គ.ជ.ប ចេញលិខិតប្រាប់លោក កឹម សុខា ពាក់ព័ន្ធបញ្ហាកៀងគរអ្នកគាំទ្រមកពីតាមបណ្ដាខេត្ត ដើម្បីឃោសនានៅថ្ងៃនេះ គឺផ្ទុយពីកិច្ចព្រមព្រៀងជាមួយសាលារាជធានីភ្នំពេញ

FN ៖ បន្ទាប់ពី គ.ជ.ប ទទួលបានលិខិតស្នើសុំពីសាលារាជធានីភ្នំពេញ, គ.ជ.ប ចេញលិខិតប្រាប់លោក កឹម សុខា ពាក់ព័ន្ធបញ្ហាកៀងគរអ្នកគាំទ្រ មកពីតាមបណ្ដាខេត្ត ដើម្បីឃោសនានៅថ្ងៃនេះ គឺផ្ទុយពីកិច្ចព្រមព្រៀងជាមួយសាលារាជធានីភ្នំពេញ។ គ.ជ.ប បានបញ្ជាក់នៅក្នុងលិខិតថា៖ ប្រសិនបើគណបក្សសង្រ្គោះជាតិ បានគៀងគរអ្នកគាំទ្រអ្នកគាំទ្រពីបណ្តា ខេត្តមកចូលរួមដង្ហែក្បួន ឃោសនានៅរាជធានីភ្នំពេញ ដូចដែលរដ្ឋបាលរាជធានីភ្នំពេញ បានទទួលព័ត៌មានមែន ជាហេតុធ្វើឲ្យមានការកកស្ទះចរាចរប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ និងផ្ទុយពីកំណត់ហេតុចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ រវាងរដ្ឋបាលរាជធានីភ្នំពេញ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងតំណាងគណៈកម្មការប្រតិបត្តិគណបក្សសង្រ្គោះជាតិរាជធានីភ្នំពេញ។ សូមជម្រាបថា សាលារាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ថា គ.ជ.ប ចាត់វិធានការឲ្យទាន់ពេលដល់គណបក្សសង្គ្រោះជាតិ ដែលមានបំណង់ចង់កៀងគរ អ្នកគាំទ្រមកពីតាមបណ្ដាខេត្តផ្សេង ដើម្បីមកឃោសនានៅថ្ងៃទី២ ខែមិថុនានេះ ឲ្យបញ្ឈប់សកម្មភាពនេះបន្ទាន់ ព្រោះវាផ្ទុយពីច្បាប់របស់ គ.ជ.ប។ សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ​«ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលព័ត៌មានថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧…

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំនៅតែអះអាងថាបើនៅមានការជេរប្រមាថ ញុះញង់លាបពណ៌…ប្រភពនៃសង្គ្រាម និងចលាចលនៅតែមានសម្រាប់កម្ពុជានៅឡើយ»!

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សកាន់អំណាច បានអះអាងជាថ្មីថា ដរាបណានៅតែមានការជេរប្រមាថ និងការញុះញុងលាបពណ៌នៅក្នុងសង្គមខ្មែរនោះ ប្រភពនៃសង្គ្រាម និងការចលាចនៅតែមានសម្រាប់ប្រទេសកម្ពុជានៅឡើយ។ ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះត្រូវគេដឹងថា ធ្វើឡើងបន្ទាប់ពីសកម្មជនរបស់គណបក្សប្រឆាំង នៅតែប្រើប្រាស់ពាក្យសំដីជេរប្រមាថ ខ្វះសីលធម៌ លាបពណ៌គ្នាថា ជាអាយ៉ងយួនជាដើម ពិសេសនៅក្នុងដំណើរការនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់តាមរយៈ Facebook របស់សម្តេចយ៉ាងដូច្នេះថា «តើចង់ភ្លក់រសជាតិនៃសង្គ្រាម​និងការព្រាត់ប្រាស់ទៀតឬទេ? នេះជាប្រធានបទសំរាប់ការបោះឆ្នោតនាពេលខាងមុខ ដែលត្រូវជ្រើសរើស រវាងសង្គ្រាមនិងសន្តិភាព។ ខ្ញុំនៅតែអះអាងថាបើនៅមានការជេរប្រមាថ ញុះញង់លាបពណ៌។ល។ ប្រភពនៃសង្គ្រាមនិងចលាចលនៅតែមានសម្រាប់កម្ពុជានៅឡើយ»។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មានលើកឡើងពីស្ថានភាពនៃសុខសន្តិភាពបច្ចុប្បន្ន ទៅនឹងស្ថានភាពក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលបានធ្វើឲ្យប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ព្រាត់គ្រួសារ ប្រពន្ធកូន ក្រោមដំណក់ទឹកភ្នែករាប់លានដំណក់។ សម្តេចតេជោ បានរៀបរាប់យ៉ាងដូច្នេះទៀតថា «បើទោះជាពេលនេះកំពុងដំណើរការឃោសនាបោះឆ្នោតក្តីតែយប់មុិញនេះខ្ញុំទទួលបានរូបថតមួយសន្លឹកដែលថតកាលពី៣៨ឆ្នាំមុន។ រូបថតនេះបានផ្តល់លទ្ធភាពឲ្យខ្ញុំធ្វើការប្រៀបធៀបការរីកចំរើនរបស់ប្រជាជន និងប្រទេសជាតិពីពេលលំបាកបំផុតក្រោយការដួលរលំនៃរបប ប៉ុល ពត ជាមួយពេលបច្ចុប្បន្ននេះ។ សំរាប់ខ្ញុំបន្ទាប់ពីការបែកគ្នាក្រោមដំណក់ទឹកភ្នែករាប់លានដំណក់នៃទុក្ខស្រីប្តីព្រាត់ ខ្ញុំបានជួបជាមួយភរិយា និងកូនខ្ញុំវិញ ដែលពេលនោះកូនមួយនេះបានហៅខ្ញុំថាពូ។…

ប្រធាន គ.ជ.ប ស្នើឲ្យរដ្ឋមន្ត្រីក្រសួងការបរទេស ពិនិត្យលទ្ធភាពសម្រួលដល់ពលករ និងនិស្សិតខ្មែររស់នៅបរទេស ដើម្បីអាចមកបោះឆ្នោតបាន នៅថ្ងៃទី០៤ ខែមិថុនា!

FN ៖ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត លោក ស៉ិក ប៊ុនហុក នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ បានផ្ញើលិខិតទៅកាន់ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិនិត្យលទ្ធភាពសម្រួលដល់ពលករ និងនិស្សិតខ្មែរនៅបរទេស អាចបានមកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧៕