ទីស្តីការគណៈរដ្ឋមន្រ្តី ប្រកាសអំពីលទ្ធផលផ្លូវការ នៃកិច្ចប្រជុំពេញអង្គ នាថ្ងៃសុក្រនេះ

FN ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានរៀបចំកិច្ចប្រជុំពេញអង្គ​ ដើម្បីអនុម័តលើសេចក្តីព្រាងចំនួន។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាពក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃលទ្ធផលកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្រ្តី៖ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃសុក្រ ទី ២៤ ខែ មីនា ឆ្នាំ ២០១៧ នៅព្រឹកថ្ងៃសុក្រទី២៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទី នៅវិមានសន្តិភាព មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៥ ដើម្បីឆ្លង៖   ១៖ សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម។ ២៖ សេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥។ ៣៖ បញ្ហាផ្សេងៗ។ ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័ត៖ ១៖ សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម។ សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម រៀបចំឡើងដោយក្រសួងពាណិជ្ជកម្មមានគោលបំណងការពារ និងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមានចំពោះឧស្សាហកម្មកម្ពុជាបណ្តាលមកពីការធ្វើពាណិជ្ជកម្មនាំចូលដោយមិនស្មោះត្រង់ និងការនាំចូលដោយគំហុក ដោយប្រើប្រាស់វិធានការឧបាស្រ័យពាណិជ្ជកម្ម…

អភិបាលរាជធានីភ្នំពេញ ក្រើនរំឭកដល់ពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ពិសេសនៅឱកាសបុណ្យចូលឆ្នាំខ្មែរ ព្រោះខែនេះជារដូវក្ដៅ

FN ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតគ្រប់ពេលវេលា ចំពោះគ្រោះអគ្គិភ័យ ពិសេសនៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ ដោយសារអំឡុងពេលនេះជារដូវក្ដៅ ដាច់ខាតកុំមានការធ្វេសប្រហែសឲ្យសោះ។ លោក ប៉ា សុជាតិវង្ស ទទូចហើយទទូចទៀតបែបនេះត្រូវបានលើកឡើងក្នុងពិធីសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសែនសុខ ខណ្ឌសែនសុខ ដែលមានតម្លៃ១៦២,៣៤៨ដុល្លារ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។ លោកអភិបាលថា «ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្ការ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ នៅរដូវក្តៅនេះ ពិសេសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានមកដល់ ប្រមាណ២០ថ្ងៃទៀត»។ ក្រៅពីនេះ លោក ប៉ា សុជាតិវង្ស ក៏បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយ ឲ្យភូមិសង្កាត់មានសុវត្ថិភាព ធ្វើយ៉ាងណាកុំឲ្យភូមិដ្ឋានមានគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត បានក៏សំណូមឲ្យព្រះសង្ឃ គួរបញ្ចូលកម្មវិធីភូមិសង្កាត់មានសុវត្ថិភាពនេះ ក្នុងព្រះធម៌ទេសនា និងជួយរំឭករាល់ពេលទេសនាម្ដងៗ។ អភិបាលរាជធានីភ្នំពេញបានរំឭក «រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខ រាជធានីមានរថយន្តក្រុង សម្រាប់ដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃ…

រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលនឹងពង្រីក​វិសាលភាព នៃការផ្គត់ផ្គង់អគ្គិសនី​ឲ្យទៅដល់​គ្រប់ភូមិ១០០% នៅត្រឹមឆ្នាំ​២០២០ និងមានអគ្គិសនី ប្រើប្រាស់តាម​ផ្ទះ​ឲ្យបាន​៧០%នៅត្រឹមឆ្នាំ២០៣០

FN ៖ រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានថ្លែងឲ្យដឹងថា «រាជរដ្ឋាភិបាលបានដាក់​ចេញនូវគោលដៅ ប្រកបដោយមហិច្ឆតា ក្នុងការពង្រីកវិសាលភាព នៃការផ្គត់ផ្គង់អគ្គិសនីឲ្យទៅដល់គ្រប់ភូមិ១០០% នៅត្រឹមឆ្នាំ២០២០ និងមានអគ្គិសនី ប្រើប្រាស់តាមផ្ទះឲ្យបានយ៉ាងតិច៧០% នៅត្រឹមឆ្នាំ២០៣០»។ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ លោក រង្ស៊ី វិស្សុត បានអញ្ជើញជាអធិបតីនៅក្នុងពីធីបើកសិក្ខាសាលាស្តីពី «ក្របខ័ណ្ឌ​ពហុ​កម្រិត នៃការស្ទាបស្ទង់មតិ ជាសាកលនៅកម្ពុជា ឧបករណ៍ថ្មីសម្រាប់វាស់ស្ទង់កម្រិត នៃការទទួល​បានថាមពល» ដែលសហការរៀបចំដោយក្រសួងរ៉ែ និងថាមពល និងធនាគារពិភពលោក (WB)។ សិក្ខាសាលានេះក៏មាន​ការអញ្ជើញចូលរួម​តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល​ព្រមទាំងវិស័យឯកជនជា​ច្រើននាក់ផងដែរ។ លោក វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមជាអន្តរជាតិនានា ដោយរួមទាំងគំនិតផ្តួវផ្តើមស្តីពី ចិរភាពថាមពលសម្រាប់ទាំងអស់គ្នា (Sustainable Energy for All) និងការទទួលបាននូវ​ថាមពល ដែលមានតម្លៃសមរម្យ ស្ថេរភាព និងនិរន្តរភាពនៅត្រឹមឆ្នាំ២០៣០ ដែលជាគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព​ទី៧។ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយ នៅក្នុងចំណោមបណ្តា​ប្រទេសទាំង១៥…