រាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មាន៖ រាជរដ្ឋាភិបាលថៃ មិនដាក់ទោសពិន័យចំពោះក្រុមហ៊ុនថៃ ដែលកំពុងប្រើប្រាស់កម្លាំងពលករកម្ពុជាដែលគ្មានឯកសារនោះទេ ហើយក៏មិនបណ្តេញពលករកម្ពុជាចេញដែរ

FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយឲ្យដឹងថា រាជរដ្ឋាភិបាលថៃ មិនអនុវត្តទោសពិន័យចំពោះនិយោជកថៃ ដែលកំពុងប្រើប្រាស់កម្លាំងពលករកម្ពុជា ដែលគ្មានឯកសារនោះទេ ហើយរាជរដ្ឋាភិបាលថៃក៏មិនបណ្តេញពលករកម្ពុជា ដែលបានចូលដល់ក្នុងទឹកដីថៃ ហើយកំពុងធ្វើការជាមួយក្រុមហ៊ុន ឬរោងចក្រណាមួយនៅក្នុងប្រទេសថៃនោះដែរ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។ នៅក្នុងសេចក្តីប្រកាសនេះក៏បានបន្ថែមថា ក្រសួងការងារថៃនឹងផ្តល់ឱកាសចំនួន១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី០៧ ខែសីហា ដល់ពលករកម្ពុជា និងនិយោជកថៃ ដែលមិនទាន់មានឯកសារអ្វីទាំងអស់ឲ្យទៅចុះឈ្មោះនៅតាមការិយាល័យចុះបញ្ជីពលករបរទេស ដើម្បីទទួលបានភាពស្របច្បាប់បណ្តោះអាសន្ន រង់ចាំការបញ្ជាក់សញ្ជាតិក្លាយទៅជាពលករស្របច្បាប់អចិន្ត្រៃយ៍។

សម្តេចតេជោ ហ៊ុន សែន បង្ហាញការសោកស្តាយ​ចំពោះជនមួយចំនួនមើល​មិនឃើញពី​ការអភិវឌ្ឍជាតិ និងបន្តបង្អាប់ជាតិរបស់ខ្លួន​

FN ៖ តាមរយៈទំព័រ Facebook នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានៅតែបន្តអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅមុខជានិច្ច ហើយមេដឹកនាំគណបក្សប្រជាជនកម្ពុជា ជាមេដឹកនាំដែលបានតស៊ូរួម សុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា មានតែមេដឹកនាំដែលតស៊ូរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទេ ទើបដឹងច្បាស់ពីសុខទុក្ខប្រជាពលរដ្ឋ និងស្ថានភាពពិតនៃប្រទេសជាតិពេលធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នមិនមែនកើតឡើងមកពីការជប់នោះទេ តែកើតចេញពីការខិតខំទាំងយប់ទាំងថ្ងៃរបស់សម្តេចសម្តេច និងជនរួមជាតិទាំងមូល។ សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា អ្វីដែលកម្ពុជាកំពុងមានមិនទាន់ល្អឥតខ្ចោះនៅឡើយ ប៉ុន្តែរាជរដ្ឋាភិបាលដឹកនាំដោយសម្តេច នឹងបន្តខិតខំប្រឹងប្រែងកែលម្អទៅរកភាពល្អប្រសើរ ឡើង ដើម្បីប្រជាពលរដ្ឋកាន់តែមានឱកាស។ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយផងដែរ ចំពោះជនមិនចំនួនដែលមិនទទួលស្គាល់នូវសមិទ្ធផល និងការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងបន្តបង្អាប់ជាតិរបស់ខ្លួន។ សម្តេចបានបញ្ជាក់ដូច្នេះ «គួរឲ្យសោកស្តាយ ដែលមានបុគ្គលមួយចំនួនទោះបីបានដឹង និងបានឃើញច្បាស់អំពីការរីកចម្រើនយ៉ាងណាក្តី ក៏នៅតែនិយាយអាក្រក់សម្អុយប្រទេសជាតិខ្លួនឯងដែរ។ ទោះបីអ្នកណាៗនិយាយ មិនល្អពីកម្ពុជា ប៉ុន្តែគណបក្សប្រជាជននៅបន្តធ្វើបន្តអភិវឌ្ឍន៍កម្ពុជាទៅមុខទៀត។ ពិតណាស់…

នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលចូលរួមស្តារនិងអភិវឌ្ឍន៍ក្នុងបេសកកម្មបោសសំអាតមីននៅកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំប្រទេសរបស់កម្ពុជា បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលចូលរួមស្តារនិងអភិវឌ្ឍន៍ក្នុងបេសកកម្មបោសសំអាតមីននៅកម្ពុជា នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហាញនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវខ្លឹមសារតាមរយៈ Facebook យ៉ាងដូចេ្នះថា ​«សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានយកចិត្តទុក ដាក់ក្នុងការចូលរួមស្តារនិងអភិវឌ្ឍន៍កម្ពុជា ជាពិសេសក្នុងបេសកកម្មបោសសំអាតមីននៅកម្ពុជា ដែលក្នុងនោះគឺបានផ្តល់ជំនួយជា សម្ភារៈបច្ចេកទេសបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដំណាក់ កាលទី៧ មកឲ្យមជ្ឍមណ្ឌលជាតិកំចាត់ មីនកម្ពុជា (CMAC) ដែលគិតជាទឹកប្រាក់មាន តម្លៃសរុប ប្រមាណជាង ១១លាន ដុល្លារអាមេរិក ដែលសម្ភារៈទាំងអស់នោះមានដូចជា គ្រឿងចក្រកំទេចមីនធុន ធ្ងន់ចំនួន៩គ្រឿង រថយន្ត CMAC ចំនួន៨៨គ្រឿង ម៉ាស៊ីនរាវមីនចំនួន ៧៨៨គ្រឿង ផលិតនៅប្រទេស អាល្លឺម៉ង់ អាវក្រោះ ការពារសុវត្តិភាពចំនួន៤៥០កំប្លេរ និងគ្រឿងបន្លាស់សម្ភារៈមួយ ចំនួនទៀត។…