រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បញ្ជាឲ្យផ្ទេរសំណុំរឿងស៊ើបអង្កេត បទល្មើសព្រៃឈើយ៉ាងក្តៅគគុក នៅតំបន់អូរហ៊ុច ពីសាលាដំបូងខេត្តមណ្ឌលគិរី មកសាលាដំបូងរាជធានីភ្នំពេញវិញ

FN ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានបញ្ជាឲ្យផ្ទេរសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ពាក់ព័ន្ធការស៊ើបអង្កេតលើបទល្មើសព្រៃឈើយ៉ាងក្តៅគគុក កាលពីពេលកន្លងទៅ ស្ថិតនៅតំបន់អូរហ៊ុច ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ពីសាលាដំបូងខេត្តមណ្ឌលគិរី មកកាន់សាលាដំបូងរាជធានីភ្នំពេញវិញ។ នេះបើតាមមន្រ្តីសាលាដំបូងខេត្តមណ្ឌលគិរី បានលួចប្រាប់អង្គភាព Fresh News នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ។ មន្រ្តីតុលាការបានបញ្ជាក់ថា «ឥឡូវនេះ សំណុំរឿងមួយនេះ ត្រូវបានក្រសួងយុត្តិធម៌ធ្វើការស្នើឲ្យ លោកប្រធានសាលាដំបូងខេត្តមណ្ឌលគិរី និងលោកព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តមណ្ឌលគិរី ធ្វើការផ្ទេរសមត្ថកិច្ចសំណុំរឿងព្រហ្មទណ្ឌខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញវិញ ដើម្បីចាត់ការបន្តជាសមត្ថ កិច្ចដោយអនុវត្តស្រប តាមកថាខណ្ឌទី២ នៃមាត្រា១៩ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ»។ បើតាមមន្រ្តីដដែល សំណុំរឿងព្រហម្មទណ្ឌនេះ ត្រូវបានបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ។ សូមជម្រាបថា ករណីនៃការបង្រ្កាបបទល្មើសព្រៃឈើរបស់កម្លាំង គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើឡើងនៅតំបន់អូរហ៊ុច ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២…

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលបង្កើន និងតម្រង់ការចំណាយទៅលើការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ទឹកប្រាក់ជាង១ពាន់លានដុល្លារ ត្រូវចំណាយក្នុងមួយឆ្នាំៗ

FN ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានបង្កើន និងតម្រង់ការចំណាយទៅលើការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន។ ជាក់ស្តែងប្រមាណជាង៨០% នៃចំណាយវិនិយោគសរុបរបស់រាជរដ្ឋាភិបាល ដែលមានទំហំប្រមាណជាង១ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ឬត្រូវជាប្រមាណជិត៨% នៃផលិតផលសរុប (ផសស) ត្រូវបានចំណាយទៅលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី វិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្រោមប្រធានបទ «ការបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងភាពប្រកួតប្រជែង» ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ សិក្ខាសាលានេះក៏មានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍សំខាន់ៗដូចជា WB ADB JICA EU UNDP KOICA ILO, សភាពាណិជ្ជកម្ម, កំពង់ផែ, ស្ថាប័នស្រាវជ្រាវ, តំណាងសមាគមដឹកជញ្ជូនទំនិញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា, សហព័ន្ធស្រូវអង្ករកម្ពុជា, ក្រុមហ៊ុនឯកជន មួយចំនួន ដែលកំពុងធ្វើប្រតិបត្តិការផ្ទាល់ក្នុងវិស័យដឹកជញ្ជូនផងដែរ។ លោក វង្សី វិស្សុត បានថ្លែងថា គោលបំណងនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះ ដើម្បីពិភាក្សា និងពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធ…

រដ្ឋមន្ត្រីម៉ម ប៊ុនហេង​ ជំរុញដល់មន្ដ្រីរបស់ខ្លួន ពង្រឹងការងារ ផ្តល់សេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ

FN ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​លោកម៉ម ប៊ុនហេង បានថ្លែងជំរុញដល់គ្រូពេទ្យមណ្ឌលសុខភាពមាឡៃ ក្នុងការពង្រឹងការងារ ផ្ដល់សេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ជូនប្រជាពលរដ្ឋ ​ ។ រដ្ឋមន្ដ្រី​ថ្លែងបែបនេះ ក្នុងឱកាសចុះពិនិត្យ មណ្ឌលសុខភាពដែលនៅតាមព្រុំដែន កម្ពុជា-ថៃ ដើម្បីពង្រឹងការងារផ្តល់សេវាសុខភាព​ ព្រមទាំងជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់មន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាននិង អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល ក្នុង​មូលដ្ឋានសុខាភិបាលសាធារណ:នៅថ្ងៃទី០៧ ខែកក្កដានេះ។ ទ​ន្ទឹមនឹងនោះ​ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ក៏បានសំដែងនូវការកោតសរសើរ យ៉ាងស្មោះជូន ដល់បុគ្គលិកពេទ្យទាំងអស់ ចំពោះការខិតខំប្រឹងប្រែងផ្តល់សេវាជូន ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ៕