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចពីបាតដៃទទេនៅក្នុងឆ្នាំ១៩៧៩ ដែលប្រជាជនមាន…

ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា៖ ការប្រើប្រាស់រៀលផ្ដល់ប្រយោជន៍ដល់សង្គម និងសេដ្ឋកិច្ចជាតិ

FN ៖ លោស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានពន្យល់ណែនាំ ពីអត្ថប្រយោជន៍នៃ​ការប្រើប្រាស់ ប្រាក់រៀលខ្មែរ ដោយលោកស្រីបញ្ជាក់ថា «ការប្រើប្រាស់ប្រាក់រៀលផ្ដល់ប្រយោជន៍ និងសារៈសំខាន់ខ្លាំង​ណាស់ដល់សង្គម និងសេដ្ឋកិច្ចជាតិ»​​។ ការថ្លែងរបស់លោកស្រី ទេសាភិបាលរងនេះធ្វើឡើង ក្នុងកម្មវិធី «អបអរសាទរការដាក់ ឲ្យចរាចរប្រាក់រៀលឡើងវិញ​លើកទី៣៧» នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ក្នុងសាកលវិទ្យាល័យនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ដោយមានការ​ចូលរួមពីសំណាក់មន្ដ្រី​ពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ លោកស្រី នាវ ច័ន្ទថាណា បានថ្លែងឲ្យដឹងថា ចំពោះផ្នែកសេដ្ឋកិច្ច ប្រាក់រៀលពង្រឹងប្រសិទ្ធភាព នៃការអនុវត្តគោល​នយោលបាយរូបិយវត្ថុ និងគោលនយោបាយអត្រាប្ដូរប្រាក់ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច​ទាំងមូល។ នៅក្នុងវិស័យ ពាណិជ្ជកម្ម ការប្រើប្រាស់ប្រាក់រៀលតែមួយ ជួយកាត់បន្ថយចំណាយប្រតិបត្តិការ ដូចជាការប្ដូរប្រាក់សម្រាប់ដោះដូរក្នុងស្រុក កាត់​បន្ថយហានិភ័យពីការបាត់បង់ ដោយសារការប្រែប្រួលអត្រាប្ដូរប្រាក់ និងសម្រួលការកំណត់ថ្លៃដោះដូរតែមួយ ដែលធ្វើឲ្យដែលធ្វើឲ្យការដោះដូរ ប្រព្រឹត្តិទៅងាយស្រួល និងឆាប់រហ័ស។ លោកស្រីបន្ដទៀតថា «ការប្រើប្រាស់ប្រាក់រៀល ចូលរួមចំណែកជំរុញការវិនិយោគ និងកាបង្កើតការងារ តាមរយៈឥតទ្ធិពល…

កម្ពុជានឹងទទួលបានការគាំទ្របន្ថែម ពីលេខាធិការដ្ឋានពង្រឹងក្របខណ្ឌសមាហរណកម្ម

FN ៖ ក្នុងជំនួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា ក្នុងឱកាសនៃកិច្ចប្រជុំតុមូលចិនលើកទី៥ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ក្នុងសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប លោកបណ្ឌិត រ៉ាត់ណាកា អាឌីការី (Ratnakar Adhikar) នាយកប្រតិបត្តិនៃក្របខណ្ឌសមាហរណកម្ម (EIF) បានសន្យាផ្តល់ការគាំទ្រដល់ស្ថានបេសកម្មអចិន្ត្រៃយ៍ថ្មីរបស់កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបំពេញតួនាទីជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។ លោកនាយកប្រតិបត្តិ ក៏បានថ្លែងការកោតសរសើដល់ក្រសួងពាណិជ្ជកម្ម ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការរៀបចំកិច្ចប្រជុំតុមូលចិនលើកទី៥នេះ បានយ៉ាងល្អ និងការបង្កើតតំណាងស្ថានបេសកម្មអចិន្ត្រៃយ៍ របស់កម្ពុជាប្រចាំ WTO ដើម្បីពង្រឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាការឆ្លើយតបលោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់លោកបណ្ឌិត រ៉ាត់ណាកា និងលេខាធិការដ្ឋាន EIF ដែលបានជួយគាំទ្រកម្ពុជាច្រើនឆ្នាំមកនេះ ជាពិសេសការកសាងសមត្ថភាពនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដើម្បីដឹកនាំចរចា និងអនុវត្តន៍គម្រោងផ្សេងៗដូចជា កម្មវិធី EIF-Tier 1 និងកម្មវិធីធ្វើពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា ដំណាក់កាលទី ១ និងទី ២ ក៏ដូចជាកម្មវិធីគាំទ្រនិរន្តរភាព…