លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចេញផ្សាយដោយ គ.ជ.ប

FN ៖ លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដោយ គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នេះបើយោងតាមបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។ លទ្ធផលផ្លូវការបានបង្ហាញថា៖ គណបក្សប្រជាជនកម្ពុជាទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១១៥៦ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន៤៨៩។ (សូមមើលតារាងលទ្ធផលផ្លូវការពីគ.ជ.ប)៕

លោក ហ៊ុន ម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ នៅឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ជាង៣ពាន់នាក់

FN ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ ហ៊ុន សែន រួមជាមួយក្រុមការងារចុះជួយឃុំពោធិ៍រំចាក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានសហការគ្នាចុះពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សកម្មភាពមនុស្សធម៌ ប្រកបដោយការយកចិត្តទុកខ្ពស់នេះ ត្រូវបានដឹកនាំដោយលោក ហ៊ុន ម៉ាណែត ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ និងលោក ហេង សួរ អនុប្រធានគណៈពង្រឹងស្រុកព្រៃកប្បាស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពោធិ៍រំចាក។ ការផ្ដល់សេវាពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋនៅឃុំពោធិ៍រំចាក នាថ្ងៃនេះ ទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការចូលរួមពិនិត្យ និងព្យាបាលជំងឺយ៉ាងច្រើនកុះករ ក្នុងនោះមានប្រជាពលរដ្ឋចូលរួមប្រមាណ ៣,០០០នាក់។ លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាទេ តែបានធ្វើគ្រប់បែបយ៉ាង ដើម្បីបម្រើជូនប្រជាពលរដ្ឋគ្រប់ៗគ្នា តួយ៉ាងដូចការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ នាពេលនេះជាដើម។ លោកបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានជឿទុកចិត្តជាមួយគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតជូនបេក្ខជនគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ កន្លងទៅ។ តាមមតិរបស់ប្រជាពលរដ្ឋមូលដ្ឋាន…

លោក គឹម សន្ដិភាព៖ តេជគុណ ប៊ុត ប៊ុនតេញ កំពុងបង្កើតឲ្យមានការភ័ន្តច្រលំ និងដាក់សម្ពាធលើស្ថាប័នតុលាការ!

FN ៖ បន្ទាប់ពីកម្លាំងនគរបាលខេត្តបាត់ដំបង បានចាប់ផ្សឹកព្រះសង្ឃមួយអង្គ ដែលពាក់ព័ន្ធនឹងការកាន់កាប់អាវុធខុសច្បាប់នោះ ក្រោយមកព្រះតេជគុណ ប៊ុត ប៊ុនតេញ ប្រធានសមាគមព្រះសង្ឃឯករាជ្យ ដែលធ្វើការរិះគន់រាជរដ្ឋាភិបាលយ៉ាងចាស់ដៃនោះ ចេញមុខអះអាងថា កាំភ្លើងដែលព្រះសង្ឃកាន់ ហើយត្រូវបានសមត្ថកិច្ចចាប់ជាកាំភ្លើងជ័រ។ ឆ្លើយតបការលើកឡើងនេះ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញមកបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ថា «ព្រះតេជគុណ ប៊ុត ប៊ុនតេញ កំពុងបង្កើតឲ្យមានការភ័ន្តច្រលំ និងដាក់សម្ពាធលើស្ថាប័នតុលាការ ហើយសកម្មភាពដែលបង្កើតឲ្យមានការភ័ន្តច្រលំ ឬដាក់សម្ពាធលើស្ថាប័នតុលាការ ពុំផ្តល់ផលប្រយោជន៍ណាមួយដល់ជនត្រូវចោទនោះទេ ផ្ទុយទៅវិញសកម្មភាពនេះអាចប្រឈមនឹងបទល្មើស​!»។ អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ សង្កត់ធ្ងន់ថា ​«ប្រសិនដូចការចោទប្រកាន់របស់តេជគុណថា ​លេងកាំភ្លើងជ័រមានទោស ប្រហែលពេលនេះតេជគុណ ក៏កំពុងស្ថិតក្រោមចំណាត់ការរបស់សមត្ថកិច្ចផងដែរ!»។ យ៉ាងណាមិញ លោកថា ​​តំណាងអយ្យការផ្តើមចោទប្រកាន់ទៅលើជនសង្ស័យដែលមានពាក់ព័ន្ធថា បានប្រព្រឹត្តអំពើល្មើសព្រហ្មទណ្ឌណាមួយ ហើយ​ចៅក្រមស៊ើបសួរជាអ្នកស្វែងរកភស្តុតាងដាក់បន្ទុកផង និងដោះបន្ទុកផងពាក់ព័ន្ធនឹងអំពើរបស់ជនត្រូវចោទនោះ។ ដោយឡែកករណីជនត្រូវចោទឈ្មោះ ហន សុផាន្នី កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួររបស់តុលាការ មានន័យថា ពុំទាន់មានការកាត់ទោសនៅឡើយទេ ដែលផ្ទុយពីការអះអាង របស់តេជគុណទាំងស្រុងថា «កាត់ទោសដោយគ្មានការស៊ើនអង្កេត»។ អ្នកច្បាប់រូបនេះ…