អ្នក​សង្កេត​ការណ៍​៖ ការ​ហែក្បួន​ឃោសនា​បោះឆ្នោត​២​ថ្ងៃ​នេះ មាន​ភាព​ចាស់​ទុំ!​

RFI ៖​​ ការ​ហែក្បួន​ព្យុហយាត្រា​ឃោសនា​បោះឆ្នោត ចំនួន​២​ថ្ងៃ​នេះ គឺ​មាន​ភាព​ចាស់​ទុំ មាន​ការ​គោរពវិន័យ​ និង​យោគយល់​អធ្យាស្រ័យ​គ្នា​បាន​ល្អ​!​ វាគឺជាការ​បង្ហាញ​សញ្ញាណ​វិជ្ជមាន​នៃ​ដំណើរ​ការ​បោះឆ្នោត​។​  នេះ​គឺជាការ​មើល​ឃើញ​របស់​គ.ជ.ប. និង​អ្នក​សង្កេត​ការណ៍​របស់​សង្គម​ស៊ីវិល។ អ្នក​នាំពាក្យ​បន្ទប់​ស្ថានការណ៍​ ដែល​ជាបណ្តុំ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ លោក សម គន្ធាមី បាន​បង្ហាញ​ការ​សង្កេត៣ចំណុច ​ប្រាប់​វិទ្យុ​បារាំង RFI ថា ទី១ បក្ស​នយោបាយ​និង​សកម្មជន​ មាន​វិន័យ មាន​របៀប​រយ និង​មាន​ក្រម​សីលធម៌​ច្រើន​ជាង​ការ​ឃោសនា​អាណត្តិមុនៗ​។ ទី២ ការ​និយាយ​ឃោសនា ស្រែក​ជ័យឃោស គឺ​មិន​ប៉ះពាល់​បក្ស​ផ្សេងៗ​ ហើយទី៣ ការ​ហែក្បួន​ជាទូទៅ​ មាន​សណ្តាប់​ធ្នាប់​និង​សន្តិសុខល្អ​។ អ្នក​ជំនាញ​ការ​បោះឆ្នោត​រូប​នេះ បញ្ជាក់ថា ទាំង​នេះ​គឺជាសញ្ញាណ​ល្អ ហើយ​ស្តែងឲ្យ​ឃើញ​​ថា បក្ស​នយោបាយ​​ទាំងអស់​មាន​ភាព​ចាស់​ទុំ​ច្រើន​។ ដូច​គ្នា​នេះដែរ​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បានសង្កេត​ឃើញថា​​ បក្ស​នយោបាយ​ដែល​ផ្តើម​ហែក្បួន​និងធ្វើ​យុទ្ធនាការ​បោះឆ្នោត​ នៅ​ក្នុង​ដំណាក់កាល​​ថ្ងៃ​ដំបូងៗ​នេះ គឺមាន​ភាព​យល់​ដឹងច្រើន​ ពី​បទបញ្ជា​ និងគោរព​នីតិវិធី​របស់​ច្បាប់​បោះឆ្នោត។  អ្ន​ក​នាំពាក្យ​គ.ជ.ប. បណ្ឌិត​ ហង្ស​ ពុទ្ធា​ សង្កត់​ធ្ងន់ថា ​គ.ជ.ប.​ អំពាវវនាវ​ឲ្យ​គ្រប់​គណបក្ស​ត្រូវ​យក​ចិត្ត​ទុកដាក់បន្ថែម​ទៀត ក្នុង​ការ​ពង្រឹង​ក្រុម​ការ​ងាររបស់​ខ្លួន, ផ្តល់ការ​​អធ្យាស្រ័យ​រវាង​ក្រុមគ្នាឯង​ក្នុង​បក្ស​ ហើយ​យោគយល់​អធ្យាស្រ័យរវាង​បក្ស​នយោបាយ​​ផ្សេងៗ​ ដែល​មាន​និន្នាការ​ផ្ទុយ​គ្នា។​…

បក្សនយោបាយ បន្តសកម្មភាព ឃោសនា នៅថ្ងៃទី២

DAP ៖ ក្រុមគណបក្សនយោបាយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃទី២ នៃការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ បានបន្តសកម្មភាព ឃោសនាដោយបាន បញ្ចេញសារពីគោលនយោបាយ របស់បក្សរៀងៗខ្លួន ដើម្បីទាក់ទាញការគាំទ្រ ពីប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។ ក្នុងសកម្មភាព នៃការឃោសនានេះ សង្កេតឃើញថា គណបក្សនយោបាយធំៗ ដែលមានភាពលេចធ្លោជាងគេ ហើយទាំងអ្នកគាំទ្រ ក៏ដូចជាសកម្មជន បានចូលរួមយ៉ាងផុសផុលនោះ គឺគណបក្សប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាច និងគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំង ដ៏ធំនៅកម្ពុជា។ ចំណែកបក្សផ្សេងទៀត មានសកម្មភាព បន្ទាប់បន្សំ ។ សម្តេចតេជោបានផ្ញើសារ ទៅអ្នកគាំទ្រនៅទូទាំងប្រទេស ដោយមានអត្ថន័យថា បោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ខណៈដែលលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានចូលរួមដឹកនាំ ឃោសនានៅខេត្តកំពត ពេលព្រឹក និងពេលរសៀល នៅខេត្តព្រះសីហនុ។ ចំណែក លោក កឹម…

រដូវកាលឃោសនាបោះឆ្នោត ! គ.ជ.ប ប្រកាសឲ្យបក្សនយោបាយឃោសនា៖ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់, ហាមប្រើឧបករណ៍បំពងសម្លេង នៅក្បែរមន្ទីរពេទ្យ និងក្បែរសាលារៀន

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានណែនាំឲ្យគ្រប់គណបក្សនយោបាយ ធ្វើសកម្មភាពឃោសនា បោះឆ្នោត ចាប់ពីម៉ោង ៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ នៅអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តទី៤ ដែលបានចាប់ផ្ដើមឡើង ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ (រយៈពេល១៤ថ្ងៃ)។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតទាំងអស់ ត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ រាល់សកម្មភាពឃោសនាបោះឆ្នោត ត្រូវហាមឃាត់១ថ្ងៃ មុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត។ ចំណែកសកម្មភាពឃោសនាបោះឆ្នោតដោយឧបករណ៍បំពងសំឡេងត្រូវ៖ * ហាមឃាត់ជាទូទៅចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល * ហាមឃាត់នៅក្បែរមន្ទីរពេទ្យ * ហាមឃាត់នៅក្បែរសាលារៀន ឬគ្រឹះស្ថាននានា ក្នុងពេលសិក្សា លើកលែងតែនៅក្រៅម៉ោងសិក្សា។ គ.ជ.ប ធ្លាប់បានប្រកាសថា រាល់ការស្ទង់មតិ និងការផ្សាយលទ្ធផលនៃការស្ទង់មតិពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត ត្រូវបញ្ឈប់៧ថ្ងៃ មុនថ្ងៃបោះឆ្នោត។ សូមជម្រាបថា ក្រោយថ្ងៃឃោសនាបោះឆ្នោត​ឃុំ-សង្កាត់ រយៈពេល១៤ថ្ងៃ ពោលនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ គ.ជ.ប មិនអនុញ្ញាតឲ្យគណបក្ស…