សម្តេចតេជោ ហ៊ុន សែន៖ ជូនពរបងប្អូនជនរួមជាតិ ឲ្យជួបតែសេចក្តីសុខ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខ !

FN ៖ ពីទីលានវាយកូនគោល នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសរសេរសារតាមរយៈ Facebook របស់សម្តេច ដោយបានជូនពរដល់ជនរួមជាតិទាំងអស់ ឲ្យជួបប្រទេសតែសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ សម្តេចតេជោ ហ៊ុនសែន បានសរសេរសារខ្លីនៅលើ Facebook អមដោយរូបភាពជាច្រើនសន្លឹងយ៉ាងដូច្នេះថា «ថ្ងៃសៅរ៍ សប្តាហ៍មុនភ្លៀងធ្លាក់យ៉ាងខ្លាំង មិនអាចលេងកូនគោលបាន។ សប្តាហ៍នេះខ្ញុំមានពេលទំនេរតែព្រឹកថ្ងៃសៅរ៍នេះប៉ុណ្ណោះ ដើម្បីហាត់ប្រាណ សង្ឃឹមថា មិនមានឧបសគ្គណា មករារាំងការលេងរបស់ខ្ញុំទៀតឡើយ។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខ»។

សម្តេចតេជោ ហ៊ុន សែន៖ ជំនួយចិន បានជួយអធិបតេយ្យនយោបាយនៅកម្ពុជា និងមានឯករាជ្យភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ជំនួយរបស់ចិន មិនមែនត្រឹមតែជួយអភិវឌ្ឍន៍ប្រទេសនោះទេ តែក៏បានជួយដល់អធិបតេយ្យនយោបាយនៅកម្ពុជា ហើយក៏ធ្វើឲ្យកម្ពុជាទទួលបានឯករាជ្យផ្ទៃក្នុង និងក្រៅប្រទេស។ ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងពេលសម្តេចអនុញ្ញាឲ្យលោកស្រី ស៊ុន ឈុនឡាន សមាជិកការិយាល័យមជ្ឈិមបក្សកុម្មុយនីសចិន និងជារដ្ឋមន្ត្រីកិច្ចការរណសិរ្សរបស់គណបក្សកុម្មុយនីសចិន ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ។ ក្នុងជំនួបនោះ លោកស្រី ស៊ុន ឈុនឡាន បានកោតសរសើរចំពោះភាពរីកចម្រើន​ របស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកស្រីថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា បាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង ជាពិសេសរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះមានអគារខ្ពស់ៗទំនើបៗជាច្រើន។ សម្តេចតេជោ បានមានប្រសាសន៍តបថា ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃនេះ គឺមានការចូលរួមចំណែកយ៉ាងច្រើនពីមិត្តចិន។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែអំណរគុណចំពោះលោកស្រី ដែលបានមើលឃើញការវិវត្តន៍ថ្មីៗ របស់កម្ពុជា។ សម្តេចតេជោ ក៏សប្បាយរីករាយផងដែរ ដែលកន្លងមកនេះ បានរួមការងារជាមួយរដ្ឋាភិបាលចិន ជាពិសេសថ្លែងអំណរគុណចិន ដែលបានចូលរួមយ៉ាងសកម្មក្នុងគ្រប់កម្រិត ធ្វើឲ្យទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ…

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួបពិភាក្សាជាមួយសហភាពអាជ្ញាសាលាអន្តរជាតិ ផ្តោតលើកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលគ្រូបង្គោល ក្រមសីលធម៌អាជ្ញាសាលា

FN ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នាទីស្តីការក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានដឹកនាំក្រុមការងារបច្ចេកទេស ដើម្បីជួបពិភាក្សាជាមួយលោកស្រី Francoise Andreux និង លោក Marc Schmitz ដែលជាប្រធាន និងអនុប្រធាននៃសហភាព អាជ្ញាសាលាអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងកិច្ចជំនួបនេះ ក្រសួងយុតិ្តធម៌ និងសហភាពអាជ្ញាសាលាអន្តរជាតិ បានពិភាក្សាលើកិច្ចសហប្រតិបតិ្តការមួយចំនួនដូចជា៖ ការបណ្តុះបណ្តាលគ្រូបង្គោល ក្រមសីលធម៌ ស្តីពីអាជ្ញាសាលា សេចក្តីព្រាងច្បាប់អាជ្ញាសាលា ការសិក្សាប្រៀបធៀប អំពីឧត្តមានុវត្តន៍អន្តរជាតិ នៃការអនុវត្តសេចក្តីសម្រេចតុលាការ សមាជិកភាពកម្ពុជា នៅក្នុងសហភាពអាជ្ញាសាលាអន្តរជាតិ និងការអភិវឌ្ឍវិជ្ជាជីវៈអាជ្ញាសាលានៅកម្ពុជា៕