រដ្ឋមន្រ្តីការងារ ណែនាំឲ្យកម្មករទៅទទួលសេវាថែទាំសុខភាព២៤ម៉ោង ដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យដែលចុះកិច្ចព្រមព្រៀង​ជាមួយ ប.ស.ស

FN ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានអំពាវនាវណែនាំដល់កម្មករ-កម្មការិនី ឱ្យទៅទទួលសេវាថែទាំសុខភាព ២៤ម៉ោង ដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យនានាដែលបានចុះកិច្ចព្រមព្រៀង​ជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ទូទាំង២៥រាជធានី-ខេត្ត ចំនួន ១,២២៤កន្លែង។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយរបបថែទាំសុខភាព ដល់កម្មករ-កម្មការិនី ជាង២,០០០នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ លោករដ្ឋមន្រ្តីបានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៦ រោងចក្រសហគ្រាសដែលបានចុះបញ្ជីមក ប.ស.ស មានចំនួន ៣៤៣រោងចក្រ​ មានកម្មករជាង៣០ម៉ឺននាក់ ហើយកម្មករទៅទទួលសេវាពីមន្ទីរពេទ្យ មានចំនួនជាង៦ម៉ឺននាក់។ លោក អ៊ិត សំហេង បានបន្តថា អត្ថប្រយោជន៍របបថែទាំសុខភាព ដែលកម្មករទទួលពី ប.ស.ស រួមមាន៖ ១៖​ ទទួលបានសេវាពិគ្រោះជំងឺដោយឥតគិតថ្លៃ ២៖ ទទួលបានការព្យាបាលដោយឥតគិតថ្លៃ ៣៖ ទទួលសេវាពិនិត្យសុខភាព មុន​ និងក្រោយពេលសម្រាកមាតុភាពដោយឥតគិតថ្លៃ ៤៖ ទទួលសេវាសម្រាលកូនដោយឥតគិតថ្លៃ ៥៖ ទទួលបានសេវាថែទាំ​…

កម្ពុជានាំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០១៧ ទៅផ្សព្វផ្សាយក្នុង «យុទ្ធនាការទស្សនាអាស៊ានខួបទី៥០» ហៅទេសចរ មកចូលរួមឲ្យបានខ្ទង់លាននាក់

FN ៖ ស្ថាប័នពាក់ព័ន្ធមួយចំនួន តំណាងឲ្យភាគីកម្ពុជា បានពួតដៃគ្នានាំយកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ ដាក់បញ្ចូលក្នុង «យុទ្ធនាការទស្សនាអាស៊ានខួបទី៥០ (Visit ASEAN@50)» ដើម្បីពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោក ឲ្យកាន់តែទូលំទូលាយ សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យមកទស្សនាព្រឹត្តិការណ៍នេះនៅកម្ពុជា កាន់តែច្រើនឡើង។ តំណាងស្ថាប័នខាងភាគីកម្ពុជានោះមានលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្រ្តី ថោង ខុន រួមជាមួយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានគណៈកម្មការ រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០១៧ ព្រមទាំងភាគីរដ្ឋ-ឯកជនជាច្រើននាក់ទៀត។ យុទ្ធនាការទស្សនាអាស៊ាន ខួបទី៥០ និងការផ្សព្វផ្សាយព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត២០១៧នេះ ធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧។ ពិធីនេះក៏ភ្ជាប់ជាមួយកិច្ចប្រជុំ គណៈកម្មការទេសចរណ៍អាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានអ្នកចូលរួម ប្រមាណ៥០០នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ មកពីប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ានជាង៦០នាក់ ផងដែរ។ លោក ទិត ចន្ថា បានបញ្ជាក់ថា «អង្គរសង្ក្រាន្ត ជាព្រឹត្តិការ៍ទេសចរណ៍ដ៏សំខាន់បំផុត មិនមែនសម្រាប់តែកម្ពុជា ប៉ុណ្ណោះទេ…

នាយឧត្តមសេនីយ៍ សុខ ផល ប្រាប់នគរបាលអន្តោប្រវេសន៍ តាមព្រំដែនចាប់បញ្ជូនជនបរទេសដែលមកខុសច្បាប់ ឲ្យត្រឡប់ទៅវិញយ៉ាងដាច់ខាត

FN ៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានថ្លែងជំរុញ​ដល់កងកម្លាំង នគរបាលអន្តោប្រវេសន៍ទាំងអស់ ដែលកំពុងឈរជើងនៅតាមព្រំដែនទាំងអស់ ត្រូវបង្កើនការត្រួតពិនិត្យ និងចាប់បញ្ជូនជនបរទេសទាំងឡាយ ដែលចូលមករស់ច្បាប់ ឲ្យត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញយ៉ាងដាច់ខាត។ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ សុខ ផល បានពាំនាំថវិកា និងគ្រឿងឧបភោគ-បរិភោគជាច្រើន ជូនដល់កម្លាំងនគរបាលអន្តោប្រវេសន៍ ដែលឈរជើងប្រចាំការ នៅប៉ុស្តិ៍នគរបាលច្រកព្រំដែនដូង ខេត្តបាត់ដំបង និងប៉ុស្តិ៍នគរបាលច្រកព្រំដែនព្រុំ ខេត្តប៉ៃលិន។ នាយ​ឧត្តមសេនីយ៍​បាន​សង្កត់ធ្ងន់ថា «ទី១-​ត្រូវ​តែ​ពិនិត្យ​ទៅ​លើ​ជនបរទេស​ណា ​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា ​ដោយ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ ហើយ​ត្រូវ​តែ​ចាប់​បញ្ជូន​ពួក​គេ​ទៅ​ស្រុក​កំណើត​វិញ​ជា​ដាច់ខាត និង​ទី​២-​បើ​ជនអន្តោប្រវេសន៍​នោះ​មាន​លិខិត​ស្នាម ឬ​ឯកសារ យើង​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​ពិតប្រាកដ ឬ​ក្លែងក្លាយ»។ ក្នុងឱកាសសំណេះសំណាលជាមួយកម្លាំងនគរបាល ទាំងពីរអង្គភាពខាងលើនាយឧត្តមសេនីយ៍ សុខ ផល បានផ្តាំផ្ញើដល់កម្លាំងនគរបាលទាំងអស់ថា ត្រូវយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យមុខសញ្ញា បទល្មើសឆ្លងដែននានា ពិសេសការឆ្លងដែនចូលរបស់ជនបរទេសទាំងឡាយ ព្រមទាំងត្រូវពង្រឹងបន្ថែម លើការងារការពារសណ្ដាប់ធ្លាប់ ការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែន ឲ្យបានតឹងរឹងជាងមុន។ លោកអគ្គនាយកក៏បានដាស់តឿនជាថ្មីផងដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ…