សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា និងកន្លែងធ្វើការជូនខ្មែរ-អ៉ីស្លាម ២ខ្នង ៤ជាន់ ស្មើ ៤០បន្ទប់ និងឧបត្ថម្ភថវិកា ៥០លានរៀលសម្រាប់កម្មវិធីអាហារស្រាយបួស

FN ៖ ក្នុងឱកាសអញ្ជើញចូលរួមអាហារស្រាយបួសជាមួយខ្មែរ-អ៉ីស្លាម ជិត ១ពាន់នាក់នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់អគារ ២ខ្នង កម្ពស់ ៤ជាន់ ស្មើនិង ៤០បន្ទប់ ជូនបងប្អូនខ្មែរ-អ៉ីស្លាម សម្រាប់សិក្សា និងសម្រាប់គណៈចាងហ្វាងខ្មែរ-អ៉ីស្លាមធ្វើការងារផងដែរ។ អគារនេះ ១ខ្នង នឹងត្រូវសាងសង់ឡើងនៅក្នុងបិវេណវិហារអ៉ីស្លាម ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ និង១ខ្នងទៀត ស្ថិតភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អគារសិក្សានេះ គឺត្រូវឲ្យបងប្អូនខ្មែរ-អ៉ីស្លាម ជាអ្នកចេញប្លង់ ហើយក្រុមការងារសាងសង់របស់សម្តេចជាអ្នកសាងសង់។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់លើវិស័យអប់រំនោះ បានថ្លែងរំពឹងថា អគារសិក្សាដែលសម្តេចផ្តល់ជូននេះ នឹងជួយពង្រឹងការអប់រំចំណេះដឹងបងប្អូនខ្មែរ-អ៉ីស្លាម បានកាន់តែល្អប្រសើរថែមទៀត។ បងប្អូនប្រជាពលរដ្ឋខ្មែរ-អ៉ីស្លាម ដែលទទួលបានចំណងដៃថ្មីពីសម្តេចតេជោ ហ៊ុន សែន បានសម្តែងការសប្បាយរីករាយ និងទះដៃសាទរយ៉ាងកងរំពង។ ក្រៅពីការផ្តល់អគារសិក្សាហើយ សម្តេចតេជោ…

សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីពិសារអាហារស្រាយបួស វិហារច្រាំងចំរេះ

សាងសង់អគារសម្រាប់គណៈចាងហ្វាង … អម្បាញ់មិញ ខ្ញុំពិគ្រោះជាមួយគណៈចាងហ្វាង ពិគ្រោះជាមួយឯកឧត្តម អូស្មាន់ ហាសាន់ ចាងហ្វាងចៅអធិការនៅនេះ ហាកឹម … ខ្ញុំគិតថាយើងគួរតែមានទីកន្លែងគណៈចាងហ្វាងឲ្យបានច្បាស់លាស់ ហើយឲ្យបានល្អ ដើម្បីការលើកមុខមាត់នៃបងប្អូនសាសនិកឥស្លាមផងដែរ។ គណៈចាងហ្វាង គឺបើនិយាយពីតួនាទីមិនខុសពីសម្តេចសង្ឃរាជខាងព្រះពុទ្ធសាសនាទេ  ដូច្នេះយើងគួរតែមានកន្លែងមួយដែរ។ អញ្ចឹងនៅពេលដែលយើង​កសាងអគារសិក្សា ៤ ជាន់ ២៤ បន្ទប់នៅខាងនេះ ប្រើដីនៅសល់ខាងនេះ អគារចាស់នោះយើងនឹងវៃវាចោល ហើយពេលដែលវៃវាចោលហើយ យើងនឹងធ្វើអគារសម្រាប់គណៈចាងហ្វាង។ ធ្វើនេះមិនមែនសម្រាប់ តែ​ត្រឹមឧកញ៉ា សុខ នី ទេ ក៏ប៉ុន្តែសម្រាប់តជំនាន់ទៅថ្ងៃក្រោយ ថាមានទីតាំងមួយសម្រាប់គណៈចាងហ្វាងធ្វើការ … ខ្ញុំស្នើសុំអញ្ចេះ ប្រមូលបងប្អូនបញ្ញវន្ត័ និងនិស្សិតឥស្លាមទាំងអស់នាំគ្នាគូរប្លង់ ដើម្បីធានាថា ប្លង់នេះគឺត្រូវបានគូរដោយបញ្ញវ័ន្ត និងនិស្សិតរបស់ឥស្លាមកម្ពុជា ដែលទទួលបាននូវការបណ្តុះបណ្តាល ទទួលបាននូវផលប្រ​យោជន៍​ពីសុខសន្តិភាពដែលគណបក្សប្រជាជនផ្តល់ជូនបងប្អូន។ តាម(ការអោយដឹងពី)ឯកឧត្តម ហ្សាការីយ៉ា អាដាម ថា កំពស់ប្រហែល ៤ ជាន់ដូចគ្នា។ ឥឡូវ ប៉ុន្មានជាន់ខ្ញុំអត់ដឹងទេ ចំណាយប៉ុន្មានខ្ញុំអត់ដឹងទេ ខ្ញុំដឹងថា គូរប្លង់ឲ្យហើយស្រេច … ជាងរបស់ខ្ញុំនឹងចូលមកធ្វើ…

រដ្ឋមន្ត្រីក្រសួងសាធារណការ អំពាវនាវឲ្យភាគីពាក់ព័ន្ធ រួមគ្នាទប់ស្កាត់បទល្មើសចរាចរណ៍ និងបន្តរឹតបន្តឹងការអនុវត្តច្បាប់

FN ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាក្នុងការជួយទប់ស្កាត់បទល្មើសចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងបន្តជំរុញការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរ ក្នុងប្រទេសកម្ពុជា។ ការអំពាវនាវបែបនេះរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំខែឧសភា ដែលបានរៀបចំធ្វើឡើង នៅក្នុងទីស្ដីការក្រសួងសាធារណការ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។ នៅក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សមត្ថកិច្ចអនុវត្តច្បាប់ ឱ្យលើកឡើងអំពីបញ្ហាខ្វះខាតឧបករណ៍បច្ចេកទេសនានា នៅពេលចុះអនុវត្តច្បាប់ ដើម្បីឱ្យលោកអាចរកដំណោះស្រាយ ហើយស្នើដល់វិស័យឯកជន ដើម្បីចូលរួមបំពេញកង្វះខាតទាំងនេះ។ របាយការណ៍របស់ក្រសួងសាធារណការ បានឱ្យដឹងថា នៅខែឧសភា កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន២៧២លើក នៅទូទាំងប្រទេសកម្ពុជា បណ្តាលឱ្យមនុស្ស១២៩នាក់ស្លាប់ និង៤៣៥នាក់រងរបួស។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារ កត្តាល្បឿនហួសកំណត់ មិនគោរពសិទ្ធិ វ៉ាជែង មិនប្រកាន់ស្តាំ និងស្រវឹងជាដើម។ ទោះជាយ៉ាងណា គ្រោះថ្នាក់ចរាចរណ៍នៅខែឧសភានោះ បានថយចុះប្រមាណ២៧ភាគរយ ស្មើនឹង ១០២ករណី បើធៀបនឹងគ្រោះថ្នាក់ចរាចរណ៍ កាលពីខែមេសា៕