ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជាទទួលបានថវិកាជាង ២០លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌

FN ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ១៥៦ឆ្នាំ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ទទួលបានថវិកាឧបត្ថម្ភពីសប្បុរសនានាសរុបចំនួន ២០លាន ៧សែន ៥ម៉ឺន ៧ពាន់ ៥១០ដុល្លារអាមេរិក ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ពោលមានការកើនឡើងជាងឆ្នាំបានទទួលជាង ១៨លានដុល្លារប៉ុណ្ណោះ។ មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះឡើយ ការប្រារព្ធទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩នេះ ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គេសង្កេតឃើញថា សប្បុរសជនយ៉ាងច្រើនកុះករបានរួមគ្នាបរិច្ចាគ ថវិកាផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជួយទ្រងទ្រង់សកម្មភាពមនុស្សធម៌ ដែលកាកបាទក្រហមកម្ពុជា តែងតែបានធ្វើយ៉ាងសស្រាក់សស្រាំជារៀងរាល់ឆ្នាំនោះ។ សប្បុរសជនដែលបានបរិច្ចាគថវិកា គឺតាំងពីព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា ជាម្ចាស់ក្រុមហ៊ុននានា រួមទាំងសិល្បៈ សិល្បការិនី និងប្រជាពលរដ្ឋធម្មតាផងដែរ។ ព្រះមហាក្សត្រខ្មែរ…

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណ និងអំពាវនាវដល់សប្បុរសជនបន្ដឧបត្ថម្ភថវិកា និងសម្ភារផ្សេងៗ ដើម្បីសង្គ្រោះពលរដ្ឋងាយរងគ្រោះនៅកម្ពុជា

FN ៖ សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ជាតិ និងអន្ដរជាតិ ដែលបានបន្ដចូលរួមដ៏សកម្មក្នុងការផ្ដល់ថវិកា និងសម្ភារផ្សេងៗដើម្បីចូលរួមចំណែកសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះ និងងាយរងគ្រោះបំផុត។ ការថ្លែងបែបនេះ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុនចំនួនបី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ ដែលប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ។ ក្នុងជំនួបនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបន្ដថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌កន្លងមក ហើយចំពោះអំណោយក្នុងថ្ងៃនេះ យើងនឹងយកទៅប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលគាត់កំពុងរងគ្រោះមហន្ដរាយនានា ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ និងកុមារកំព្រា ដែលកំពុងជួបការលំបាកនោះ»។ ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏ថ្លែងអំពាវនាវដល់សប្បុរសជនទាំងអស់ បន្ដការជួយឧបត្ថម្ភទៅតាមសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីមានលទ្ធភាព ក្នុងការបន្ដសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ នៅទូទាំងប្រទេស ជាពិសេសស្ដ្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង ក៏ដូចជាប្រជាជន ដែលបានរងគ្រោះដោយគ្រោះមហន្ដរាយនានា…

៤ខែដើមឆ្នាំនេះ ភ្ញៀវទេសចរបរទេសជិត១លាននាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូល ជាង៤៤លានដុល្លារ

FN ៖ រយៈពេល៤ខែ ដើមឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរបរទេសជាង៩៧ម៉ឺននាក់ បានទិញបណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូល ជាង៤៤លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ សេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា ដោយឡែកបើគិតក្នុងរយៈពេលពេញ១ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស ជាង១៨ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងទ ទួលបានចំណូលជាង៨លានដុល្លារ។ សូមជម្រាបថា ប័ណ្ណចូលទស្សនាតំបន់អង្គរត្រូវបានបែងចែកជា៣ប្រភេទ៖ * ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។ * ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ * ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕