សម្តេចតេជោ ហ៊ុន សែន៖ «គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រច្រើនលើសលុប ព្រោះពលរដ្ឋស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ»

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស​ទទួលបានការគាំទ្រច្រើនលើសលុបបំផុតពីប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈស្រឡាញ់សុខសន្តិភាព និងការអភិវឌ្ឍ ដែលគណបក្ស ប្រជាជនកម្ពុជាបាននាំមកឲ្យជាតិកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះថា «គណបក្សប្រជាជនកម្ពុជា គឺទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេសច្រើនលើសលុបបំផុត។ ព្រោះគណបក្សយើង ជាគណបក្សរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ»។ សម្តេចតេជោ បន្ថែមថា «ប្រជាពលរដ្ឋបានឃើញច្បាស់នូវស្នាដៃដឹកនាំ និងកសាងប្រទេសរបស់ គណបក្សប្រជាជន ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ដែលខ្ទេចខ្ទាំដោយសារសង្រ្គាម និងការកាប់សម្លាប់ បានក្លាយមកជាប្រទេសរីកចម្រើន មានកំណើនសេដ្ឋកិច្ចខ្ពស់ ងើបត្រដែតស្មើមុខជាមួយប្រទេសក្នុងតំបន់ និង សហគមអន្តរជាតិ។ កម្ពុជាគ្រប់រូបបានឃើញ និងពេញចិត្តចំពោះលទ្ឋផលនៃដឹកនាំរបស់គណបក្សប្រជាជនយើង»។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដ៏ធំបំផុតរបស់កម្ពុជា មានស្នាដៃដឹកនាំកសាងប្រទេសយ៉ាងច្រើនឥតគណនា។ សម្តេចប្រមុខបក្សកាន់អំណាច បានរំលឹកផងដែរថា មិនអាចជឿទុកចិត្តទៅលើបក្សនយោបាយតូចៗ ដែលមិនបានកសាងអ្វីសម្រាប់ប្រទេស ហើយបានតែតែឃោសនា សន្យាមាត់ទទេថានឹងធ្វើនេះ…

គ.ជ.ប ដឹកជញ្ជូនសន្លឹកឆ្នោត ទឹកខ្មៅ ត្រាសម្ងាត់ នៅដល់បណ្តារាជធានី-ខេត្តទាំង២៥ រួចរាល់ហើយ

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប បានធ្វើការដឹកជញ្ជូន សម្ភាៈបោះឆ្នោត ​ដែល​មាន​ដូច​ជា ​សន្លឹក​ឆ្នោត ទឹកខ្មៅ ត្រា​សម្ងាត់ ទៅដល់​តាម​បណ្តាល​រាជធានី-ខេត្ត​នានា សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧រួចរាល់ហើយ។ នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០១៧ នឹងចូលមកដល់ គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង​៧៖០០​នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល៕

គ.ជ.ប រកឃើញថា ប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ធ្វើជាវត្ថុបញ្ចាំ ឬវត្ថុធានា ដើម្បីបានប្រាក់កម្ចី

FN៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះថា ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ក្រសួងមហាផ្ទៃ និងគ.ជ.ប បានរកឃើញថា មានប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណរបស់ខ្លួន ធ្វើជាវត្ថុបញ្ចាំ ឬវត្ថុធានា ដើម្បីទទួលបានប្រាក់កម្ចី។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ទៀតថា ក្នុងចំណោមប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ ដែលមានបញ្ហាពាក់ព័ន្ធ អត់អត្តសញ្ញាណប័ណ្ណនោះ ត្រូវបានដោះស្រាយរួចប្រមាណ៥០%ហើយ ដោយពួកគាត់បានធ្វើ ឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដើម្បីមានសិទ្ធិបោះឆ្នោតបាន ខណៈប្រមាណ៥០% ស្មើនឹង២០ម៉ឺននាក់ទៀត កំពុងបន្តដោះស្រាយ។ សូមជម្រាបថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ប្រធាន គ.ជ.ប លោក ស៊ិក​ ប៊ុនហុក បានចេញសេចក្តីអំពាវនាវ ដល់​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ត្រូវឈប់ទទួលយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋ និងត្រូវប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ…