គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ពីដំណើរការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី២៦ ឧសភា

FN ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ខ្លួននឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីដំណើរការប្រព្រឹត្តិទៅ នៃការឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។ សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កិច្ចប្រជុំខាងលើនឹងធ្វើឡើង ក្រោមអធិបតីភាព លោក ហ៊ីង ធីឬទ្ធិ សមាជិក គ.ជ.ប នៅសាលសន្និសីទ គ.ជ.ប តែម្ដង។ តាមសេចក្ដីជូនដំណឹងនេះ គ.ជ.ប សូមអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្ដរជាតិចូលរួមយកព័ត៌មានផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ប្រាប់បារាំងថា នឹងរៀបចំព្រំដែនឲ្យចប់សព្វគ្រប់ពេលសម្តេចធ្វើជានាយករដ្ឋមន្ត្រី កុំឲ្យបញ្ហាបន្តដល់កូនខ្មែរជំនាន់ក្រោយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ឯកអគ្គរដ្ឋចប់អាណត្តិរបស់បារាំងថា សម្តេចនឹងប្រឹងប្រែងរៀបចំព្រំដែនកម្ពុជា ជាមួយបណ្តាប្រទេសជិតខាងឲ្យបានចប់សព្វគ្រប់ ក្នុងពេលសម្តេចធ្វើជានាយករដ្ឋមន្រ្តី ដើម្បីកុំឲ្យបញ្ហាព្រំដែននេះបន្តភាពចម្រូងចម្រាស់ ដល់កូនខ្មែរជំនាន់ក្រោយបន្តទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពេលសម្តេចជួបសំណេះសំណាល ការងារជាមួយលោក ស្យង់ ក្លូដ ពាំប៊ឺស (Jean claude Bimboeuf) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិការងាររបស់ខ្លួន​ ក្នុងពេលឆាប់ៗខាងមុខនេះ។ បើតាមលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតបារាំង គឺបានពិភាក្សាជាច្រើនពីការពង្រីកចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ ភាគីទាំងពីរ ក៏បានពិភាក្សាការងារពង្រឹង កិច្ចសហប្រតិបត្តិការ, ការពង្រឹង និងពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការពង្រឹងភាពជាដៃគូ។ បញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង ជាពិសេសជាមួយប្រទេសវៀតណាម ក៏ត្រូវបានលើកយកមកជជែកផងដែរនៅក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូតបារាំង។ នេះបើតាមការបញ្ជាក់ថា របស់ស្រ៊ី…

សម្ដេចតេជោ ស្នើពលរដ្ឋ ឲ្យទុកចិត្តគុណភាព ទឹកខ្មៅជ្រលក់ដៃ សម្រាប់ការបោះឆ្នោត ខណៈឥណ្ឌា ចង់ឲ្យមានការ ហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា

DAP ៖ ស្របពេលយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ កំពុងដំណើរការ និងមានការមិនទុកចិត្ត គុណភាពទឹកខ្មៅ ជ្រលក់ដៃ ពីបណ្ដាមគណបក្ស នយោបាយ និងអង្គការសង្គមស៊ីវិល មួយចំនួន  សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃកម្ពុជា បានអះអាងថា ទឹកខ្មៅនេះគឺធ្លាប់បាន ប្រើក្នុងការបោះឆ្នោត នៅឥណ្ឌា ដែលមានប្រជាពលរដ្ឋ ជាង១ពាន់លាននាក់ ពុំដែលមានបញ្ហាអ្វីនោះទេ ដូច្នេះកម្ពុជាត្រូវមានជំនឿទុកចិត្ត លើទឹកខ្មៅជ្រលក់ដៃនេះ ខណៈភាគីខាង ប្រទេសឥណ្ឌា ចង់ឲ្យមានជើងហោះហើរត្រង់ ពីឥណ្ឌាមកកាន់កម្ពុជាផងដែរ ។ នេះបើយោងតាម បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន​សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង ក្នុងឱកាសអញ្ជើញជួប លោក Naveen Srivastava ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋឥណ្ខា ប្រចាំកម្ពុជា ចប់អាណត្តិ នាវិមានសន្តិភាព នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ថា “ចំពោះទឹកខ្មៅជ្រលក់ដៃ…