កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសចិនបានដើរតួនាទីសំខាន់ដល់វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក

FN ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩៖០០ព្រឹក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលធ្វើបទសម្ភាសពីវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិម ចិន(CMG) និងទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅភូមិគ្រឹះរបស់សម្ដេចនាក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ សម្តេចតេជោ ហ៊ុន សែន បានជូនពរយ៉ាងកក់ក្តៅចំពោះខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយបានសម្ដែងថា ក្រោមការដឹកនាំរបស់គណបក្ស កុម្មុយនិស្តចិន ប្រទេសចិនបានទទួលសមិទ្ធផលនៃការអភិវឌ្ឍដ៏មហាអស្ចារ្យ ហើយបានដើរតួនាទីយ៉ាងសំខាន់ដល់វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាស៍ថា៖ «ភាពរីកចម្រើនរបស់ចិនគឺសម្រាប់ការរីកលូតលាស់ រីកធំធាត់ របស់សាធារណរដ្ឋប្រជាមានិតចិន គឺជារឿងអស្ចារ្យណាស់ ដែលអាចបង្ហាញឃើញពីតួនាទី នៅត្រង់ថា ទំហំផ្ទៃដីរបស់ចិនប្រហែលជាមិនដល់១០ភាគរយនៃផ្ទៃដីពិភពលោកនោះទេ ក៏ប៉ុន្តែចិនបានចិញ្ចឹមប្រជាពលរដ្ឋគឺប្រមាណជិត២០ភាគរយឯណោះ នោះហើយគឺជាសមិទ្ធផលដែលពួកគេមិនមើលរំលងអំពីទិដ្ឋភាពបែបនេះ អាចជាសមិទ្ធផល ដឹកនាំដ៏អស្ចារ្យរបស់បក្សកម្មុយនីស្តចិន។ អ្វីដែលសំខាន់ជាងនេះទៀតនោះ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចិនបានក្លាយជាប្រទេសមានទំហំសេដ្ឋកិច្ចកម្រិតទី២ នៃពិភពលោកដែលប៉ុន្មានជា១០ ទៅ២០ឆ្នាំមុននោះ គ្មាននរណានឹកស្មានដល់ថា ចិនអាចដើរដល់កម្រិតនេះទេ។ នេះគឺជាចំណុចដែលយើងត្រូវមើលឃើញពីល្បឿននៃការហក់ឡើងរបស់សាធារណរដ្ឋប្រជាមានិតចិនលើគ្រប់វិស័យ ក្នុងនោះវិស័យសេដ្ឋកិច្ច ជីវភាពប្រជាជនមានការកើនឡើងគួរឱ្យកត់សម្គាល់»។ សម្តេចតេជោ…