សម្តេចតេជោ ហ៊ុន សែន៖ ការបបួលភ្នាល់របស់លោក ហ៊ុន ម៉ាណែត ជាមួយទណ្ឌិត សម រង្ស៉ី ពាក់ព័ន្ធសញ្ញាបត្រ West Point ជាការចេញបង្ក្រាបចោរក្បត់ជាតិ

FN ៖ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសបបួលភ្នាល់ជាមួយលោក សម រង្ស៉ី ពាក់ព័ន្ធការចោទប្រកាន់ថា សញ្ញាបត្រពីសាលា West Point របស់លោក ហ៊ុន ម៉ាណែត ក្លែងក្លាយ។ ភ្លាមៗនៅរសៀលថ្ងៃនេះបុរសខ្លាំងនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបបួលភ្នាល់របស់លោក ហ៊ុន ម៉ាណែត ជាមួយទណ្ឌិត សម រង្ស៉ី នេះជាការចេញបង្រ្កាបចោរក្បត់ជាតិ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «សូមស្តាប់កូនប្រុសខ្ញុំនិយាយទាក់ទងជាមួយការមួលបង្កាច់របស់ ជនក្បត់ជាតិ។ ដល់វេនកូនចេញវាយបង្រ្កាបចោរក្បត់ជាតិ នេះហើយព្រោះគេជាអ្នកចេញវាយកូនមុន»។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់លោក ហ៊ុន ម៉ាណែត រៀបរាប់នៅលើ Facebook ផ្លូវការរបស់លោកនាពេលថ្ងៃត្រង់ទី៣០ ខែកញ្ញា ឆ្នាំ២០១៩៖ តើលោក សម រង្ស៊ី ហ៊ានភ្នាល់គ្នាជាមួយខ្ញុំដើម្បីការពារសម្តីរបស់លោកទេ? ការភ្នាល់គ្នាជាសាធារណៈ ជារឿងមួយដែលខ្ញុំមិនសូវដែលចង់ធ្វើទេ…

ប្រមុខរាជរដ្ឋាភិបាល ជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនការបង្កលក្ខណៈងាយស្រួលជូនពលរដ្ឋដែលចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ នេះជាអនុសាសន៍យ៉ាងម៉ឺងម៉ាត់ ដែលសម្តេចតេជោ រួមជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៩ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។ ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យសាសនាដ៏ធំមួយក្នុងចំណោមបុណ្យសាសនាធំៗនៅកម្ពុជា ដែលប្រជាជនខ្មែរតែងប្រារព្ធប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីបុរាណកាលមកម្ល៉េះ។ ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះជាពេលវេលាមួយដែលប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងផ្សេងៗ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាឆ្នាំ២០១៩នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។ ក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ…

កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសចិនបានដើរតួនាទីសំខាន់ដល់វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក

FN ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩៖០០ព្រឹក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលធ្វើបទសម្ភាសពីវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិម ចិន(CMG) និងទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅភូមិគ្រឹះរបស់សម្ដេចនាក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ សម្តេចតេជោ ហ៊ុន សែន បានជូនពរយ៉ាងកក់ក្តៅចំពោះខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយបានសម្ដែងថា ក្រោមការដឹកនាំរបស់គណបក្ស កុម្មុយនិស្តចិន ប្រទេសចិនបានទទួលសមិទ្ធផលនៃការអភិវឌ្ឍដ៏មហាអស្ចារ្យ ហើយបានដើរតួនាទីយ៉ាងសំខាន់ដល់វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាស៍ថា៖ «ភាពរីកចម្រើនរបស់ចិនគឺសម្រាប់ការរីកលូតលាស់ រីកធំធាត់ របស់សាធារណរដ្ឋប្រជាមានិតចិន គឺជារឿងអស្ចារ្យណាស់ ដែលអាចបង្ហាញឃើញពីតួនាទី នៅត្រង់ថា ទំហំផ្ទៃដីរបស់ចិនប្រហែលជាមិនដល់១០ភាគរយនៃផ្ទៃដីពិភពលោកនោះទេ ក៏ប៉ុន្តែចិនបានចិញ្ចឹមប្រជាពលរដ្ឋគឺប្រមាណជិត២០ភាគរយឯណោះ នោះហើយគឺជាសមិទ្ធផលដែលពួកគេមិនមើលរំលងអំពីទិដ្ឋភាពបែបនេះ អាចជាសមិទ្ធផល ដឹកនាំដ៏អស្ចារ្យរបស់បក្សកម្មុយនីស្តចិន។ អ្វីដែលសំខាន់ជាងនេះទៀតនោះ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចិនបានក្លាយជាប្រទេសមានទំហំសេដ្ឋកិច្ចកម្រិតទី២ នៃពិភពលោកដែលប៉ុន្មានជា១០ ទៅ២០ឆ្នាំមុននោះ គ្មាននរណានឹកស្មានដល់ថា ចិនអាចដើរដល់កម្រិតនេះទេ។ នេះគឺជាចំណុចដែលយើងត្រូវមើលឃើញពីល្បឿននៃការហក់ឡើងរបស់សាធារណរដ្ឋប្រជាមានិតចិនលើគ្រប់វិស័យ ក្នុងនោះវិស័យសេដ្ឋកិច្ច ជីវភាពប្រជាជនមានការកើនឡើងគួរឱ្យកត់សម្គាល់»។ សម្តេចតេជោ…