ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ​ក្នុងយុទ្ធនាការ​បិទបញ្ចប់​ការឃោសនា​រកសំឡេងឆ្នោត ដែលសមាជិក-សមាជិកាជិត២០ម៉ឺននាក់ បានចូលរួម

FN ៖ ​នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ដឹកនាំអ្នកគាំទ្របក្សប្រជាជនកម្ពុជា​ដ៏ធំសម្បើម ជិត២០ម៉ឺននាក់ ដើម្បីធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃបិទបញ្ចប់។ មុននឹងចាប់ផ្ដើមយុទ្ធនាការសម្ដេចតេជោ បានថ្លែងសុន្ទរកថាទៅកាន់សមាជិក សមាជិកា និងអ្នកគាំទ្រដ៏អស្ចារ្យនោះផងដែរ​។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែង​ទៅកាន់អ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា ​ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃបិទបញ្ចប់៖ *​សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមាជិកគណបក្សរាប់ម៉ឺននាក់ នៅទីនេះ និងនៅទូទាំងប្រទេសរាប់លាននាក់ បានចេញមកគាំទ្របេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជន។ ការឈ្នះឆ្នោតរបស់បេក្ខជន បេក្ខនារី ដែលបានជ្រើសរើសដោយសន្និបាត នៃគណបក្សប្រជាជនតាមមូលដ្ឋាន មិនមែនជាជោគជ័យសម្រាប់តែបុគ្គលឈរឈ្មោះនោះទេ ប៉ុន្តែជាជោគជ័យរួមរបស់បក្ស និងប្រជាជាតិយើងតែម្តង *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្រ្តីគ្រប់លំដាប់ថ្នាក់នៃ CPP ក៏បានផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជារួចហើយ មិនចាំបាច់ឱ្យខ្ញុំបកស្រាយបន្ថែម នូវគោលនយោបាយថ្នាក់ជាតិ សម្រាប់មូលដ្ឋាននោះទេ។ *សម្តេចតេជោ ហ៊ុន សែន សូមយកឱកាសនេះ អរគុណ និងកោតសរសើរ ចំពោះសមាជិក សមាជិកា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានថែរក្សាសន្តិសុខ…

គ.ជ.ប៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មានភ្នាក់ងារគណបក្សនយោបាយទាំង១២ ចូលសង្កេតមើលការបោះឆ្នោតជាង១០ម៉ឺននាក់!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្តី​ប្រ​កាស​ព័ត៌​មានមួយ ដោយបង្ហាញថា នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មាន​ភ្នាក់​ងារ​គណបក្ស​នយោបាយទាំង១២ បានដាក់ពាក្យចូលរួម​សង្កេត​មើល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​​ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ រហូតដល់ជាង១០ម៉ឺននាក់។ ភ្នាក់ងារគណបក្សនយោបាយដែលចូលរួម សង្កេតមើលការបោះឆ្នោតរួមមាន៖ អ្នកសង្កេតមើលការបោះឆ្នោតពេញសិទ្ធិចំនួន ៥៨,៦២៧នាក់ (ស្រី១១,៧៦២នាក់) អ្នកសង្កេតមើលការបោះឆ្នោតបម្រុងចំនួន៤៦,៧២១នាក់ (ស្រី១១,២៣០នាក់) សរុបទាំងអស់ចំនួន ១០៥,៣៤៨នាក់ (ស្រី២២,៩៩២នាក់)៕

គ.ជ.ប ចេញលិខិតប្រាប់លោក កឹម សុខា ពាក់ព័ន្ធបញ្ហាកៀងគរអ្នកគាំទ្រមកពីតាមបណ្ដាខេត្ត ដើម្បីឃោសនានៅថ្ងៃនេះ គឺផ្ទុយពីកិច្ចព្រមព្រៀងជាមួយសាលារាជធានីភ្នំពេញ

FN ៖ បន្ទាប់ពី គ.ជ.ប ទទួលបានលិខិតស្នើសុំពីសាលារាជធានីភ្នំពេញ, គ.ជ.ប ចេញលិខិតប្រាប់លោក កឹម សុខា ពាក់ព័ន្ធបញ្ហាកៀងគរអ្នកគាំទ្រ មកពីតាមបណ្ដាខេត្ត ដើម្បីឃោសនានៅថ្ងៃនេះ គឺផ្ទុយពីកិច្ចព្រមព្រៀងជាមួយសាលារាជធានីភ្នំពេញ។ គ.ជ.ប បានបញ្ជាក់នៅក្នុងលិខិតថា៖ ប្រសិនបើគណបក្សសង្រ្គោះជាតិ បានគៀងគរអ្នកគាំទ្រអ្នកគាំទ្រពីបណ្តា ខេត្តមកចូលរួមដង្ហែក្បួន ឃោសនានៅរាជធានីភ្នំពេញ ដូចដែលរដ្ឋបាលរាជធានីភ្នំពេញ បានទទួលព័ត៌មានមែន ជាហេតុធ្វើឲ្យមានការកកស្ទះចរាចរប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ និងផ្ទុយពីកំណត់ហេតុចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ រវាងរដ្ឋបាលរាជធានីភ្នំពេញ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងតំណាងគណៈកម្មការប្រតិបត្តិគណបក្សសង្រ្គោះជាតិរាជធានីភ្នំពេញ។ សូមជម្រាបថា សាលារាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ថា គ.ជ.ប ចាត់វិធានការឲ្យទាន់ពេលដល់គណបក្សសង្គ្រោះជាតិ ដែលមានបំណង់ចង់កៀងគរ អ្នកគាំទ្រមកពីតាមបណ្ដាខេត្តផ្សេង ដើម្បីមកឃោសនានៅថ្ងៃទី២ ខែមិថុនានេះ ឲ្យបញ្ឈប់សកម្មភាពនេះបន្ទាន់ ព្រោះវាផ្ទុយពីច្បាប់របស់ គ.ជ.ប។ សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ​«ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលព័ត៌មានថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧…