កន្លះឆ្នាំ២០១៧នេះ​ពលរដ្ឋជាងកន្លះលាននាក់ ​បាន​ទៅទទួលសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ក្នុងខេត្តព្រៃវែង

FN ៖ លោកវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ការប្រើប្រាស់សេវាថែទាំសុខភាព របស់ប្រជាពលរដ្ឋរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ ប្រមាណជាង៥០ម៉ឺននាក់ ក្នុងនោះស្ដ្រីសម្រាលកូនមានជិត៩ពាន់នាក់ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងខេត្ត។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ករណីពិនិត្យជំងឺរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានចំនួនសរុប៥១៤,៩០៨ករណី ហើយករណីថ្មី ចំនួន៤៧៦,១០៨ករណី ក្នុងនោះអ្នកជំងឺក្រៅ ប្រើប្រាស់​សេវាក្រីក្រ ​គាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាលនិងដៃគូ អភិវឌ្ឍមានចំនួន ៦០,៥៦៩ករណី, អ្នកជំងឺសម្រាកសរុប២០,២០៧នាក់ ការប្រើប្រាស់​សេវាប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍមានចំនួន ២,៧៧៦នាក់ និងទទួលបានការលើកលែងបង់ថ្លៃ សេវាតាមគោលនយោបាយ របស់រាជ​រដ្ឋាភិបាល​ចំនួន ១,០៤៣នាក់។ លោក​បន្តថា​ អ្នកមកសម្រាលកូន សរុបមាន​ចំនួន ៨,៧០៦នាក់ នៅក្នុងនោះសម្រាកនៅមណ្ឌលសុខភាព បានចំនួន៥,៧៩៩នាក់ ក្នុងចំណោមសម្រាលកូន​ខាងលើ ការប្រើប្រាស់​សេវាដោយប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយ​​មូលនិធិសមធម៌ ដែលផ្តល់ដោយ រាជរាដ្ឋាភិបាល និងដៃ​គូរអភិវឌ្ឍន៍មាន៨៥៥នាក់ និងទទួលបានការលើកលែងបង់ថ្លៃសេវា​ តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលមាន ៩២៦នាក់។ ​លោកបន្ថែមថា លទ្ធផលទាំងអស់នេះ…

អភិបាលរាជធានីភ្នំពេញ ប្រកាសយកកំណាត់ផ្លូវធំៗចំនួន១១ខ្សែ ជាអទិភាពមុនគេ ដើម្បីរៀបចំសណ្តាប់ធ្នាប់ ដោយសារការរំលោភ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

FN ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចរួចហើយ ក្នុងការកំណាត់យកផ្លូវធំៗចំនួន១១ នៅក្នុងរាជធានីភ្នំពេញ ជាអទិភាពមុនគេដើម្បីរៀបចំសណ្តាប់ធ្នាប់ ខណៈដែលកំណាត់ផ្លូវជាច្រើន ត្រូវបានប្រជាពលរដ្ឋមួយចំនួនណានោះ បានរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន មិនខ្វល់ខ្វាយ ពីការកកស្ទះចរាចរណ៍នោះ។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យដឹងថា ចំពោះការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនៃការពង្រឹកសន្តិសុខ សណ្តាប់ធ្នាប់រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួម ពីឧត្ដមសេនីយ៍ តំណាងស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌទាំង១២ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ។ ក្រោយចប់កិច្ចប្រជុំនោះលោក ម៉េត មាសភក្តី បានបញ្ជាក់ថា «កិច្ចប្រជុំខាងលើនេះ លោកអភិបាលរាជធានីភ្នំពេញ បានផ្តោតសំខាន់ទៅលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ពោលគឺបន្ទាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលខណ្ឌទាំង១២ហើយនោះ អង្គប្រជុំក៏បានពិភាក្សាពីភាពលំបាក បញ្ហាប្រឈមនានាផងដែរ។ ប៉ុន្តែទោះបីជា មានបញ្ហាប្រឈម និងលំបាកយ៉ាងក្តីលោកអភិបាល នៅតែជំរុញការរៀបចំសណ្តាប់ធ្នាប់សាធរាណៈនេះឲ្យបាន ព្រោះវាជាកង្វល់របស់ប្រជាពលរដ្ឋ»។ លោកបន្តថា លោកអភិបាលបានសម្រេចយកផ្លូវធំៗចំនួន១១ ជាអត្តិភាពមុនគេ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្នុងនោះរួមមាន៖ មហាវិថីព្រះនរោត្តម ព្រះសីសុវត្ថិ ព្រះសីហនុ…

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមគ្រូទេព្យស្ម័គ្រចិត្តជប៉ុន បើកវគ្គបណ្តុះបណ្តាល បច្ចេកទេសសង្គ្រោះបឋម ដល់មន្ត្រីភ្នាក់ងារទេសចរណ៍

FN ៖ អាជ្ញាធរជាតិអប្សរា បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជប៉ុន នៃអង្គការស្រឡាញ់ដើម្បីបើកវគ្គបណ្តុះបណ្តាល សង្គ្រោះបឋមរយៈពេលមួយថ្ងៃ ដល់មន្ត្រីភ្នាក់ងារទេសចនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរចំនួន៤០នាក់ ដែលមកពីប្រាសាទនានា នៅក្នុងតំបន់អង្គរ នៅសាលសន្និសីទអង្គរ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ។ វគ្គបណ្តុះបណ្តាលសង្គ្រោះបឋមនេះ ក្រុមពេទ្យស្ម័គ្រចិត្តបានបង្រៀនផ្តោតសំខាន់ទៅ លើវិធីសាស្ត្រនៃការសង្គ្រោះបឋមមនុស្ស គាំងបេះដូង របៀបនៃការរុំរបួស លាងរបួស វិធីសាស្ត្រ នៃការជួយមនុស្សលង់ទឹក រលាកទឹកក្តៅ និងវិធីជួយមនុស្សស្លាក់អាហារដល់មន្ត្រី ភ្នាក់ងារទេសចរ ព្រោះពួកគាត់ជាអ្នកធ្វើការងារផ្ទាល់ជាមួយភ្ញៀវទេសជាតិ និងអន្តរជាតិ។ ការងារសង្គ្រោះបឋមនេះជាការងារ បន្ថែមលើការងារស្នូល របស់ភ្នាក់ងារទេសចរណ៍ការងារនេះមានសារសំខាន់ សម្រាប់មន្ត្រីភ្នាក់ងារទេសចរណ៍ ក្នុងការជួយសង្គ្រោះដល់ ភ្ញៀវដែលជួបឧបទ្ទវហេតុណា មួយក្នុងកំឡុងពេលដែលពួកគាត់កំពុងដើរទស្សនា នៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។ សូមបញ្ជាក់ថា នេះជាលើកទី៣ ហើយនៃវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមដល់មន្ត្រីបុគ្គលិក ដែលធ្វើការពាក់ព័ន្ធក្នុងឧទ្យានអង្គរ ដោយវគ្គទី១ ត្រូវបានរៀបចំឡើងដោយក្រុម The CPR HERO Training Center កាលពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា និងលើកទី២ ពីថ្ងៃទី១៣ ខែធ្នូដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦៕