ថវិកាជាង៨.៩៥លានដុល្លារ ដើម្បីឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណជាង៨.៩៥លានដុល្លារ ដើម្បីឧបត្ថម្ភជូនកម្មករនិយោជិត សរុបចំនួន២៣,០១០នាក់ ដែលត្រូវបានព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍។ នេះបើតាមការឲ្យដឹងពី លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ លោក តុប សុភ័ក បានបញ្ជាក់បែបនេះថា «រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ក្នុងមួយខែជូនកម្មករ និយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍ ដោយគិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភសរុបប្រមាណជាង ៨,៩៥លានដុល្លារ ជូនកម្មករ និយោជិតសរុបចំនួន ២៣,០១០នាក់»។ អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ បានលើកឡើងទៀតថា ក្នុងដំណាក់កាល នៃវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាល បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការគោលនយោបាយ ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើវិស័យ ទេសចរណ៍បានចំនួន១០ជុំ និងវិធានការគន្លឹះសម្រាប់វិស័យទេសចរណ៍ឆ្នាំ២០២២ ដោយក្នុងនោះរួមមាន វិធានការលើកលែងពន្ធអាករប្រចាំខែ ការលើកលែងកម្រៃអាជ្ញាបណ្ណទេសចរណ៍ ការលើកលែង ប.ស.ស ការបង្កកបំណុលពន្ធដារ និងការលើកលែងការបង់ពន្ធប៉ាតង់ជាដើម។ លោកបន្ដទៀតថា ថ្មីៗនេះដើម្បីដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានសម្រាប់ស្តារអាជីវកម្មទេសចរណ៍ទ្បើងវិញ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញនូវកម្មវិធីចំំនួន២រួមមាន៖ ទី១៖ កម្មវិធីសហហិរញ្ញប្បទាន ស្តារ…

ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ៤ពាន់លានដុល្លារ ស្មើនឹង៧០%នៃច្បាប់ថវិកាជាតិ

FN​​ ៖ រយៈពេល៨ខែ ឆ្នាំ២០២២ ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ១៦ ៤៣០ ប៊ីលានរៀល (ប្រមាណ៤ពាន់លានដុល្លារ) ស្មើនឹង៧០% ធៀបនឹងច្បាប់ថវិកាជាតិ ខណៈដែលចំណូលសារពើពន្ធ នៅតែបន្តរួមចំណែកខ្ពស់រហូតដល់៩៣% នៃចំណូលសរុប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសសី្ដពី ការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក២ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតរីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.)។ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២២, ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ១៦ ៤៣០ ប៊ីលានរៀល ស្មើនឹង៧០% ធៀបនឹងច្បាប់ ខណៈដែលចំណូល សារពើពន្ធនៅតែបន្តរួមចំណែកខ្ពស់រហូតដល់…

រាជរដ្ឋាភិបាលចំណាយថវិកាជាង៧៦០លានដុល្លារ លើកម្មវិធីឧបត្ថម្ភអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩

FN ៖ ទឹកប្រាក់ជាង៧៦០លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់សម្រាប់វិធីឧបត្ថម្ភសាច់ប្រាក់ចំនួន០២ គឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលបានអនុវត្តចាប់តាំងខែមិថុនា ឆ្នាំ២០១៩ មកទល់ពេលនេះ បានផ្តល់សេវាដល់ស្ត្រីមានផ្ទៃពោះ និងកុមារបានប្រមាណ ២៧៧ ០៨០នាក់ និងចំណាយថវិការដ្ឋសរុប ៧៦ ៨៩៦ ៣២០ ០០០រៀល ស្មើនឹងប្រមាណ ១៩.២២ លានដុល្លារ។ អ្នកនាំពាក្យរូបនេះបន្តថា ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ វិញ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២0 ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បើគិតមកដល់ថ្ងៃទី២៤…