ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជា​អធិបតី​សម្ពោធដាក់ឲ្យប្រើ​ប្រាស់អគារសិក្សាថ្មី៣ខ្នង នៅក្រុងក្រចេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជា​អធិបតី​សម្ពោធដាក់ឲ្យប្រើ​ប្រាស់អគារសិក្សាថ្មី៣ខ្នង មានកម្ពស់៣ជាន់ ស្មើនិង៤៨បន្ទប់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។ អគារសិក្សានេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនក្នុងពេលសម្តេច​អញ្ជើញទៅសំណេះសំណាល​ជាមួយមន្រ្តី​រាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តក្រចេះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ បន្ទាប់ពីសម្តេចបាន​ពិនិត្យឃើញអគារសិក្សាចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ដែលអាចនាំមកនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗសម្រាប់សិស្ស។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ​ ហ៊ុន សែន៖ * ពីខេត្តក្រចេះជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យពិនិត្យមើលអគារសិក្សានៅតាម សាលានានា បើមានសភាពទ្រុឌទ្រោម ត្រូវធ្វើការសាងសង់ឡើងវិញ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុណាមួយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តក្រចេះគឺជាមូលដ្ឋានទ័ពមួយក្នុងការតស៊ូរំដោះប្រទេសជាតិចេញ ពីរបបកាប់សម្លាប់ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត។ * សម្តេចតេជោ ហ៊ុន សែន…

​នាយឧត្តមសេនីយ៍ គន់ គីម ក្រើនរំលឹកកងទ័ពជើងទឹក ឲ្យខិតខំការពារបូរណភាពទឹកដី

FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ ឲ្យខិត​ខំហ្វឹកហាត់ពង្រឹងសមត្ថភាព និងការពារបូរណភាពទឹកដី ជាពិសេសត្រូវចូលរួមបង្រ្កាបរាល់បទ​ល្មើលើលំហរសមុទ្រ​ឲ្យបានខ្ជាប់ខ្ជួន។ ការក្រើនរំលឹករបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងក្នុងពេលចុះសំណេះសំណាល និងសួរសុខទុក្ខ នាយនាវី នាយនាវីរង និង ពលនាវី ដែលឈរជើងប្រចាំការនៅមូលដ្ឋានសមុទ្ររាម នៅក្នុងឱកាសបុណ្យចូលឆ្នាំ​ប្រពៃណីខ្មែរ​នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងក្រើនរំលឹកឲ្យកងទ័ពជើងទឹកទាំងអស់ត្រូវចេះសាមគ្គីគ្នាគោរពច្បាប់របស់រដ្ឋ វិន័យកងទ័ព ហើយត្រូវត្រៀមខ្លួនជាស្រេចអនុវត្តន៍បទបញ្ជារបស់ថ្នាក់ដឹកនាំ។ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានផ្តាំផ្ញើដល់កងទ័ពជើងថា ត្រូវតែការពារឲ្យបានជាដាច់ខាត​នូវរាជ​រដ្ឋា​ភិបាល​ស្របច្បាប់កើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយត្រូវប្រឆាំងរាល់ការ​ប៉ុនប៉ងផ្តួល​រលំរដ្ឋាភិបាលទោះជាតាមរូបភាពណាក៏ដោយ៕

​នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទទូចឲ្យពលរដ្ឋទាំងអស់ មានទំនុកចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តអភិវឌ្ឍន៍ និងបង្កើនជីវភាពកាន់តែប្រសើរឡើង

FN ៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កត្តាសន្តិភាព ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ ក្នុងន័យនេះនាយឧត្តមសេនីយ៍ បានទទូចដល់បងប្អូនប្រជាពលរដ្ឋពាណិជ្ជករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្សទាំងអស់ រួមសាមគ្គីគ្នា មានទំនុកចិត្តយ៉ាងមុតមាំដល់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាឲ្យបានរឹងមាំនូវសុខសន្តិភាព សុវត្ថិភាព ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់ក្មួយៗទាំងអស់ ឲ្យប្រកបដោយស្នាមញញឹម និងក្តីសង្ឃឹមក្នុងការសិក្សារៀនសូត្រ និងបានលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ សំដៅអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនរុងរឿងជាលំដាប់ ហើយសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព។ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍មានជ័យ ស្ថិតក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។  លោក…