គ.ជ.ប ចំណាយលុយជាង ២លានដុល្លារ ដើម្បីបោះពុម្ពសន្លឹកឆ្នោតជាង ៩លានសន្លឹក សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ​ថា គណកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចំណាយទឹកប្រាក់ជាង ២លានដុល្លារអាមេរិក ដើម្បីបោះពុម្ពសន្លឹកឆ្នោតជាង ៩លានសន្លឹក សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិទី៤នេះ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា សន្លឹកឆ្នោតដែលត្រូវបោះពុម្ពមានចំនួន ៩,៤២៦,៦០០សន្លឹក (រាប់ទាំងសន្លឹកឆ្នោតបម្រុង) ហើយចំនួនសន្លឹកឆ្នោតត្រូវចំណាយទឹកប្រាក់បោះពុម្ពជាង ២លានដុល្លារ។ លោក ហង្ស ពុទ្ធា បានឲ្យដឹងដែរថា អ្នកបោះឆ្នោតមានចំនួនសរុប ៧,៨៦៥,០៣៣នាក់។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងឈានមកដល់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ ពោលគឺនៅសល់តែ៣៧ថ្ងៃទៀតប៉ុណ្ណោះ។ មានបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង៩ពាន់រូប មកពីគណបក្សចំនួន១២ បានចុះឈ្មោះចូលរួមប្រកួតប្រជែង លើឃុំ-សង្កាត់ សរុប១,៦៤៦ឃុំ-សង្កាត់៕

លោកស្រី ឃួន សុដារី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រមាមកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយសារបាក់ច្រាំងទន្លេ៨៤គ្រួសារ នៅស្រុកលើកកដែក

FN ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយ​មនុស្សធម៌កាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ​ការបាក់ច្រាំងទន្លេ​ចំនួន៨៤គ្រួសារ ក្នុងភូមិបឹងកណ្តាល និងភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។ ក្នុងឱកាសនោះដែរលោក ឃួន សុដារី បានពាំនាំការសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ រួមទាំងផ្ដល់អំណោយរួមមាន៖ អង្ករ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ តង់១ និងថវិកា១០មុឺនរៀល។ ក្រោយពីទទួលបាននូវគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនរួចមក ប្រជាពលរដ្ឋទាំងអស់ មានក្តីរំភើបសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែជួយសម្រាលការលំបាកដល់ជីវភាពរស់នៅ​ប្រចាំថ្ងៃរបស់ពួកគាត់ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕

សហភាពអ៊ឺរ៉ុប ដាក់មន្ត្រីជំនាញមួយក្រុម ចាំអង្កេតការណ៍បោះឆ្នោតចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០១៨

FN ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ចច អេដហ្គឺ បានបញ្ជាក់ឲ្យដឹងថា សហភាពអឺរ៉ុប (EU) បានដាក់មន្ត្រីបេសកកម្មរមួយក្រុម មកធ្វើការអង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០១៨។ យោងតាមសេចក្តីប្រកាសរបស់ព័ត៌មានរបស់ គ.ជ.ប ចេញផ្សាយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ស្តីពីជំនួបពិភាក្សាការងារ រវាងការអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ជាមួយលោក ចច អេដហ្គឺ ដែលធ្វើឡើងនៅទីស្តីការ គ.ជ.ប បានបញ្ជាក់ថា ក្រុមបេសកកម្ម EU ដែលមកអង្កេតការណ៍បោះឆ្នោតនៅកម្ពុជានេះ ដឹកនាំដោយលោក Stravros Petropoulos ជាប្រធានរដ្ឋបាល និងជាមន្ត្រីទំនាក់ទំនង សេវាខាងក្រៅប្រទេសនៃ EU ប្រចាំនៅកម្ពុជា។ លោក ទេព នីថា បានបញ្ជាក់ឲ្យដឹងថា គ.ជ.ប និងចាត់មន្ត្រីមួយរូប គឺលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីសម្របសម្រួលជាមួយ ក្រុមបេសកកម្មសង្កេតការណ៍បោះឆ្នោត របស់…