គ.ជ.ប មិនអនុញ្ញាតឲ្យបក្សនយោបាយចែកអំណោយ និងទិញសន្លឹកឆ្នោតនៅថ្ងៃឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោតឡើយ, អនុញ្ញាតឲ្យហែក្បួនឃោសនាតែ២ដងប៉ុណ្ណោះ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសយ៉ាងដាច់ណាត់ថា មិនអនុញ្ញាតឲ្យគណបក្សនយោបាយ ចែកអំណោយទិញទឹកចិត្ត និងប្រើប្រាស់ធនធានទិញសន្លឹកឆ្នោត ពីប្រជាពលរដ្ឋម្ចាស់ឆ្នោតឡើយ នៅអំឡុងពេលឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនោះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើសកម្មភាពដង្ហែក្បូនឃោសនាបោះឆ្នោត តែ២ដងប៉ុណ្ណោះ នាអំឡុងពេល១៤ថ្ងៃ។ ការបញ្ជាក់នេះ ត្រូវបានលើកឡើងដោយលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការ គ.ជ.ប។ លោក ទេព នីថា ថ្លែងយ៉ាងដូច្នេះថា «នៅក្នុងរយៈពេលឃោសនាបោះឆ្នោត មិនអនុញ្ញាតឲ្យមានការចែកអំណោយ ឬការទិញសន្លឹកឆ្នោត ឬការផ្ដល់រង្វាន់ អ្វីផ្សេងទៀត ដែលយើងមើលទៅជាការទិញសន្លឹកឆ្នោតឡើយ, ក្នុងដំណាក់កាលឃោសនាបោះឆ្នោត និងការបោះឆ្នោត បើសិនមានករណីនេះ គ.ជ.ប នឹងដោះស្រាយតាមបណ្ដឹង តែបើគ្មានបណ្ដឹងនោះទេ យើងនឹងចាត់វិធានការហាមឃាត់ ចៀសវាងការទិញសន្លឹកឆ្នោត»។ ដោយឡែក សម្រាប់សកម្មភាពដង្ហែក្បូនឃោសនាបោះឆ្នោតវិញ គ.ជ.ប…

គ.ជ.ប ចេញសេចក្ដីណែនាំស្ដីពី ការហែក្បូនឃោសនាបោះឆ្នោត និងសកម្មភាពចែកខិត្តបណ្ណដល់បក្សនយោបាយ (មានសេចក្តីណែនាំ)

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីណែនាំស្ដីពីការហែក្បូនឃោសនា បោះឆ្នោត និងធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សារ ដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយដែលមានបំណងហែក្បូនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការ ឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) យ៉ាងហោច៣ថ្ងៃ មុនថ្ងៃហែក្បូនឃោសនា។ សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាព ដើរឃោសនានេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។ ដោយឡែកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខពោលគឺនៅសល់តែ ១៦ថ្ងៃទៀតប៉ុណ្ណោះ៕

គ.ជ.ប ចេញសេចក្ដី ណែនាំដល់បក្ស ទាំង១២ ពីការឃោសនា បោះឆ្នោត

DAP ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំ ស្ដីពីការឃោសនា បោះឆ្នោត និងការធ្វើសកម្មភាព ចែកខិត្តប័ណ្ណ នៅក្នុងផ្សារ របស់គណបក្សនយោបាយ ទាំង១២ ដែលបាន ដាក់បេក្ខភាពរបស់ខ្លួន ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ឆ្នាំ២០១៧។ យោងតាមសេចក្ដីណែនាំ ស្ដីពីការហែក្បួនឃោសនាបោះឆ្នោត បានឲ្យដឹង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ថា  ការហែក្បួនឃោសនាបោះឆ្នោត ក្នុងអំឡុងពេល ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ធ្វើបាន ២ដង នៅក្នុងឃុំ-សង្កាត់ ដែលគណបក្សនយោបាយ មានបញ្ជីបេក្ខជន ឈរឈ្មោះបោះ។ សេចក្ដីណែនាំបន្តថា ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរ ដោយក្រុមថ្មើរជើង  ឬដោយយានជំនិះ គ្រប់ប្រភេទ ត្រូវធ្វើឡើងក្នុងក្របខណ្ឌ ព្រំប្រទល់ រដ្ឋបាលឃុំ-សង្កាត់ ដែលសាមីគណបក្សនយោបាយ បានចុះបញ្ជីបេក្ខជន ឈរឆ្មោះបោះឆ្នោត។ បើតាមសេចក្ដីណែនាំ  ក្នុងករណី គណប្សនយោបាយ មានបំណងហែក្បូន ឃោសនា ឆ្លងកាត់ឃុំ –…