អភិបាលខេត្តថ្មីចំនួន៣ ត្រូវបានតែងតាំង រួមមានខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ និងខេត្តកោះកុង

FN ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងអភិបាលខេត្តថ្មីចំនួន៣ រួមមានខេត្តកំពង់ចាម, ត្បូងឃ្មុំ និងកោះកុង។ អភិបាលខេត្តទាំង៣នោះរួមមាន៖ ១៖ លោក គួច ចំរើន ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ចាម ជំនួសលោក លន់ លឹមថៃ ២៖ លោក លី ឡេង ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ចន្ទ ៣៖ លោកស្រី មិថុនា ភូថង ត្រូវបានតែងតាំងជាអភិបាលខេត្តកោះកុង ជំនួសលោក ប៊ុន លើត

លោក ឃួង ស្រេង ត្រូវបានតែងតាំងជាអភិបាលរាជធានីភ្នំពេញ

FN ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោក ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស​។ យោងតាមព្រះរាជក្រឹត្យ ដែលបណ្ដាញសារព័ត៌មាន ​Fresh News ទទួលបាននៅមុននេះបន្ដិច បញ្ជាក់ថា ការតែងតាំងលោក ឃួន ស្រេង ឋានន្ដរស័ក្ដិឧត្តមមន្ដ្រីថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្វើឡើងតាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ សូមបញ្ជាក់ថា លោក ឃួន ស្រេង ដែលត្រូវបានតែងតាំង ជាអភិបាលរាជធានីភ្នំពេញ ថ្មីនេះ បច្ចុប្បន្នមានតួនាទីជា អភិបាលរងរាជធានីភ្នំពេញ ហើយលោកក៏ជាអតីតអភិបាលខណ្ឌសែនសុខផងដែរ៕

គ.ជ.ប សម្រេចឲ្យ CNRP សង្កាត់ស្វាប៉ាក ខណ្ឌឫស្សីកែវ នាំមុខ CPP ដោយបដិសេធលទ្ធផលរាប់សន្លឹកឆ្នោតឡើងវិញ នៅ PEC រាជធានីភ្នំពេញ

FN ៖ ករណីលទ្ធផលបឋមនៃការបោះឆ្នោត នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដែលដំបូងឡើយ គណបក្សសង្គ្រោះជាតិ​ នាំមុខគណបក្សប្រជាជនកម្ពុជានោះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ នៅគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ហើយលទ្ធផលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នាំមុខគណបក្សសង្គ្រោះជាតិ ៧សំឡេងវិញ។ ក្រោយចាញ់បណ្ដឹងនៅ PEC រាជធានីភ្នំពេញហើយ គណបក្សសង្គ្រោះជាតិ បានប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញតទៀត នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ បន្ទាប់ពីធ្វើការពិនិត្យចប់សព្វគ្រប់ហើយ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយសម្រេចចារបដិសេធ លើលទ្ធផលដែលបានរាប់សន្លឹកឆ្នោតឡើងវិញ នៅ PEC រាជធានីភ្នំពេញ ដោយសារគ្រប់ធាតុផ្សំដែលកំណត់ត្រង់ មាត្រា១៤៩ និងមាត្រា១៥២ នៃច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។ តាមសេចក្ដីប្រកាស បានឲ្យដឹងថា ចំពោះបញ្ហានេះ គ.ជ.ប បានសម្រេចរក្សាលទ្ធផលនៃការបោះឆ្នោត នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវនេះ ទុកជាបានការដដែល​ ដោយមានសំឡេងគាំទ្រដូចខាងក្រោម៖ * គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានចំនួន ១១៧សំឡេង * គណបក្សសង្គ្រោះជាតិ…