សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់រង្វាន់ដល់កីឡាករកម្ពុជា ម្នាក់១០០០ដុល្លារ សរុបទាំងអស់ចំនួន៣៥០០០ដុល្លារ ! បន្ទាប់ពីកម្ពុជាឈ្នះអាហ្វហ្គានីស្ថាន

FN ៖ បន្ទាប់ពីបញ្ចប់ការប្រកួត AFC Asian Cup ក្រុមគោព្រៃកម្ពុជា បំបាក់អាហ្វហ្គានីស្ថាន លទ្ធផល 1-0 ដោយកីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទីទី៥៩។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់ប្រាក់រង្វាន់ដល់កីឡាករកម្ពុជា ម្នាក់១០០០ដុល្លារ និងមន្រ្តី ព្រមទាំងគ្រូបង្វឹក សរុបទាំងអស់ចំនួន៣៥០០០ដុល្លារ នេះបើយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចក្រោយពីបញ្ចប់ការប្រកួត។ លោក ខៀវ សាម៉េត បានបញ្ជាក់បន្ថែមថា៖ សម្តេចបានប្រកាសថានឹងផ្តល់ប្រាក់រង្វាន់ម្នាក់ៗ១០០០ដុល្លារជារៀងរហូត ប្រសិនបើប្រកួតឈ្នះគ្រប់ការប្រកួត៕

សម្តេចតេជោ ហ៊ុន សែន ពន្យល់អំពីការតែងតាំង អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប៉ុន្មាននាទីមុននេះ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ បានពន្យល់អំពីការតែងតាំង លោក ឃឹម វុទ្ធី ជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជាជំនួស លោក កឹម គុណវឌ្ឍន៍ ដែលត្រូវចូលនិវត្ត។ ជាមួយគ្នានេះ សម្តេចក៏បានប្រតិកម្មទៅនឹងការលើកឡើងរបស់មន្រ្តីមួយចំនួន នៅលើកាសែតខេមបូឌាដេលីផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការមុននេះបន្តិចយ៉ាងដូច្នេះ៖​ «តើនាយករដ្ឋមន្ត្រី មានសិទ្ធិបដិសេធ សំណើរបស់រដ្ឋមន្រ្តីក្នុងការសុំ តែងតាំងមន្ត្រីឬទេ? ហើយនាយករដ្ឋមន្ត្រីមានសិទ្ធិជ្រើសរើសមន្ត្រី ជំនួសមន្ត្រីដែលខ្លួន មិនឯកភាពឬទេ? តើនាយករដ្ឋមន្ត្រី មានការចាំបាច់អង្គុយរង់ចាំពិគ្រោះជាមួយរដ្ឋមន្ត្រី ដែលហៅទូរស័ព្ទ ៥ដង មិនចូលឬទេ? និងនាយករដ្ឋមន្ត្រី ពិគ្រោះយោបល់ជាមួយ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលជាអ្នកធ្វើសំណើតាមការស្នើសុំរបស់ក្រសួងព័ត៌មាន សុំតែងតាំងលោក ខ្វៃ អាទិត្យា បន្តពីលោក កឹម គុណវឌ្ឍន៍ ដែលត្រូវនិវត្តន៍គ្រប់គ្រាន់ឬទេ?(សុំមើលលិខិតក្រសួងមុខងារសាធារណៈនិងចំណារនាយករដ្ឋមមន្រ្តី)។ តើមានគ្រាប់ភ្នែកមើលព្រះរាជក្រិត្យដែលចែងថា ( បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សមេ្តចអគ្គមហាសេនាបតីតេជោ…

គ.ជ.ប ចេញប្រកាសផ្លូវការស្ដីពី លទ្ធផលនៃការរាប់សន្លឹកឆ្នោតឡើងវិញ នៅឃុំដូង ខេត្តស្វាយរៀង, លទ្ធផល CPP ឈ្នះ CNRP ២សំឡេង

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសផ្លូវការ ស្ដីពីលទ្ធផលនៃការរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ឈ្នះលើគណបក្សសង្គ្រោះជាតិ ចំនួន២សំឡេង។ សេចក្ដីប្រកាសបានបង្ហាញថា៖ * គណបក្សប្រជាជនកម្ពុជា ទទួលបាន ២,៦១១សំឡេង * គណបក្សសង្គ្រោះជាតិ ទទួលបាន ២,៦០៩សំឡេង * គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ១៦៨សំឡេង * គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបាន ១៧១សំឡេង។