ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់

FN ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុប១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យវិស័យឯកជនចូលរួមផ្តល់ការអប់រំ គឺជាការដោះស្រាយបញ្ហាមួយចំគោលដៅ និងចំបញ្ហា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋផ្តល់ការអប់រំបង់ថ្លៃអាចជួយឱ្យគ្រឹះស្ថានទាំងនោះអាចរស់បាន និងអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យវិស័យឯកជនចូលរួមអប់រំ និងឱ្យគ្រឹះស្ថានសិក្សាឧត្តមសិក្សាផ្តល់ការអប់រំបង់ថ្លៃ គឺជាជោគជ័យនៃគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងមានការអភិវឌ្ឍ បើគ្មានការអភិវឌ្ឍការបណ្តុះបណ្តាលមិនមានប្រយោជន៍នោះឡើយ។ ពោលនិស្សិតបញ្ចប់ការសិក្សានឹងអត់មានការងារធ្វើ។ *…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវប្រណិតបំផុតនៅកម្ពុជា

FN ៖ ផ្លូវធំៗ និងប្រកបដោយប្រណិតភាពបំផុតមិនធ្លាប់មាននៅកម្ពុជាចំនួន ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ហើយនៅថ្ងៃសៅរ៍ ៥រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ពិធីបើកការដ្ឋានសាងសង់ផ្លូវដ៏ប្រណិតក្នុងក្រុងព្រះសីហនុនាថ្ងៃនេះ ធ្វើឡើងយ៉ាងអធិកអធមក្រោមអធិបតីភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ និងបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជាជាច្រើនពាន់នាក់។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវទាំង៣៤ខ្សែនៅក្រុងព្រះសីហនុ ជាការចាប់ផ្តើមសករាជថ្មីនៃវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញពីហេតុការណ៍នៃការបាក់រលំអគារក្នុងក្រុងព្រះសីហនុ។ សម្តេចតេជោ បានថ្លែងថា ពេលសម្តេចត្រឡប់ពីប្រជុំនៅថៃហាក់មានសំឡេងមនុស្សស្រែកហៅសម្តេចឱ្យជួយជានិច្ច។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាពិតជាអស្ចារ្យណាស់នៅពេលសម្តេចអញ្ជើញដល់កន្លែងកើតហេតុ បានចង្អុលចំកន្លែងដែលជនរងគ្រោះនៅក្រោមគំនរអគារនោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីបានជួយជនរងគ្រោះទាំងពីរចេញពីគនរអគារសំឡេងនៅក្នុងត្រចៀកសម្តេចក៏បានបាត់ផងដែរ។ *…

សម្តេចតេជោ ហ៊ុន សែន៖ ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បញ្ចប់ដោយបរិយាកាសសប្បាយរីករាយក្រៃលែង, សូមអរគុណសមត្ថកិច្ច និងកម្លាំងប្រដាប់អាវុធ ដែលបានថែរក្សា ការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បានបញ្ចប់ប្រកបដោយបរិយាកាស សប្បាយរីករាយក្រៃលែង ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ ការសប្បាយរីករាយនេះ កើតចេញពីតម្លៃសន្តិភាព បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាពសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យមានឱកាសបានសប្បាយរីករាយ នៅទូទាំងប្រទេស និងសូមអរគុណដល់ក្រសួង មន្ទីរ និងស្ថាបន័ពាក់ព័ន្ឋនានា រួមទាំងអង្គការ សមាគម ភ្នាក់ងារក្រុមគ្រូពេទ្យ សិល្បករ សិល្បការិនី វិទ្យុ និងទូរទស្សន៍ ព្រមទាំងបណ្តាក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមចំណែក នៅក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក ដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះ ជូនបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយ ប្រកបដោយភាពអធិកអធម្មបំផុត។ សម្តេចតេជោ ក៏បានជូនពរឲ្យការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយយុវជន និងកូនក្មួយកម្មករកម្មការនី មានសុខសុវត្ថិភាពតាមផ្លូវ ពេលវិលត្រឡប់មកកាន់លំនៅដ្ឋាន និងកន្លែងធ្វើការរៀងៗខ្លួន។…