សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតិឲ្យឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវ ជួបពិភាក្សាការងារ បង្កើនទំនាក់ទំនងកាន់តែខ្លាំងឡើង

FN ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានជួបពិភាក្សាការងារជាមួយ លោក សំឌី ឌួងឌី (Somdy Douangdy) ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្រ្តី​ក្រសួងហិរញ្ញវត្ថុឡាវ នាវិមានសន្ដិភាព។ លោក Somdy Douangdy បានសំដែងនូងការអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យក្នុងការបោះឆ្នោតឃុំ សង្កាត់កន្លងមកនេះ ហើយក៏បាន សំដែងនូវការអបអរសាទរ ជូនចំពោះរដ្ឋាភិបាលកម្ពុជា ដែលសេដ្ឋកិច្ចរបស់កម្ពុជានាពេលនេះ កំពុងតែ​មានកំណើន។ លោក Somdy Douangdy ក៏បានគោរពរាយការណ៍ជូន សម្តេច ហ៊ុន សែន អំពីការដែលលោកបានជួបជាមួយទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានធ្វើការពិភាក្សាគ្នាយ៉ាងស្អិតរមួត ហើយតាមរយៈជំនួបនោះ ក៏បានបង្កើននូវទំនាក់ទំនងដ៏ល្អ រវាងក្រសួងទាំងពីរ គឺក្រសួងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុឡាវ។ ទន្ទឹមនឹងនេះ គឺរិតតែបង្កើននូវ ទំនាក់ទំនងសហប្រតិបត្តិការកាន់តែល្អរឹងមាំ រវាងនាយកដ្ឋាន…

លោក អូស្មាន ហាស្សាន់ ជំរុញ​ភាគីអេមីរ៉េត វិនិយោគ​ឧស្សាហកម្មហាឡាលនៅកម្ពុជា ដើម្បីឆ្ពោះទៅប្រជែងក្នុងទីផ្សាហាឡាលពិភពលោក ដែលមានទឹកប្រាក់​ជិត៣លាន​ដុល្លារ

FN ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការហាឡាលកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Saif Al Shamisi ឯកអគ្គរដ្ឋទូតអារ៉ាប់រួមអេមីរ៉េតប្រចាំកម្ពុជា ដែលមាននិវេសនឋាននៅទីក្រុងបាងកក ដើម្បីផ្តល់ប្រឹក្សាទៅលើឱកាសវិនិយោគនៅកម្ពុជា ដែលភាគីអេមីរ៉េត បានផ្តល់ការចាប់អារម្មណ៍លើការវិនិយោគ លើវិស័យឧស្សាហកម្មហាឡាលជាខ្លាំង។ ក្នុងជំនួបនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧​ នៅការិយាល័យ​របស់លោក អូស្មាន ហាស្សាន់, លោក Saif Al Shamisi បានលើកឡើងថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសវិស័យវិនិយោគពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេសចរណ៍​ថ្មីៗនេះ អារ៉ាប់រួមអេមីរ៉េត ទើបតែដាក់ឲ្យដំណើរការអាកាសចរណ៍អេមីរ៉េត ជាក្រុមហ៊ុនអាកាសចរណ៍​​ធំបំផុតលំដាប់ពិភពលោក ដែលដាក់ដំណើរការជើងហោះហើរមកដល់កម្ពុជា ដែលជាឱកាសមាស សម្រាប់ការផ្សារភ្ជាប់សេដ្ឋកិច្ចឲ្យកាន់តែមានសន្ទុះសម្រាប់កម្ពុជា-អេមីរ៉េត។ ​លោក​បន្តថា ទោះបីអេមីរ៉េត ជាប្រទេសតូចក្តី ប៉ុន្តែវាមានច្រកចេញចូលតែមួយ នៃចរាចរណ៍នាំចេញទំនិញ នៅក្នុងតំបន់ប្រទេសឈូកសមុទ្រពែក និង​តំបន់អាហ្វ្រិក ហើយអេមីរ៉េត​ជាប្រទេសដែលមានសន្ទុះយ៉ាងខ្លាំង ក្នុងវិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលមានទំនាក់ទំនង នឹងបណ្តាប្រទេសអឺរ៉ុបផងដែរ។ ឆ្លើយតបនឹងការស្វែងរកឱកាសវិនិយោគ ដែលភាគីអេមីរ៉េត​ជាប្រទេសមានសេដ្ឋកិច្ចជឿនលឿនក្នុងពិភពលោក លោក អូស្មាន…

កម្ពុជា-ប្រ៊ុយណេ ចុះកិច្ចព្រមព្រៀង ជៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការកឹបកេងបន្លំពន្ធពាក់ព័ន្ធ លើប្រាក់ចំណូល

FN ៖ រាជរដ្ឋាភិបាលកម្ពុជា និងប្រ៊ុយណេ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងការជៀសវាង ការយកពន្ធត្រួតគ្នា និងការបង្ការ ការកឹបកេងបន្លំពន្ធពាក់ព័ន្ធលើប្រាក់ចំណូល។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក ប៉ិន ងឺរ៉ាន់ កាសមៀរហាន់ ពិន ប៉ិនងឺរ៉ាន់ ហាជី មូហាំម៉ាត់ តាហៀរ ឯកអគ្គ​រាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសប្រ៊ុយណេ ដារូបសាឡឹមប្រចាំកម្ពុជា តំណាងរដ្ឋាភិបាលប្រ៊ុយណេ។ កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងទី៣ ដែលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសដៃគូ បន្ទាប់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋសឹង្ហបុរី និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចព្រមព្រៀងនេះ ផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជា ហត្ថលេខីលើកិច្ចការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឱ្យប្រាកដប្រជា ក្នុងការកំណត់សិទ្ធិ នៃការយកពន្ធដែលជាមូលដ្ឋានសំខាន់សម្រាប់ ទាក់ទាញវិនិយោគបរទេសដោយផ្ទាល់, លំហូរមូលធន, ការផ្ទេរ បច្ចេកវិទ្យា និងជំនាញពីបរទេស, ការការពារនិវាសនជនពីប្រព្រឹត្តកម្មមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងពន្ធ និងការការពារចំណូលពន្ធ…