ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងបង្កើតគណៈកម្មការតាមដាន​ការអនុវត្តន៍​ប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម ដោយមានការចូលរួមពីមន្រ្តី ACU

FN ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន កំពុងរៀបចំបង្កើតគណៈកម្មការមួយ​ដោយមានការចូលរួម​ពីមន្រ្តី​អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផងដែរ ដើម្បីតាមដាន និងពិនិត្យលើការអនុវត្តន៍ការផ្តល់សេវា​តាមប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុង​បំណងធ្វើឲ្យការ​ផ្តល់សេវាមួយនេះកាន់តែមានប្រសិទ្ធភាព។ ការបង្ហាញពីគម្រោងបង្កើតគណៈកម្មការតាមដាន និងពិនិត្យលើកការអនុវត្តន៍ការផ្តល់សេវា​តាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះធ្វើឡើង​ក្នុងពេលដែលលោក​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទីបួនជាមួយនឹងមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅ​រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា គណៈកម្មការដែលគ្រោងបង្កើតនេះ មិនត្រឹមតែតាមដាន និងត្រួតពិនិត្យការអនុវត្តន៍​ការងារប្រព័ន្ធស្វ័យប្រវត្តិកម្មប៉ុណ្ណោះទេ តែក៏នឹងស្វែងរកហេតុផលអសកម្មនានា ដែលកើតឡើងក្នុងដំណើរការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មនេះផងដែរ។ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំសប្តាហ៍នៅរសៀលថ្ងៃនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញឲ្យមន្ទីរក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តទាំងអស់ ត្រូវប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មឲ្យបានជោគជ័យ ដោយមិនត្រូវបណ្តោយឲ្យប្រព័ន្ធដ៏មាន​សារសំខាន់នេះ​ដើរថយក្រោយនោះឡើយ។ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យគ្រប់មន្ទីររាជធានី-ខេត្តទាក់ទងទៅកន្លែងលក់ម៉ូតូ និងរថយន្តធ្វើយ៉ាងណាឲ្យពួកគេរៀបចំ និងទទួលយក​ការប្រើប្រាស់​ប្រព័ន្ធអនឡាញឲ្យបានគ្រប់ៗគ្នា។ សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ បានដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យ​ប្រវត្តិកម្មចំនួនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សេវាកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង៣នោះរួមមាន៖ សេវាចុះបញ្ជីយានយន្ត (vehicle.mpwt.gov.kh), សេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត (techinspection.mpwt.gov.kh)…

សំបុត្រថ្ងៃនេះ៖ កម្ពុជា ក្នុងបរិបទពិភពលោក

FN ៖ តើ «ទំនាស់» របស់ពិភពលោក «វិវត្តន៍និងប្រែប្រួល» ដូចម្តេច? តើអ្វីជា «ភ្នាក់ងារ» (Agent) នៃទំនាស់របស់ពិភពលោក? កម្ពុជា ឬបណ្តាប្រទេសតូចៗឯទៀត តិចឬច្រើនតែងរងឥទ្ធិពលពីការសាកល្បងទ្រឹស្តី និងទំនាស់របស់ពិភពលោកជានិច្ច។ ឥឡូវនេះ កម្ពុជា ក៏កំពុងរងឥទ្ធិពលនៃការសាកល្បងទ្រឹស្តី របស់ពិភពលោកនៅឡើយដែរ!។ «ទំនាស់» ធំៗរបស់ពិភពលោក «វិវត្តន៍&ប្រែប្រួល» តាមដំណាក់កាលដូចតទៅ៖ ១៖ ទំនាស់ការប្រគួតឥទ្ធិពលរបស់អាណាចក្រ! Clash of Empires (ស.វទី ៣-៨)៖ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ខ្មែរក៏ជាអាណាចក្រ១ ហើយ អាណាម តុងកឹង ចំប៉ាគឺសុទ្ធតែជាអាណាចក្រ។ តែទីបំផុត អាណាចក្រ ចំប៉ា បាត់ពីផែនទីពិភពលោក។ តើពេលនោះ គេប្រើអ្វីធ្វើជាភ្នាក់ងារនៃទំនាស់? សូមសិក្សាបន្ថែម! ២៖ ទំនាស់នៃការប្រគួតឥទ្ធិពលសាសនា!Clash of Religious (ស.វទី៨-១៤)៖ ក្នុងបរិបទកម្ពុជា គឺអាចសិក្សាតាមរយៈប្រាង្គប្រាសាទ ដែលក្នុងអំឡុងសតវត្សរ៍ទី៨-១២ កើតឡើងនូវទំនាស់ប្រជែងឥទ្ធិពលរវាង ព្រហ្មញសាសនា និងព្រះពុទ្ធសាសនា គឺធំធេងណាស់។…

អ្នកតំណាងរាស្រ្តអាមេរិក មានដើមកំណើតខ្មែរ លោក មុំ រ៉ាឌី បង្ហាញការស្ញប់ស្ញែងចំពោះភាពរីកចម្រើននៅកម្ពុជា

FN ៖ អ្នកតំណាងរាស្រ្តប្រចាំរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក មានដើមកំណើតខ្មែរ លោក មុំ រ៉ាឌី បានមើលឃើញថា កម្ពុជា នាពេលបច្ចុប្បន្នមានការអភិវឌ្ឍល្អប្រសើរច្រើន បើធៀបនឹងរយៈពេលដែលលោកបានមក បំពេញទស្សនកិច្ចកាលពីឆ្នាំ២០១៤។ លោកតំណាងរាស្រ្តរបស់អាមេរិករូបនេះ រំពឹងថា អ្នកនយោបាយខ្មែរ និងពលរដ្ឋខ្មែរនឹងរួមគ្នាអភិវឌ្ឍន៍ប្រទេសឲ្យបានកាន់តែរីកចម្រើនបន្ថែម ទៀត។ ការបង្ហាញនូវស្ញប់ស្ញែងចំពោះការរីកចម្រើនរបស់កម្ពុជាពីសំណាក់លោក មុំ រ៉ាឌី បានធ្វើឡើងក្នុងពេលដែលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។ តាមរយៈដំណើរទស្សនកិច្ចនៅកម្ពុជាទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនាពេលប៉ុន្មាននេះ លោក មុំ រ៉ាឌី បានមើលឃើញថា កម្ពុជា មានការប្រែប្រួល និងរីកចម្រើនច្រើនទាំងផ្នែកសេដ្ឋកិច្ច ប្រព័ន្ធហេដ្ឋរចនា រួមទាំងសន្តិសុខសណ្តាប់ធ្នាប់ផងដែរ ពោលគឺមានការ ខុសប្លែកគ្នាច្រើន បើធៀបនឹងឆ្នាំ២០១៤ ជាពេលលោកបានមកទស្សនកិច្ចលើកដំបូងក្រោយក្លាយជាតំណាងរាស្រ្តរបស់អាមេរិកនោះ។ លោក មុំ រ៉ាឌី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមជម្រាបត្រង់ អ្វីដែលខ្ញុំបានឃើញកាលពីឆ្នាំ២០១៤ និងពេលបច្ចុប្បន្ន ខ្ញុំមើលរីកចម្រើនមែនទែនផ្លូវល្អ សន្តិសុខ ក៏មាន។ ខ្ញុំមើលឃើញមានការរីកចម្រើនច្រើន»។…