ឆ្នាំ២០១៩ ការសាងសង់នៅកម្ពុជា មានជាង៤ពាន់គម្រោង កើនជាង៧៨% មានទុនវិនិយោគជាង៩ពាន់លានដុល្លារ

FN ៖ សំណង់ផ្សេងៗនៅក្នុងកម្ពុជា ក្នុងឆ្នាំ២០១៩នេះ បានហក់ឡើងខ្ពស់ជិតទ្វេដង បើធៀបនឹងឆ្នាំ២០១៨ កន្លងទៅនេះ។ របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០១៩នេះ ទិន្នន័យសំណង់ ទូទាំងប្រទេសមានចំនួន ៤,៤៤៦គម្រោង ក្រោមទុនវិនិយោគប្រមាណ ៩ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ៧៨,៨៨ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ របាយការណ៍បានបង្ហាញថា ទិន្នន័យសំណង់ទូទាំងប្រទេសចំនួន ៤,៤៤៦គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន ១៨,៥៤០,៨៧៩ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុន វិនិយោគប្រមាណ ៩,៣៥៣,៦៩៧,៤៧៥ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ មានចំនួន ២,៨៦៧ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១១,៤២៧,១៩០ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុន វិនិយោគប្រមាណ ៥,២២៨,៩៩២,៥២២ដុល្លារ។ របាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០១៩នេះ គម្រោងអគារខ្ពស់ៗនៅកម្ពុជា ចាប់ពី៥ជាន់ឡើង មានចំនួន ៤៣២គម្រោង ស្មើនឹង៤៣៦អគារ (ខេត្តព្រះសីហនុមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងចំនួន២០៣អគារ) ក្នុងនោះពី៥ជាន់ទៅ៩ជាន់ មានចំនួន២០៨អគារ ពី១០ជាន់ ទៅ១៩ជាន់ មានចំនួន១៣៥អគារ ពី២០ជាន់ ទៅ២៩ជាន់ មានចំនួន ៥៧អគារ…

រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវនិងពលរដ្ឋ ៩០ម៉ឺននាក់ បានចូលកម្សាន្តនាអំឡុងពេលបុណ្យសមុទ្រនៅខេត្តកំពត

FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា នាអំឡុងពេលពិធីបុណ្យសមុទ្រនៅខេត្តកំពតនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តប្រមាណ ៩០ម៉ឺននាក់ ខណៈបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍កម្សាន្តនានានោះ ក៏បានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ និងរលូនទៅមុខផងដែរ ពោលការរៀបចំព្រឹត្តិការណ៍នេះគឺបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។ លោកបានបញ្ជាក់ថា ថ្ងៃទី១នៃពិធីបុណ្យមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកទស្សនាប្រមាណ ២០ម៉ឺននាក់ ថ្ងៃទី២នៃពិធីបុណ្យ ថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមប្រមាណ ៤០ម៉ឺននាក់ និងថ្ងៃទី៣មានប្រមាណ ៣០ម៉ឺននាក់ សរុបគឺមានចំនួនប្រមាណ ៩០ម៉ឺននាក់ (ភ្ញៀវទៅទស្សនាតាមរមណីយដ្ឋាននានាក្នុងខេត្តកំពតមានប្រមាណ ៤ម៉ឺននាក់) ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,០០០នាក់ ពោលគឺលើសការរំពឹងទុកទៅទៀត។ កាលពីបុណ្យសមុទ្រនៅខេត្តកំពតជុំទី១ មានភ្ញៀវចូលទស្សនាកម្សាន្តតែ ៣៥ម៉ឺនប៉ុណ្ណោះ។ ថ្លែងនាពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នារាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី ថោង ខុន បានគោរពថ្លែងអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា…

ក្រសួងពាណិជ្ជកម្ម៖ ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះមានទឹកប្រាក់ជាង១ម៉ឺនលានដុល្លារ នៅ១០ខែ ឆ្នាំ២០១៩

FN ៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញរបស់កម្ពុជា ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩នេះ មានទឹកប្រាក់ប្រមាណជាង១០,៨១៣លានដុល្លារអាមេរិក កើនឡើង៦.៤៥ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន១០,១៥៨លានដុល្លារអាមេរិក។ វិស័យសំខាន់ៗដែលជំរុញដល់ការនាំចេញនេះ មានវិស័យសម្លៀកបំពាក់ ស្បែកជើង អង្ករ និងផលិតផលមួយចំនួនទៀត។ យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៩ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះ បានបញ្ជាក់ថា «ការនាំចេញទំនិញទៅគ្រប់ទ្វីប ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ មានទឹកប្រាក់ប្រមាណជាង១០,៨១៣លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ប្រមាណ ជាង១០,១៥៨លានដុល្លារអាមេរិក កើនឡើងប្រមាណ៦៥៤លានដុល្លារអាមេរិក កើនឡើង៦.៤៥ភាគរយ»។ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទឹកប្រាក់ជាង១ម៉ឺនលានដុល្លារ ដែលនាំចេញតាមរយៈប្រព័ន្ធអនុគ្រោះនេះ ក្នុងនោះរួមមាន៖ ការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់ជាង៦,៤០៦លានដុល្លារអាមេរិក, វាយនភ័ណ្ឌមានទឹកប្រាក់ជាង៤០លានដុល្លារអាមេរិក, ស្បែកជើងមានទឹកប្រាក់ជាង៩០៥លានដុល្លារអាមេរិក, អង្ករមានទឹកប្រាក់ជាង២៨៦លានដុល្លារអាមេរិក និងផលិតផលផ្សេងៗមានទឹកប្រាក់ជាង៣,១៧៦លានដុល្លារអាមេរិក៕