សម្តេចតេជោ រំលឹកពីគុណបំណាច់ជួយកម្ពុជា របស់លោក ឡេ ឌឹកអាញ់ នៅមុខនាយករដ្ឋមន្ត្រីវៀតណាម

FN ៖ ក្នុងដំណើរអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក ឡេ ឌឹកអាញ់ អតីតប្រមុខរដ្ឋវៀតណាម នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលជួបសមានទុក្ខ និងពិភាក្សាការងារមួយចំនួនជាមួយលោកលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។ ក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តីវៀតណាម ក្នុងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ដូចជារូបលោកផ្ទាល់ បានសំដែង នូវការគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃបំផុត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ ដែលជាមេដឹកនាំដ៏ឆ្នើមរបស់ប្រទេស និងប្រជាជនវៀតណាម។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍អរគុណលោកនាយករដ្ឋមន្រ្តីវៀតណាម ដែលបានជួយសម្រួលដល់គណៈប្រតិភូកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លោក ឡេ ឌឹកអាញ់ ជាមេដឹកនាំកំពូលមួយរូបរបស់ប្រទេសវៀតណាម ដែលមានគុណបំណាច់ជួយរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់មិនឲ្យរបបដ៏ឃោរឃៅមួយនេះវិលត្រឡប់មកវិញ។ សម្តេចតេជោ…

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណ និងអំពាវនាវដល់សប្បុរសជនបន្ដឧបត្ថម្ភថវិកា និងសម្ភារផ្សេងៗ ដើម្បីសង្គ្រោះពលរដ្ឋងាយរងគ្រោះនៅកម្ពុជា

FN ៖ សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ជាតិ និងអន្ដរជាតិ ដែលបានបន្ដចូលរួមដ៏សកម្មក្នុងការផ្ដល់ថវិកា និងសម្ភារផ្សេងៗដើម្បីចូលរួមចំណែកសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះ និងងាយរងគ្រោះបំផុត។ ការថ្លែងបែបនេះ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុនចំនួនបី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ ដែលប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ។ ក្នុងជំនួបនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបន្ដថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌កន្លងមក ហើយចំពោះអំណោយក្នុងថ្ងៃនេះ យើងនឹងយកទៅប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលគាត់កំពុងរងគ្រោះមហន្ដរាយនានា ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ និងកុមារកំព្រា ដែលកំពុងជួបការលំបាកនោះ»។ ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏ថ្លែងអំពាវនាវដល់សប្បុរសជនទាំងអស់ បន្ដការជួយឧបត្ថម្ភទៅតាមសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីមានលទ្ធភាព ក្នុងការបន្ដសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ នៅទូទាំងប្រទេស ជាពិសេសស្ដ្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង ក៏ដូចជាប្រជាជន ដែលបានរងគ្រោះដោយគ្រោះមហន្ដរាយនានា…