រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចកំណត់យកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦

FN ៖​ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន​ សែន បានចេញសេចក្តីសម្រេចកំណត់យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា, នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរជូន ឧបនាយរដ្ឋមន្រ្តី ទៀ បាញ់ ដែលទើបគោរមងារ «សម្តេចវិជ័យសេនា» ពីព្រះមហាក្សត្រ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានផ្ញើសារលិខិតអបអរសាទរជូនដល់ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក្នុងឱកាសដែលព្រះមហាក្សត្រ បានប្រោសប្រទាន គោរមងារជា «សម្តេចពិជ័យសេនា ទៀ បាញ់»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «សម្តេចពិជ័យសេនា គឺជាឥស្សរជនមួយរូប ដែលបានរួមដំណើរជាមួយខ្ញុំ និងថ្នាក់ដឹកនាំផ្សេងទៀត រយៈពេល៤០ឆ្នាំមកហើយ ដោយសហការគ្នាដោះស្រាយរាល់ការងារលំបាក ពិសេសសម្តេចគឺជាប្រតិបត្តិករដ៏មានសមត្ថភាព និងស្មោះត្រង់ក្នុងការអនុវត្តន៍នយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពការងារបង្រួបបង្រួមជាតិ ការឯកភាពទឹកដី និងអភិវឌ្ឍន៍ប្រទេសជាតិរហូតដល់សព្វថ្ងៃ»។

សម្ដេចតេជោ ហ៊ុន សែន បន្តដាស់តឿនឲ្យអាជ្ញាធរត្រូវតាមដានស្ថានភាពទឹកជំនន់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

FN ៖ មិនខុសពីសព្វមួយដង នៅថ្ងៃចុងសប្ដាហ៍នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារជូនប្រជាពលរដ្ឋ ឲ្យជួបសេចក្ដីសុខសប្បាយ និងរីករាយជាមួយក្រុមគ្រួសារ។ ប៉ុន្ដែជាមួយនឹងសារជូនពរនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានប្រាប់ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបានបន្ដឃ្លាំមើលតាមដាន ស្ថានភាពទឹកជំនន់ឲ្យបានច្បាស់លាស់ និងត្រៀមឲ្យបានគ្រប់លក្ខណៈ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នេះ និងប្រាប់ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ Facebook ផ្លូវការរបស់សម្ដេចតេជោ បានបង្ហោះនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ យ៉ាងដូច្នេះថា «សូមជូនពរបងប្អូនប្រជាពលរដ្ឋបានសុខសប្បាយ និងរីករាយថ្ងៃចុងសប្តាហ៍! ទន្ទឹមនឹងនេះ សូមអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវបន្តឃ្លាំតាមដានមើល សភាពការណ៍ទឹកឡើងចុះ និងជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចដើម្បីសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ​។ ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់យើងទាំងអស់គ្នា ហើយគណបក្សប្រជាជនគឺនៅជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈទាំងអស់»។ សូមរំលឹកថា លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងបញ្ជាក់ថា…