ធនាគារពិភពលោក ផ្តល់កម្ចីឥតការប្រាក់១០០លានដុល្លារដល់កម្ពុជា ជួយលើកកម្ពស់គុណភាពអប់រំ និងស្ថាបនាផ្លូវជនបទ

FN ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារពិភពលោក (World Bank) បានអនុម័តរួចហើយនៅថវិកា​១០០លានដុល្លារ អាមេរិក សម្រាប់គម្រោងពីរនៅកម្ពុជា ដែលគម្រោងទាំងនេះ នឹងជួយលើកកម្ពស់គុណភាពអប់រំនៅអនុវិទ្យាល័យ និងស្ថាបនាផ្លូវជនបទ ឲ្យមានទំនាក់ទំនងប្រសើរ និងធន់នឹងឥទ្ធពលពីអាកាសធាតុអាក្រក់ផងដែរ។ មន្ត្រីទំនាក់ទំនងសាធារណៈរបស់ធនាគារពិភពលោក ប្រចាំកម្ពុជា លោក ប៊ូ សារឿន បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះថា ថវិកាដែលធនាគារពិភពលោក ជួយដល់កម្ពុជាចំនួន១០០លានដុល្លារនេះ ជាប្រភេទកម្ចីគ្មានការប្រាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍន៍។ សេចក្តីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក បានដកស្រង់សំដី លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា «យើងសូមស្វាគមន៍ ចំពោះការគាំទ្ររបស់ធនាគារពិភពលោកក្នុងវិស័យអប់រំ និងដឹកជញ្ជូន ដែលវិស័យនេះ ស្របទៅនឹងអាទិភាពនៃផែនការអភិវឌ្ឍន៍ យុទ្ធសាស្រ្តជាតិឆ្នាំ២០១៤-២០១៨។ គម្រោងនេះនឹង ជួយពង្រឹងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងទំនាក់ទំនងផ្នែកដឹកជញ្ជូន ជាពិសេសការពង្រីកនៃការទទួលបានសេវា និងទីផ្សារនៅតំបន់ជនបទ»។ ធនាគារពិភពលោក បានឲ្យដឹងទៀតថា គម្រោងទី១ ជាគម្រោងលើកកម្ពស់ការអប់រំអនុវិទ្យាល័យ…

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ស្នើឲ្យរោងចក្រ សហគ្រាសធុនតូច និងមធ្យម ត្រូវចូលរួមគោរពតាមបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ

FN ៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១៨ ខែមេសានេះ បានស្នើឲ្យរោងចក្រ សហគ្រាសធុនតូច និងមធ្យម ត្រូវចូលរួមគោរពតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ។ ស្នើរបស់ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ធ្វើឡើងក្នុងឱកាសដែល លោកស្រីអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល ទីស្ដីការក្រសួងមានទំហំ ២១ម៉ែត្រគុណ៣២ម៉ែត្រ កម្ពស់៩ជាន់ ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។ លោកស្រីបានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមទាំងសមត្ថកិច្ច និងថ្នាក់ក្រោមជាតិ ដែលមានការពាក់ព័ន្ធ ត្រូវបន្ដសហការគ្នាពង្រឹងបន្ថែមទៀត ការធ្វើអធិការកិច្ចរោងចក្រ សហគ្រាស និងចាត់វិធានការដោះស្រាយ ទប់ស្កាត់ បាតុភាព ដែលបានកើតឡើងមួយរយៈចុងក្រោយនេះ ចំពោះករណីពុលចំណីអាហារ ដោយសារតែការធ្វេសប្រហែស ឬរំលោភបំពានច្បាប់ ។ លោកស្រីបានបន្តទៀតថា ក្រសួងត្រូវបន្ដគាំទ្រ ដល់វិស័យឯកជន លើការងារបង្កើនផលិតភាព ការបង្កើតទំនាក់ទំនង…

ត្រីមាសទី១ កម្ពុជានាំចេញអង្ករបានជិត១៧ម៉ឺនតោន កើនឡើងតិចតួចបំផុត, ការនាំចេញអង្ករក្នុងខែមីនាធ្លាក់ចុះ១៦%

FN ៖ របាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០១៧ (៣ខែដំបូង) កម្ពុជាបាននាំចេញអង្ករបានជិត១៧ម៉ឺនតោន កើនឡើងតិចតួចបំផុត ត្រឹមតែ៣ភាគរយប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។ របាយការណ៍បានបញ្ជាក់ថា នៅត្រីមាសទី១ឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករចំនួន១៦៦,៦៧៨តោន កើនឡើង៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនចំនួន១៦២,២២០តោន។ អ្វីដែលគួរឲ្យគត់សម្គាល់នោះ គឺការនាំចេញអង្កររបស់កម្ពុជាក្នុងខែមីនា ឆ្នាំ២០១៧ បានធ្លាក់ចុះ១៦ភាគរយវិញ ខណៈការនាំចេញនៅ២ខែដំបូងឆ្នាំនេះ បានកើនឡើង។ របាយការណ៍បញ្ជាក់ថា នៅខែមីនា ឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករបាន៥៧,១២៧តោនធ្លាក់ចុះ១៦ភាគរយ ដែលខែមីនា ឆ្នាំ២០១៦ នាំចេញបានចំនួន ៦៦,២៧៥តោន៕