CPP សម្រេចឲ្យប្រើប្រាស់ពាក្យស្លោកពីរ សម្រាប់យុទ្ធនាការ ឃោសនាបោះឆ្នោត

DAP ៖ សម្ដេច សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា (CPP)  និងជាប្រធានគណៈ ប្រចាំការនៃគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាល CPP បានសម្រេចឲ្យ ប្រើប្រាស់ពាក្យស្លោក ពីរថែមទៀត ក្នុងពេលយុទ្ធនាការ ឃោនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ខណៈគណបក្សសង្រ្គោះជាតិ បានសម្រេចលុបពាក្យស្លោក “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត” កាលពីពេលថ្មីៗនេះ ។ យោងតាមលិខិតលោក ម៉ម សារិន ប្រធានខុទ្ទកាល័យ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា “ពាក្យស្លោក ទាំងពីរនោះរួមមាន ,ទី១-បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដថែរក្សាសន្ដិភាព និងការអភិវឌ្ឍ និងទី២-បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោត ឲ្យខ្លួនឯង” ។ ប្រភពបន្ដទៀតថា ពាក្យស្លោកទាំងពីរនេះ ថ្នាក់កណ្ដាលកំពុង ផលិតជាក្រដាទំហំ A3 ដើម្បីចែកជូន…

ការដកស្រង់សេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកដោះបំណុល មុនពេលដែល ខ្ញុំព្រះករុណាខ្ញុំ ចាក​ចេញពីប្រទេសនៅថ្ងៃស្អែក ទៅចូលរួមប្រជុំអាស៊ាននៅប្រទេសហ្វីលីពីន។ បើទោះបីថា ក្រោយ​​ចូល​ឆ្នាំ​ខ្មែរ សូម្បីតែថ្ងៃឈប់សម្រាកនៅថ្ងៃអាទិត្យ ក៏មិនមានផងនោះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ដោះបំណុល​អោយ​ហើយ នៅសាកលវិទ្យាល័យធនធានមនុស្ស ដែលយើងបានរៀបចំកម្មវិធីរួមមកហើយ។ លើកនេះ គឺជាលើកទី​ ១៤ ដែល ខ្ញុំព្រះករុណាខ្ញុំ បានមកចូលរួមជាមួយសាកលវិទ្យាល័យដើម្បីប្រគល់​ជូននូវសញ្ញាបត្រ សម្រាប់ជ័យលាភី ដែលបានបញ្ចប់ការសិក្សា តាំងពីនៅក្នុងក្របខណ្ឌនៃអង្គ​ការ​ក្រៅ​រដ្ឋាភិបាលមួយ រហូតមកដល់ក្លាយខ្លួនជាសាកលវិទ្យាល័យមួយ ដែលរួមចំណែកផ្ដល់ការបណ្ដុះ​បណ្ដាល​នូវធនធានមនុស្ស។ ការធ្វើអោយកើតឡើង ជារឿងលំបាក តែការធ្វើអោយមាននិរន្តភាព ទើបជាការលំបាកជាង បណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ បានធ្វើរបាយការណ៍អម្បាញ់មិញ ទាក់ទងជាមួយនឹងដំណើរ​រីក​​ចម្រើនរបស់សាកលវិទ្យាល័យនេះ។ ខ្ញុំព្រះករុណាខ្ញុំ តែងតែលើកជារឿយៗថា ការធ្វើអោយកើតឡើង វា​ជា​រឿងលំបាកមួយហើយ ក៏ប៉ុន្តែ អ្វីដែលលំបាកជាងនេះទៀត គឺនិរន្តរភាពរបស់វា។ ការធ្វើអោយកើតឡើង​នូវ​សាលាមួយ ឬមន្ទីរពេទ្យមួយ ឬក៏ប្រឡាយទឹកមួយ វាជាការលំបាក ប៉ុន្តែ លំបាកជាងនេះទៀត តើត្រូវ​ធ្វើ​យ៉ាងម៉េចអោយមាននិរន្តរភាព? កន្លែងខ្លះធ្វើបានហើយ ប៉ុន្តែមិនអាចដំណើរការទៅបាន។ កន្លែង​ខ្លះ​ធ្វើ​អោយ​ខូតខាត…

គ.ជ.ប នឹងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលឆ្នោត ដល់មន្រ្តី, តំណាងគណបក្ស និងNGO រយៈពេល៣ថ្ងៃ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល នៃការបោះឆ្នោត ដល់មន្រ្តីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំក្រសួងមហាផ្ទៃ។ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមវត្តមានលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ចំណែកពិធីប្រកាសបិទវគ្គវិញ នឹងមានការចូលជាអធិបតីភាពដោយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប៕